ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីប៉ាឆា​​វិនិ​យោគ​ពី​​បរទេស​​​​នៅវៀត​ណាម​​​ថ្លៃ​បញ្ចុះ​​សព​​ម្នាក់​​ជិត​​4​ពាន់​ដុល្លារ​

12 ឆ្នាំ មុន

ទីប៉ា​ឆា «សឺន​ចាង​ទៀន​ខេង» ស្ថិត​ក្នុង​ស្រុក​វ៉ាថេង ខេត្ត​តៃនិញ ​ភាគ​ខាង​ត្បូង​​ប្រទេស​វៀត​ណាម ចម្ងាយពី​ទីក្រុង​ហូជី​មីញ​ប្រហែល​១០០​គីឡូ​ម៉ែត្រ ​កំពុង​ក្លាយ​ជាទី​ប៉ាឆា​ដ៏​ទាន់​​សម័យ​​នៅ​ក្នុង​ប្រទេស​វៀត​ណាម​​ ក្រោយ​​ពី​មាន​ការ​វិនិ​យោគ​ទុន​កែ​សម្រួល​​ទីបា៉​ឆា​ក្នុង​តម្លៃ​១៧​លាន​ដុល្លារ ។

ទីប៉ា​ឆា «សឺន​ចាង​ទៀន​ខេង» ស្ថិត​ក្នុង​ស្រុក​វ៉ាថេង ខេត្ត​តៃនិញ ​ភាគ​ខាង​ត្បូង​​ប្រទេស​វៀត​ណាម ចម្ងាយពី​ទីក្រុង​ហូជី​មីញ​ប្រហែល​១០០​គីឡូ​ម៉ែត្រ ​កំពុង​ក្លាយ​ជាទី​ប៉ាឆា​ដ៏​ទាន់​​សម័យ​​នៅ​ក្នុង​ប្រទេស​វៀត​ណាម​​ ក្រោយ​​ពី​មាន​ការ​វិនិ​យោគ​ទុន​កែ​សម្រួល​​ទីបា៉​ឆា​ក្នុង​តម្លៃ​១៧​លាន​ដុល្លារ ។

​ក្រុម​ហ៊ុន​ «ហ្វែ​រីផាក​ហ្គ្រុប» មកពី​ប្រទេស​​ម៉ាឡេ​ស៊ី ​បាន​ទទួល​សម្បទាន​គ្រប់​គ្រង​តំបន់​​នោះរយៈ​ពេល​៥០ឆ្នាំ និងចាត់ទុក​​ថា ជា​ទី​ប៉ាឆា​ដែល​វិនិ​យោគ​​ពី​បរទេស​ជាលើ​ក​ដំបូង​ក្នុង​ប្រទេស​​វៀតណាម​ ​ហើយ​វិធី​សាស្ត្រ​​នៃ​ការ​បញ្ចុះ​​សព​នៅ​ទីប៉ាឆាខាង​លើគឺ​ជាមិត្ត​នឹង​បរិ​ស្ថាន ។ លោក​ហ៊ូ គូកដុង នាយក​​ក្រុម​ហ៊ុន​ «ហ្វែ​រី​ផាក» ថ្លែង​ថា ទីប៉ាឆា​ត្រូវ​​ចេញ​​ម៉ូដ​​នៅ​លើ​ផ្ទៃ​ដី​ចំនួន​៤៥០​អា ជា​លើក​ដំបូង​នៃ​គម្រោង​ការ ​និង​បើក​តំបន់​​ផ្តល់​សេវា​កម្ម​ចំនួន​៨៤​អា រួម​មាន​រណ្តៅ​ ឬ​ឡត​សម្រាប់​បញ្ចុះ​​ចំនួន​​៥.០០០​រណ្តៅ ។

​ចំពោះ​ប​ញ្ចុះ​​សព​ក្នុង​​មួយ​រណ្តៅ​​ គឺ​​ប្រហែល​​៧៥,៥​​លាន​ដុង គឺប្រហែល​​៣.៦៦២​ដុល្លារ ​ខណៈ​ពេល​ថ្លៃ​រណ្តៅ​​បញ្ចុះ​សព​ជា​លក្ខណៈ​គ្រួសារ​​មាន​តម្លៃ​​ប្រហែល​​៥៥៨​​លាន​ដុង គឺ​ប្រហែល​​២៧.០៦៧​ដុល្លារ ។ ​ប្រទេស​វៀត​ណាម មាន​វប្ប​ធម៌​ដូចគ្នា​នឹង​​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​លើ​ពិភព​លោក​ ជា​ពិសេស​មាន​​ដូច​នៅ​​ប្រទេស​ចិន ។ ​សម្រាប់​​រណ្តៅ​សព ឬ​ផ្នូរ​សព​ចេញ​ម៉ូដមាន​លក្ខណៈ​​ដូច​គ្នា ​និង​ក្រាល​ដោយ​​ថ្ម​ក្រានីត ឬ​ឥដ្ឋ​រលោង​ រីឯ​ផ្លូវ​នៅ​ក្នុង​ទីប៉ា​ឆា មា​ន​​ក្រាល​ដោយ​ឥដ្ឋ​​ មាន​ដើម​​ឈើ​ និង​ផ្កា​​តាំង​លំអ​នៅតាម​ផ្លូវ​ដើរ ។

ចំណែក​ទីប៉ាឆា ឬ​ផ្នូរ​ដែល​ស្ថិត​នៅ​ក្បែរ​ភ្នំ​ប្រកប​ដោយ​ទេស​ភាព​ដ៏​ស្រស់​ស្អាត ​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​ផ្នូរ​នឹង​មាន​អារម្មណ៍​​ស្រស់​ស្រាយ​ គួប​ផ្សំ​​នឹង​អាកាស​​ធាតុ​ល្អ គ្មាន​ការ​មួ​ហ្មង​ក្នុង​ចិត្ត។ ​លោក​ង្វៀន ថាវីចាង តំណាង​អ្នក​វិនិ​យោគ​ទុន​កសាង​ទីប៉ា​ឆា​នេះថ្លែង​ថា ធូប​ និង​ក្រដាស​សម្រាប់​​​ដុត​បូជា​នឹង​មិន​​អនុញ្ញាត​ឱ្យ​យក​ចូលទៅ​ដុត​ក្នុង​ទីប៉ា​ឆាទេ ដើម្បី​ថែរក្សា​បរិ​ស្ថាន៕