ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឧស្សាហ៍គាំង​បេះ​ដូង​​ឈឺ​ចាប់​ទ្រូង​ដោយជំងឺ​​​បេះ​ដូង​អាច​ប្រើថ្នាំ Brilinta

12 ឆ្នាំ មុន

​លោក​​ អ្ន​កមាន​បញ្ហា​បេះ​ដូង​​ខ្សោយ ឈឺ​ចាប់​ក្នុងទ្រូង​​គាំងបេះដូង​​ ដោយ​សារតែ​​ស្ទះសរសៃឈាម​​ក្នុងបេះដូង លំហូរ​ឈាម​បេះ​ដូង​រត់មិន​ស្រួល ​លោក អ្នកអាច​​​ប្រើថ្នាំ Brilinta (ticagrelor) ដើម្បី​​សំរួល​​ឱ្យចរន្ត​​ឈាម​រត់​ឆ្លង​កាត់ថត​បេះ​ដូង​នីមួយៗ បានរលូន និង​ចង្វាក់​​បេះ​ដូង​ធ្វើការ​បាន​​ល្អ​​ទៀង​ទាត់​។​ ថ្នាំ Brilinta (ticagrelor)

​លោក​​ អ្ន​កមាន​បញ្ហា​បេះ​ដូង​​ខ្សោយ ឈឺ​ចាប់​ក្នុងទ្រូង​​គាំងបេះដូង​​ ដោយ​សារតែ​​ស្ទះសរសៃឈាម​​ក្នុងបេះដូង លំហូរ​ឈាម​បេះ​ដូង​រត់មិន​ស្រួល ​លោក អ្នកអាច​​​ប្រើថ្នាំ Brilinta (ticagrelor) ដើម្បី​​សំរួល​​ឱ្យចរន្ត​​ឈាម​រត់​ឆ្លង​កាត់ថត​បេះ​ដូង​នីមួយៗ បានរលូន និង​ចង្វាក់​​បេះ​ដូង​ធ្វើការ​បាន​​ល្អ​​ទៀង​ទាត់​។​ ថ្នាំ Brilinta (ticagrelor) ត្រូវបានអនុ​ញ្ញាត​​ឱ្យប្រើប្រាស់​​​ដោយស្ថាប័ន​​សុខភាព​​សហរដ្ឋ​អាមេរិក ដើម្បីជួយ​​បន្ថយ​គ្រោះថ្នាក់​​​ជំងឺ​​គាំង​បេះ​ដូង​ និងការស្លាប់​ដោយសារ​ជំងឺ​សរសៃ​ឈាម​​បេះ​ដូង​។ ចំពោះអ្នកដែល​មាន​រោគ​​បេះដូង​ធ្ងន់​ធ្ងរ​ (acute coronary syndromes (ACS) ក៏​ត្រូវ​​​ប្រើថ្នាំ​​​​ប្រភេទ​​នេះដែរ​)​ ។

​​អ្នក​​មាន​​​ជំងឺ​បេះ​ដូង​​ធ្ងន់ធ្ងរ​​​សំដៅទៅលើ​ស្ថាន​​ភាពជំងឺ​​ណាដែល​​បង្ក​​ឱ្យ​​កាត់បន្ថយ​​​​លំហូរ​​ឈាម​​រត់ទៅ​​កាន់បេះដូង ព្រោះ​ថា ​កាលណា​​លំហូរ​ឈាម​ចុះខ្សោយបេះដូង នឹងធ្វើ​​ចលនា​ខុស​ចង្វាក់​បង្ក​ឱ្យ​​​អ្នក​នោះ​​ឈឺ​ចាប់​​ដើមទ្រូងធ្ងន់ធ្ងរ​ភ្លាមៗ (unstable angina) ឬ​ជំងឺ​​បេះដូង​។ ​ស្ថាប័ន​​សុខ​ភាព​សហរដ្ឋអាមេរិក និយាយ​ថា ​​ថ្នាំ Brilina ​ជួយ​​​រំលាយឈាម​​កក ធ្វើ​​ឱ្យ​​​លំហូរ​ឈាម​ក្នុងសរសៃ​ឈាមបេះ​ដូង​​​រត់​ស្រួល ពោល​គឺ​បើកផ្លូវ​សរសៃ​ឈាម​​​បេះដូង មិនធ្វើ​​ឱ្យ​​ស្ទះ ដែល​នាំ​ទៅរក​គ្រោះថ្នាក់​​​ដល់​​​មនុស្ស។ ថ្នាំ Brilinta នេះ​ក៏​វា​មានគុណ​វិបត្តិ​​ផងដែរ​ ដោយ​នៅលើ​​​​ស្លាក​សំបក​ថ្នាំ​​​ Brilinta ប្រាប់​​ឱ្យដឹង​ថា ប្រសិទ្ធ​ភាពរបស់វា​នឹង​​ធ្លាក់ចុះ បើ​សិនជា​អ្នក​ប្រើប្រាស់​​​ថ្នាំ​​​អាស្ពីរីន​ច្រើន​ជាង​​១០០​មីល្លីក្រាម ​ក្នុងមួយថ្ងៃ​​ និង​បញ្ជាក់​ថា ថ្នាំ Brilinta អាច​បណ្តាល​ឱ្យស្លាប់​ ប្រសិនបើ​​យើង​​​ប្រើ​​​​មិន​​​ត្រឹម​ត្រូវ​តាមវេជ្ជបញ្ជា​៕