តាមអ្នកជំនាញរុក្ខជាតិយកធ្វើជាថ្នាំរបស់វៀតណាម Vu Quoc Trung បាននិយាយថាក្រអៅឈូកមានអត្ថប្រយោជន៍ជួយបំបាត់ជាតិពុលក្នុងរាងកាយ ហើយបញ្ឈប់មិនឲ្យឡើងកំដៅទៀតផង។ លោក Trung អះអាងទៀតថា ក្រអៅឈូកក្នុងពេលខ្លះក៏អាចជួយសម្រួលការហូរទៅមកនៃឈាមនៅក្នុងរាងកាយមនុស្សបានទៀតផង។ លើសពីនេះទៀត ក្រអៅឈូកអាចជាថ្នាំប៉ូវកម្លាំងនិងទឹកចិត្តផងដែរ។
សម្រាប់ការទទួលទានជាទូទៅ ក្រអៅឈូកត្រូវបានគេយកទៅឆា ឬស្ល។ ក្រៅពីអត្ថប្រយោជន៍នោះ តាមលោកTrungក្រអៅឈូកនៅមានផលប្រយោជន៍ផ្នែកសុខភាពជាច្រើនមុខទៀតក្នុងនោះមានដូចជា៖
-បញ្ឈប់ការហូរឈាមច្រមុះ ៖ លាងក្រអៅឈូកឲ្យបានស្អាត បុករួចច្របាច់យកទឹកឲ្យបាន២០០ក្រាមផឹកនៅពេលថ្ងៃ។ វិធីម្យ៉ាងទៀតអាចយកទឹកដែលកិនរួចបន្តក់លើច្រមុះដែលកំពុងហូរឈាម។
-ធ្វើឲ្យនឹកឃ្លានអាហារ ៖ យកក្រអៅឈូកស្រស់ចិតស្តើងៗចំនួន៥០ក្រាមយកទៅបបរនិងរោយស្ករតិចៗពីលើ ។
-ជួយឲ្យដេកលក់ស្កប់ស្កល់ក្នុងពេលយប់ ៖ អ្នកអាចយកក្រអៅឈូក៥០០ក្រាមលាយជាមួយផ្លែពុទ្រាក្រហម២០០ក្រាមទៅធ្វើជាស៊ុបផ្អែមចំអិនជាមួយស្ករដុំឲ្យបានកន្លះម៉ោង។ បន្ទាប់មកហុតវានៅពេលល្ងាចទាំងក្តៅឧណ្ភៗ ៕
ចែករំលែកព័តមាននេះ