ការទទួលទានអាហារច្រើន ការហាត់ប្រាណ តិចតួច និងកង្វះខាតការចូលរួមវិស័យច្បាប់អាចធ្វើឱ្យចំនួនអ្នកធាត់កើនឡើងដល់២៦លាននាក់ នៅឆ្នាំ២០៣០ ។ នេះបើតាមការព្យាករណ៍ថ្មីបំផុត ។ ប្រសិនបើស្ថានភាពគ្មានការប្រែប្រួលទេ ចំនួនប្រជាជនធាត់ក្នុងចក្រភពអង់គ្លេសនឹងកើនឡើង១១លាននាក់ ក្នុងរយៈកាលពីរសតវត្សទៀត ។ នេះបើតាមការព្យាករណ៍របស់អ្នកជំនាញ ។
ជាលទ្ធផលអ្នកធាត់នឹងបន្ថែមការចំណាយលើផ្នែកសុខាភិបាល ព្រោះភាពធាត់ជាប់ពាក់ព័ន្ធនឹងបញ្ហាជាច្រើនដូចជា ជំងឺបេះដូង ទឹកនោមផ្អែម មហារីក ។ ចំនួនសាច់ប្រាក់បន្ថែមសម្រាប់សុខភាពឡើងដល់២ពាន់លានផោនក្នុងមួយឆ្នាំ ។
តាមការព្យាករណ៍សម្រាប់បុរសនៅចក្រភព អង់គ្លេសបង្ហាញថា អ្នកធាត់កើនឡើងពី២៦% ទៅ៤២ ឬ៤៩% ។ ក្នុងចក្រភពអង់គ្លេសអត្រាមនុស្សធាត់ អាចស្មានទុកថា នឹងនាំឱ្យបន្ថែមករណីកើតជំងឺទឹកនោមផ្អែមចំនួន៦៦៨.០០០នាក់ ជំងឺបេះដូង ៤៦១.០០០នាក់ និងជំងឺមហារីកចំនួន១៣០.០០០នាក់ក្នុងរយៈពេល២០ឆ្នាំទៅមុខទៀត ។
លោកវេជ្ជបណ្ឌិត Mike Knapton ប្រធានសមាគមវេជ្ជសាស្ត្រនៃមូលនិធិបេះដូងចក្រភពអង់គ្លេសនិយាយថា តួលេខនៃការព្យាករណ៍សម្រាប់អ្នកធាត់ និងអ្នកកើតជំងឺបេះដូងក្នុងចក្រភពអង់គ្លេសពិតជាមានការព្រួយបារម្ភជាខ្លាំង និងត្រូវមានវិធានការទប់ទល់ឱ្យបានឆាប់រហ័សជាចាំបាច់ ។
វាមិនត្រឹមតែក្នុងចក្រភពអង់គ្លេសទេ ជំងឺធាត់បានក្លាយជាជំងឺរាតត្បាតយ៉ាងច្រើននៅទូទាំងពិភពលោកប្រៀបបីដូចជាសាំងដែលឆេះនោះគឺការរីកធំនៃជំងឺខ្សោយបេះដូង ទឹកនោមផ្អែម និងមហារីក ។ ប្រសិនបើយើងខកខានក្នុងការដោះស្រាយនាពេលនេះ នោះយើងនឹងបន្សល់ទុកមនុស្សជំនាន់ក្រោយជាជីវិតដែលរស់នៅក្នុងភាពទន់ ខ្សោយ និងស្លាប់ទាំងវ័យក្មេង ។ ក្នុងចក្រភពអង់គ្លេសគេត្រូវការឱ្យរដ្ឋាភិបាលដឹកនាំ និងធ្វើឱ្យសុខភាពប្រជាជនល្អប្រសើរ ដូចជាធានាចំពោះកូនក្មេងឱ្យចៀសឆ្ងាយពីម្ហូបដែលធ្វើឱ្យឆាប់ធាត់ ៕
ចែករំលែកព័តមាននេះ