ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទានអាហារ​​​មានជាតិគីមី​ប៉ះ​ពាល់​សមត្ថភាពផ្លូវភេទ​

12 ឆ្នាំ មុន

ដោយ​៖ សិរី ពិសិដ្ឋ​
រាជធានីភ្នំពេញ​​ ៖ ​​ជា​ធម្មតា​​​ការទទួលទាន​​អាហារ​គឺ​វា​ជួយលុប​បំបាត់​​ភាពហេវ​ហត់​​ និង​បំប៉ន​​សិរីរាង្គ​​កាយ​ផ្សេងៗ​ទៅតាម​តួនាទី​​នី​មួយៗ ​ប៉ុន្តែ​​​ប្រសិនបើ​​​យើង​ធ្វេស​ប្រហែស​ហូប​តាម​​​ឃ្លាន​​ ញៀន​តាម​ចង់វិញ​នោះ អាហារ​វា​នឹង​​ជះ​ឥទ្ធិពល​​អាក្រក់​​ដល់​យើង​​​ផងដែរ ជាពិសេស​ធ្វើ​​ឱ្យ​យើង​​បាត់​បង់សមត្ថ​ភាព​​​​បន្ត​ពូជ​​ដោយមិន​ដឹង​ខ្លួន​

ដោយ​៖ សិរី ពិសិដ្ឋ​
រាជធានីភ្នំពេញ​​ ៖ ​​ជា​ធម្មតា​​​ការទទួលទាន​​អាហារ​គឺ​វា​ជួយលុប​បំបាត់​​ភាពហេវ​ហត់​​ និង​បំប៉ន​​សិរីរាង្គ​​កាយ​ផ្សេងៗ​ទៅតាម​តួនាទី​​នី​មួយៗ ​ប៉ុន្តែ​​​ប្រសិនបើ​​​យើង​ធ្វេស​ប្រហែស​ហូប​តាម​​​ឃ្លាន​​ ញៀន​តាម​ចង់វិញ​នោះ អាហារ​វា​នឹង​​ជះ​ឥទ្ធិពល​​អាក្រក់​​ដល់​យើង​​​ផងដែរ ជាពិសេស​ធ្វើ​​ឱ្យ​យើង​​បាត់​បង់សមត្ថ​ភាព​​​​បន្ត​ពូជ​​ដោយមិន​ដឹង​ខ្លួន​។

អាហារ​ដែល​ប៉ះពាល់​សុខភាព​រួមមាន ​អាហារ​កំប៉ុង ​ឬ​វេចខ្ចប់​​​ហួស​កាលកំណត់ ​​អាហារ​ដែលគេ​លួច​ប្រើសារធាតុគីមី, ​​ដំណាំ​ហូប​ផ្លែ​​​ប្រើគីមី​​ (តាំង​ពី​​ដាំ​រហូត​ចេញ​ផ្លែ​ផ្កា​), អាហារ​ផ្អូម។ល។ ​អាហារទាំង​នេះ​​វា​​នឹង​បណ្តាល​​ឱ្យ​លោកអ្នក​ឈឺ​ក្បាល,​ ហើម​ពោះ, រសាប់​រសល់​, ដេក​ពុំ​សូវ​លក់​, អារម្មណ៍​​មិន​​នឹង​ន៎ ទី​បំផុត​​វា​ថែមទាំង​​លួច​​​វាយប្រហារ​​ធ្វើ​​ឱ្យ​លោក​​អ្នក​បាត់បង់​​​សមត្ថភាព​បន្តពូជ ​ដោយមិន​ដឹង​ខ្លួន។​ លើសពី​នេះទៀត ​​អាហារ​ដែល​​​មាន​ជាតិ​ពុល​​ដូចខាង​លើ​​ វា​បង្ក​​ឱ្យ​​លោក​អ្នក​​ទទួលរង​​​ដូច​ជា​​ឆាប់​ចាស់ជាង​វ័យ ​បាត់​បង់​​សមត្ថភាព​​បង្ក​កំណើត ​​​ស្បែកស្រអាប់​​ជ្រីវជ្រួញ​ ឈឺ​រ៉ាំ​រ៉ៃ​​។ល។

ការ​ណែ​​នាំ​​បង្ហាញ​ថា អ្វីដែលសំខាន់​សម្រាប់​លោកអ្នក​​ទទួលទាននោះ​គឺត្រូវញ៉ាំ​​អាហារ​​ណា​ដែលគ្មាន​ជាតិគិមី ហើយញ៉ាំ​ឱ្យ​​មានតុល្យ​ភាព​ទៅបានហើយ ៕