ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជ​បណ្ឌិត​កែវ ណារិទ្ធ បង្ហាញ​ជំនាញ​វះ​កាត់​​តម្រង​នោម​និង​ក្រួស​​ក្នុង​ប្រ​មាត់

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​គេ​នាំ​គ្នា​និយាយ​​អំពី​សមត្ថ​ភាព​ជំនាញ​របស់​គ្រូ​ពេទ្យ​នៅ​ ក្រៅ​ប្រ​ទេស​​ គេ​ហាក់​ដូច​​ជា​ភ្លេច​ដល់​សាស្ត្រា​ចារ្យ​វេជ្ជ​បណ្ឌិត​ក្នុង​ប្រទេស​ក្នុង ​ពេល​ដែល​វិ​​ស័យ​ធន​ធាន​មនុស្ស​លើ​គ្រប់​​ផ្នែក​នៅ​កម្ពុជា ត្រូវ​បាន​កត់សម្គាល់​ឃើញថា សមត្ថភាព​ជំនាញ​គឺ​មិន​ចាញ់​បរ​ទេស​នោះ​ឡើយ ហើយ​ពេល​ខ្លះ​គ្រូ​ពេទ្យ​នៅ​

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​គេ​នាំ​គ្នា​និយាយ​​អំពី​សមត្ថ​ភាព​ជំនាញ​របស់​គ្រូ​ពេទ្យ​នៅ​ក្រៅ​ប្រ​ទេស​​ គេ​ហាក់​ដូច​​ជា​ភ្លេច​ដល់​សាស្ត្រា​ចារ្យ​វេជ្ជ​បណ្ឌិត​ក្នុង​ប្រទេស​ក្នុង​ពេល​ដែល​វិ​​ស័យ​ធន​ធាន​មនុស្ស​លើ​គ្រប់​​ផ្នែក​នៅ​កម្ពុជា ត្រូវ​បាន​កត់សម្គាល់​ឃើញថា សមត្ថភាព​ជំនាញ​គឺ​មិន​ចាញ់​បរ​ទេស​នោះ​ឡើយ ហើយ​ពេល​ខ្លះ​គ្រូ​ពេទ្យ​នៅ​កម្ពុជា​​មាន​ជំនាញ​ខ្ពស់​ជាង​ទៀតផង។

ទាក់​ទិន​នឹង​បញ្ហា​នេះ​លោក​សាស្ត្រា​ចារ្យ​​វេជ្ជ​បណ្ឌិត​កែវ ណា​រិទ្ធ​​ដែល​​កំពុង​បម្រើ​ការ​ងារ​នៅ​មន្ទីរ​​ពហុ​ព្យា​បាល​ណា​រិទ្ធ​ និង​មាន​ឯក​ទេស​​​ខាង​វះ​កាត់​តម្រងនោម និងក្រួស​ក្នុង​ប្រ​មាត់​មាន​ប្រ​សាសន៍​ថា លោក​មាន​​បទ​ពិ​សោធន៍​លើ​ជំនាញ​នេះ​ជាង​១០​ឆ្នាំមក​ហើយ បន្ទាប់​ពី​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​នៅ​ប្រ​ទេស​បារាំង​ និង​ប្រ​ទេស​មួយ​ចំនួន​ទៀត​។​ ​វិ​ធី​វះកាត់​យកក្រួស​ក្នុង​តម្រង​នោម​ និងក្រួស​ក្នុង​ប្រ​មាត់​នា​ពេល​បច្ចុប្បន្ន​នេះ ​គឺ​ប្រើ​​ឧ​ប​ករណ៍​ទំនើប​ចោះ​តែ​ម្តង​ និង​គ្មាន​ការ​ឈឺ​ចាប់​ទេ ហើយ​រយៈ​ពេល​នៃ​ការ​ព្យា​បាល​ឆាប់​រហ័ស​ និង​មិន​បាច់​លំ​បាក​សម្រាក​​នៅ​មន្ទី​រពេទ្យ​ឡើយ​។ ​មិន​តែ​ប៉ុណ្ណោះ​ការ​ប្រើ​ប្រាស់​ឧ​​ប​ករណ៍​​ដ៏​ទំ​នើប​នោះគឺ​បាន​ប្រើ​ផង​ដែរ​ចំពោះ​អ្នក​ជំ​ងឺ​​គីស​ក្នុង​ដៃ​ស្បូន​ រលាក​ខ្នែង​ពោះ​វៀន ​កូន​ក្រៅ​ស្បូន​ជា​ដើម។ ការ​ព្យា​បាល​របស់​លោក​កន្លង​មក​ ទទួល​បាន​ជោគ​ជ័យ​​​យ៉ាង​ខ្លាំង​ដោយ​មាន​ការ​គាំ​ទ្រ​ពី​អ​តិ​ថិ​ជន​ព្រោះ​ការ​ព្យា​បាល​ប្រ​កប​ដោយ​ឧ​ប​ករណ៍​ និង​បច្ចេក​ទេស​ទំនើប​ ហើយ​តម្លៃ​ថោក​សម​រម្យ​។

