ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជី​វ៉ាន់​ស៊ុយ​មាន​អត្ថ​​ប្រយោជន៍​ជួយ​​ព្យាបាល​ការ​​ពុល​អា​ហារ ​​ព្រម​ទាំង​​ប្រឆាំង​នឹង​​បាក់​តេរី​​ MRSA

12 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​ប្រទេស​ព័រទុយ​ហ្គាល់​បាន​និយាយ​ថា ជី​វ៉ាន់​ស៊ុយ​មាន​ប្រ​សិទ្ធ​ភាព​ជួយ​ព្យា​បាល​ការ​ពុល​អា​ហារ​និង​កំ​ចាត់​ចោល​ប្រភេទ​បាក់​តេរី​ដែល​ធ្វើ​ឲ្យ​រាង​កាយ​ស៊ាំ​នឹង​ថ្នាំ​ MRSA។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មកពី​សាកល​វិទ្យា​ល័យ​ Beira Interiorប្រទេស​ព័រទុយ​ហ្គាល់​បាន​ពិ​សោធន៍​ឃើញ​ថា

ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​ប្រទេស​ព័រទុយ​ហ្គាល់​បាន​និយាយ​ថា ជី​វ៉ាន់​ស៊ុយ​មាន​ប្រ​សិទ្ធ​ភាព​ជួយ​ព្យា​បាល​ការ​ពុល​អា​ហារ​និង​កំ​ចាត់​ចោល​ប្រភេទ​បាក់​តេរី​ដែល​ធ្វើ​ឲ្យ​រាង​កាយ​ស៊ាំ​នឹង​ថ្នាំ​ MRSA។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​មកពី​សាកល​វិទ្យា​ល័យ​ Beira Interiorប្រទេស​ព័រទុយ​ហ្គាល់​បាន​ពិ​សោធន៍​ឃើញ​ថា ប្រេង​​ដែល​គេ​​ចំ​រាញ់​ពី​ជី​វ៉ាន់​ស៊ុយ​ក្នុង​បរិ​មាណ​សូ​លុយ​ស្យុង​តិច​ជា​១,៦%​មាន​សមត្ថភាព​អាច​សម្លាប់​និង​កំ​ចាត់​ចោល​​ភ្នាសខាង​ក្រៅ​របស់​កោសិកា​បាក់​តេរី​ដោយ​ក្នុង​នោះ​រួម​មាន​បាក់​តេរី​ Salmonella​,E.coliនិង​ MRSA។​

​លោក​ស្រី​វេជបណ្ឌិត​ហ្វឺណាន់ដា ដូមីន​ហ្គេស​ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​ថា​ ប្រេង​​ដែល​គេ​បាន​ចំ​រាញ់​ពី​ជី​វ៉ាន់​សុយ​អាចជួយ​មនុស្ស​រាប់​លាន​នាក់​ដែល​រង​គ្រោះ​ដោយ​ជំ​ងឺ​ពុល​អា​ហារ​(Foodborne illness)។ លោក​ស្រី​វេជ្ជ​បណ្ឌិត​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​ប្រេង​ជី​វ៉ាន់​ស៊ុយ​មាន​ប្រសិទ្ធ​ភាព​លើ​បាក់​តេរី​ Salmonella​,E.coliនិង​ MRSAដោយ​បញ្ជាក់​ថា​៖«វា​បាន​បង្អាក់​ការរារាំង​រវាង​ភ្នាស​នៃ​កោ​សិ​កា​និង​បរិ​ស្ថាន​របស់​វា ​ព្រម​ទាំង​រារាំង​​ដំណើរ​ការ​ដ៏​សំ​ខាន់​​មួយ​ចំនួន​ដែល​ក្នុង​នោះ​រួម​ទាំង​ការ​ដក​ដង្ហើម​»។

​អ្នក​វិទ្យា​សាស្ត្រ​របស់​ព័រទុយ​ហ្គាល់​​បញ្ជាក់​ថា ចាំ​បាច់​ត្រូវ​តែ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​​ទៀត​ដើម្បី​ឈាន​ទៅ​បង្កើត​ជា​ឱសថ​ពី​ប្រភេទ​ជី​វ៉ាន់ស៊ុយ ៕