ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បរិ​ភោគ​អា​ហារ​ខ្វះ​ជី​វ​ជា​តិ​នឹង​ឆាប់​ចាស់​ជា​ង​វ័យ

12 ឆ្នាំ មុន

ដោ​យៈ​​ សិ​រី ​ពិ​សិ​ដ្ឋ​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​សុខ​ភាព​បាន​បង្ហា​ញ​ថា​ អ្នក​បរិ​ភោគ​អា​ហារ​គ្មាន​ជីវ​ជាតិ​អាច​ធ្វើ​ឱ្យ​​ខ្លួន​របស់​​ពួក​គេ​ឆាប់​ចាស់​ ​ដូច​ជា​ កោ​សិកា​មិន​សូវ​រីក​លូត​លា​ស់​ ស្បែ​ក​​ជ្រីវ​​ជ្រួញ​​ ជ្រុះ​សក់​ ជា​ដើម​ ពោល​គឺ​ឆាប់​ចាស់​ជាង​វ័យ​​និង​ឆាប់​ចាស់​ជាង​អ្នក​ដែល​បរិ​ភោគ​អា​ហារ​សំ​បូរ​ជីវ​ជាតិ​។​

ការ​បរិ​ភោ​គអា​ហារ​សំ​បូរ​ជីវ​ជាតិ​ វា​នឹង​នាំ​ទៅ​បំ​ពេញ​ឱ្យ​សរី​រាង្គ​ផ្សេង​ៗ

ដោ​យៈ​​ សិ​រី ​ពិ​សិ​ដ្ឋ​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​សុខ​ភាព​បាន​បង្ហា​ញ​ថា​ អ្នក​បរិ​ភោគ​អា​ហារ​គ្មាន​ជីវ​ជាតិ​អាច​ធ្វើ​ឱ្យ​​ខ្លួន​របស់​​ពួក​គេ​ឆាប់​ចាស់​ ​ដូច​ជា​ កោ​សិកា​មិន​សូវ​រីក​លូត​លា​ស់​ ស្បែ​ក​​ជ្រីវ​​ជ្រួញ​​ ជ្រុះ​សក់​ ជា​ដើម​ ពោល​គឺ​ឆាប់​ចាស់​ជាង​វ័យ​​និង​ឆាប់​ចាស់​ជាង​អ្នក​ដែល​បរិ​ភោគ​អា​ហារ​សំ​បូរ​ជីវ​ជាតិ​។​

ការ​បរិ​ភោ​គអា​ហារ​សំ​បូរ​ជីវ​ជាតិ​ វា​នឹង​នាំ​ទៅ​បំ​ពេញ​ឱ្យ​សរី​រាង្គ​ផ្សេង​ៗ​ តាម​តួនាទី​របស់​វា​ដែល​ធ្វើ​ឱ្យ​រាង​កាយ​របស់​លោក​អ្នក​លូត​លាស់​បាន​ល្អ​ ពោល​គឺ​ពពួក​ជីវ​ជាតិ​ទាំង​នោះ​នឹង​ចិញ្ចឹម​ កោ​សិ​កា​ឱ្យ​នៅ​តែ​មាន​ភាវ​រស់​ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​អ្នក​ទាំង​នោះ​ក្មេង​ជាង​វ័យ​ ឬ​រក្សា​ភាព​​ក្មេង​មិន​ងា​យ​ចាស់​ ​។​

យោង​តាម​ការ​​សិក្សា​​មួយ​របស់​ក្រុម​​អ្នក​​ស្រាវ​ជ្រាវ​​​បាន​​រក​ឃើញ​ថា​ អ្នក​​ដែល​​មិន​សូវ​មាន​លទ្ធ​ភាព​ទិញ​អាហា​រ​មាន​ជីវ​ជាតិ​បរិ​ភោគ​ត្រូវ​បន្ថយ​​ប្រ​វែង​​ telomeres ៧​.​៧%​​ ប៉ុន្តែ​ចំពោះ​​អ្នក​​ដែល​មាន​​ចំណូល​​ច្រើន​​គួរ​សម​ ត្រូវ​បន្ថយ​​ telomeres ប្រ​វែង​តែ​០.៦​​ %​​ រី​ឯ​អ្នក​​ដែល​ក្រីក្រ​មិន​មាន​លទ្ធ​ភាព​បរិ​ភោគ​អាហារ​សំ​បូរ​ជីវ​ជាតិ​នោះ​ គឺ​ត្រូវ​បន្ថយ​​ប្រវែង​​ ​៨.៧​​ %​​ និង​​ អ្នក​បរិ​ភោគ​ជីវ​ជាតិ​តិច​តួច​​ត្រូវ​បន្ថយ​ telomeres ២.២​​ %​​ ។​

Telomeres គឺ​ជា​​ទ្រង់​ទ្រាយ​​ដែល​​មាន​​រាង​​ដូច​​គម្រប​​ដែល​​នៅ​​ចុង​កន្ទុយ​​ក្រូ​ម៉ូ​សូម​​។​ ការ​​ស្រាវ​ជ្រាវ​​មុន​​ បាន​​បង្ហាញ​​ថា​​ អ្នក​​ដែល​​មាន​​ telomeres ខ្លី​​ជាង​​ធម្មតា​​ មាន​​អាយុ​​ខ្លី​​ជាង​​មនុស្ស​​ធម្មតា​​។​