លោក​សាស្ត្រា​ចារ្យ​វេ​ជ្ជ​បណ្ឌិតកែវ ​ណា​រិទ្ធ មាន​ប្រ​សាសន៍​ថា មូល​ហេតុ​​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​តម្រង​នោម​​ គឺ​បណ្តា​មក​ពី​ការ​ហូប​ចំណី​អា​ហារ​ ដូច​ជា​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ ជា​តិ​កា​ល់ស្យូម​ច្រើន ​ទឹក​ដោះ​គោ សូ​កូ​ឡា ការ​បរិភោគ​សាច់​ច្រើន ពិសេស​​សាច់​សត្វ​ព្រៃ​​ហួ​ស​កំណត់​។​ម្យ៉ាង​ទៀត​ការ​ប្រើ​ប្រាស់​ឱ​សថ​​មួយ​ចំនួន​​ទៀត ក៏​អាច​បណ្តា​លឱ្យ​កើត​មាន​ជំងឺ​ក្រួ​ស​ក្នុង​តម្រង​នោម​ផង​ដែរ។ ជំ​ងឺ​ប្រ​ភេទ​នេះ ​​គឺ​ច្រើន​កើត​ក្នុង​មនុស្ស​វ័យ​កណ្តាល ហើយ​ប្រ​សិន​បើ​ដឹង​ថា មាន​ជំងឺ​តម្រងនោម គឺ​ត្រូវ​ទៅពិ​គ្រោះ​​ និង​ពិ​ភាក្សា ជា​មួយ​គ្រូ​ពេទ្យ​​ជំ​នាញ​ជា​បន្ទាន់ និង​មិន​ត្រូវ​បណ្តែត​បណ្តោយ​ទេ។ ជំ​ងឺ​ប្រ​​ភេទ​នេះ​មិន​បង្ក​​គ្រោះ​ថ្នាក់​​ធ្ងន់​ធ្ងរ​ទេ ប្រ​សិន​បើ​គេ​​ប្រ​ញាប់​ប្រ​​ញាល់​​ទៅ​ពិ​គ្រោះ​​​ពិ​ភាក្សា​ និង​ព្យា​បាល​ជា​មួយ​គ្រូ​ពេទ្យ​ដែល​មាន​​ជំនាញ​ច្បាស់​លាស់​​។

លោក​សាស្ត្រា​ចារ្យ​វេជ្ជ​បណ្ឌិតកែវ ​ណា​រិទ្ធ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​អតិ​ថិជន​ថា មន្ទីរ​ពហុ​ព្យា​បាល​របស់​លោក គឺ​មាន​គ្រូ​ពេទ្យ​ឯក​ទេស​ជំ​ងឺ​តម្រងនោម និង​វះ​កាត់​ដោយ​វិធី​​ចោះ​ និង​ចាប់​យកក្រួស​​ក្នុង​តម្រងនោម​ ប្រើ​​ឧ​ប​ករណ៍​ទំនើប​ និង​ពុំ​មាន​ការ​វះ​កាត់​​ឡើយ​។ បំ​បែកក្រួស​តម្រងនោម​បាញ់​ពី​​ក្រៅ​ខ្លួន​ ដោយ​ម៉ាស៊ីន​ដែល​នាំ​ចេញ​ពី​ប្រ​ទេស​អាល្លឺ​ម៉ង់ ពុំ​មាន​ការ​ឈឺ​ចាប់ និង​ពុំ​​ចាំ​បាច់​សម្រាក​ក្នុងមន្ទីរ​ពេទ្យ។ ​មាន​វិធី​ច្រឹប​សាច់​ប្រូ​ស្តាត និងប្លោក​នោម ដោយ​ពុំ​ចាំ​បាច់​វះ​កាត់​។ វិធី​ចោះ​យក​ក្រួស​ក្នុង​ថង់​ប្រ​មាត់ ចោះ​យក​គីសក្នុងដៃ​ស្បូន និង​កូន​ក្រៅ​ស្បូន ដោយ​ពុំ​វះ​កាត់​​។

លោក​អំពាវ​នាវ​ដល់​អតិថិ​ជន​កម្ពុជា​​កុំ​មើល​រំលង​បច្ចេកទេស​ជំនាញ​របស់​គ្រូ​ពេទ្យ​កម្ពុជា ​​ដែល​បច្ចុប្បន្ន​កំពុង​មាន​ការរីក​ចម្រើន​​​មិន​ចាញ់​គ្រូ​ពេទ្យ​​បរ​ទេស​នោះ​ឡើយ​ ហើយ​ការ​ព្យា​បាល​ក្នុង​ប្រទេស ​គឺ​​បន្ថ​យការ​ចំណាយ​​ថវិកា​ ​ពេល​វេ​លា​ខណៈ​ពេល​ដែល​ជំងឺ​ នឹង​ជា​សះ​ស្បើយ​ធម្ម​តា​ដូច​គ្នា៕