ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ងាយ៤យ៉ាង​ដែល​​នាំឱ្យ​អស់​​លោក​​អ្នក​មាន​​សុខភាពល្អ​

12 ឆ្នាំ មុន

សុខ​ភាព​ល្អ​គឺ​ជា​វត្ថុ​បំណង​យ៉ាង​សំ​ខាន់​បំ​ផុត​សម្រាប់​មនុស្ស​គ្រប់​គ្នា​។ មាន​សុខភាព​ល្អ​នឹង​នាំ​ឲ្យ​មាន​​អាយុ​យឺន​យូរ​។ ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ត្រួត​ពិ​និត្យ​និង​ទប់​ស្កាត់​ជំ​ងឺ​របស់​សហរដ្ឋ​អាមេរិក​ហៅ​កាត់​ CDC បានរក​ឃើញ​​វិធី​សាស្ត្រ​៤​យ៉ាង​ដែល​នាំ​ឲ្យ​សុខ​ភាព​ល្អ​ប្រ​សើរ​ ។

​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ ​American Journal of Public Health ធ្វើ​ពិ​សោធន៍​លើ​មនុស្ស​ប្រមាណ​១៦.៩៥៨​នាក់​មាន​អាយុចាប់​ពី​១៧​ឆ្នាំ​ឡើង​ទៅ​។ ភាគ​ច្រើន​នៃ​ពួក​គេ​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ វិធី​៤យ៉ាង​ដែល​CDCរក​ឃើញ​មាន​ដូចជា ​៖

១-ចៀស​វាង​ការ​ជក់​បារី​ ៖ ប្រ​សិន​ជា​អ្នក​មិន​ទាន់​បាន​ជក់​ទេ សូម​កុំ​ជក់ ប្រ​សិន​ជា​ជក់​ហើយ​ សូម​បញ្ឈប់​វា​ពី​ពេល​នេះ​តទៅ​។

២-កម្រិត​បរិ​មាណ​គ្រឿង​ស្រ​វឹង​ដែល​ផឹក​រាល់​ថ្ងៃ​ ៖ បុរស​មិន​គួរ​ណា​ផឹក​គ្រឿង​ស្រ​វឹង​ច្រើន​ជាង​២កែវ​ក្នុង​មួយ​ថ្ងៃ​ទេ។ ចំណែក​ស្ត្រី​វិញ​មិន​ឲ្យ​ច្រើន​ជាង​១កែវ​ទេ​។

៣-កែលំអ​របបអា​ហារ​ដែល​អ្នក​ទទួល​បានប្រ​ចាំ​ថ្ងៃ​ ៖ គួរតែ​បរិ​ភោគ​បន្លែ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញ​ជាតិ​ឱ្យ​បាន​ច្រើន​។ ចំ​ពោះ​អា​ហារ​សមុទ្រ​វិញ​ គួរ​ជ្រើស​រើស​យក​ប្រភេទ​ដែល​មាន​ខ្លាញ់​តិចតួច​ ឬក៏​គ្មាន​សោះ​។ កាត់​បន្ថយ​ការ​ទទួល​អា​ហារ​ណា​ដែល​មាន​សូ​ដ្យូម​ច្រើន ​ឬ​ប្រៃ​ខ្លាំង​ពេក​ ។

៤-ធ្វើ​លំ​ហាត់​ប្រាណ​ឱ្យបាន​ទៀង​ទាត់​ ៖ គួរតែ​​​ហាត់​ប្រាណ​ឱ្យបាន​យ៉ាង​តិច​៥ថ្ងៃ​ក្នុង​១សប្តាហ៍ ​ឬក៏យ៉ាង​ហោច​ណាស់​ ធ្វើ​ការ​ហាត់​ប្រាណ​ប្រភេទ​មធ្យម​ (ដើរ​ញាប់​…) សរុប​១៥០​នាទី​។

​សម្រាប់​អ្នក​ដែល​បាន​ចូល​រួម​ពិ​សោធន៍​វិធី​សាស្ត្រ​ទាំង​៤នេះ​គឺ ៦៦% ​មិន​ប្រឈម​នឹង​ការ​​ស្លាប់​ដោយ​ជំ​ងឺ​មហារីក​ ៦៥%​ ​មិន​ប្រឈម​នឹង​ការ​​ស្លាប់​ដោយ​ជំ​ងឺ​បេះ​ដូង​ និង​៥៧% ​​មិន​ប្រឈម​នឹង​ការ​​ស្លាប់​ដោយ​ជំ​ងឺ​ផ្សេងៗ​ ៕