ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិន​ច្រើន​លាន​​នាក់​នឹង​រក​​ប្រពន្ធ​​​មិន​​បានរហូត​​ដល់ឆ្នាំ​2020មក​ពី​​ការ​បាត់​​​លំនឹង​​រវាង​ភេទ

13 ឆ្នាំ មុន

​​​ពួក​​អ្នកជំនាញ​​​​ការ​បាន​ព្រមាន​ថា បុរស​ចិន​ជា​ច្រើន​លាន​នាក់​ដែល​មាន​អាយុ​​គ្រប់​រៀប​​ការ​​​​នឹង​ស្ថិត​នៅ​​លីវរហូត​ដល់ឆ្នាំ​២០២០ ​មកពីការ​​បាត់លំនឹង​រវាងភេទ ដែលនិន្នា​ការ​​នោះ​នឹង​មានបញ្ហា​​ចោទ​លើ​​​ស្ថិរភាព​​សង្គម ។ ​យោងតាម​​​តួលេខ​របស់​ការិយាល័យ​​​ស្ថិតិ​​រដ្ឋ​ចិន​​ឱ្យ​ដឹង​ថា ​​​ក្មេង​ប្រុស​​​ដែល​មាន​អាយុ​​ក្រោម​១៩​ឆ្នាំ​​​មាន​២៣,៧៧​​លាន​នាក់​ច្រើន​

​​​ពួក​​អ្នកជំនាញ​​​​ការ​បាន​ព្រមាន​ថា បុរស​ចិន​ជា​ច្រើន​លាន​នាក់​ដែល​មាន​អាយុ​​គ្រប់​រៀប​​ការ​​​​នឹង​ស្ថិត​នៅ​​លីវរហូត​ដល់ឆ្នាំ​២០២០ ​មកពីការ​​បាត់លំនឹង​រវាងភេទ ដែលនិន្នា​ការ​​នោះ​នឹង​មានបញ្ហា​​ចោទ​លើ​​​ស្ថិរភាព​​សង្គម ។ ​យោងតាម​​​តួលេខ​របស់​ការិយាល័យ​​​ស្ថិតិ​​រដ្ឋ​ចិន​​ឱ្យ​ដឹង​ថា ​​​ក្មេង​ប្រុស​​​ដែល​មាន​អាយុ​​ក្រោម​១៩​ឆ្នាំ​​​មាន​២៣,៧៧​​លាន​នាក់​ច្រើន​ជាង​ក្មេង​ស្រី​ដែល​មាន​អាយុ​ស្របាល​គ្នា​ដែល​ពិត​ណាស់ ​នាំ​​ឱ្យគេ​​សន្និដ្ឋាន​បានថា បុរស​ចិន​ជាង​១០​លាន​នាក់​នឹង​ស្ទើរ​តែ​​​ពុំអាច​រកប្រពន្ធ​បាន ។

​លោក ZHAI ZHENWU ព្រឹទ្ធ​បុរស​​​នៃ​​សាលា​សង្គម​​វិទ្យា ​និងសិក្សា​​ប្រជាជន​​​នៃ​សាកល​វិទ្យា​ល័យ​ប្រជាជន​​​ចិន​​​ដកស្រង់​​​សម្តី​​កាលពី​​ថ្ងៃទី​១៧ ​​សីហា​​ ដោយ​​កាសែត​ប្រជាជន​​​ចិនគូស​បញ្ជាក់​​​ថា បុរស​​​នៅលីវ​​​ទាំង​ឡាយ​​ដែលរស់នៅ​​ក្នុងទីក្រុង​បានចេញ​ស្វះស្វែង​​រក​ប្រពន្ធ​​​​នៅ​តាម​​ទី​ជន​បទ​ ។ ប្រកាស​​នេះ​នឹង​ញ៉ាំង​ឱ្យ​ប្រជា​ជន​ក្រីក្រ​​​​កាន់​តែ​​រងគ្រោះ​ថែម​ទៀត​​​​ដោយសារ​​​ការបាត់​លំនឹង​​រវាង​ភេទ​​ដែលប្រការ​​​នេះពួកគេ​នឹងគ្មាន​ជម្រើស​​​​ក្រៅពីការ​​​ដើរ​​លេងស្រី​រក​ស៊ី​ផ្លូវ​ភេទ​​ ឬ​ការ​ចាប់​បង្ខំ​រៀប​ការ​ដែល​បណ្តា​នារីត្រូវ​​​​​លក់​ឱ្យ​បុរស​​ហើយ​បង្ខំ​រៀបការ ។ លោកបន្ត​ថា សកម្ម​ភាព ​ខុសច្បាប់​ទាំងនេះ​ គឺជា​​ការគំរាម​កំហែង​​​ចំពោះ​​​គូស្នេហ៍​​​ដែល​រៀបការ​​ និងបណ្តា​គ្រួសារ​​​ព្រម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ស្ថិរភាព​​សង្គម​។

​អត្រា​កំណើត​​​នៅចិន​គឺ​ក្មេងប្រុស​​១១១,០៨ សម្រាប់ក្មេងស្រី​១០០​ក្នុង​ឆ្នាំ​២០១០ គឺ​ខ្ពស់​ជាង​បទ​ដ្ឋាន​ប្រជាសាស្ត្រ​​ ។ ការ​ស្តារ​លំនឹង​​​រវាង​​​ភេទ​​​​នៅ​ចិន គឺប្រទេស​នេះ​បានប្រកាន់​យកគំនិត​ក្មេង​ស្រី​ម្នាក់​ទល់នឹង​ក្មេងប្រុស​​​ម្នាក់​ហើយបង្កើន​ការ​ខិតខំ​ប្រឹងប្រែង​​តស៊ូ​ប្រឆាំង​​​ការសម្រាំង​​រំលូត​កូន​ទុកកូន​ប្រុស​​យកកូនស្រី​ចេញ ៕