ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ ឬមិនគួរ​​ក្នុងការ​​កាត់ចុង​ស្បែក​លិង្គ?

12 ឆ្នាំ មុន

ការកាត់​​​ចុង​បើពិតមែនមិនបានផ្តល់​ផល​ប្រយោជន៍​​ច្រើន​ក្នុងការ​​ការពារ​ ជំងឺ​​​តម្រង​នោម លើ​ទារក​​​ទើបនឹងកើត​​ ​​ប៉ុន្តែ​​វាផ្តល់​​ផល​ប្រយោជន៍​​ក្នុង​ការ​​​​ការពារមហារីក​លិង្គ ​លើ​មនុស្ស​​ពេញវ័យ​ និងកាត់​បន្ថយ​​នូវការ​ប្រឈម​​នឹង​ជំងឺ​ឆ្លង​តាម​រយៈ​កា​ររួមភេទច្រើនជាង​​​ ​អ្នក​ដែល​មិន​បានកាត់​ចុង​។​

ការកាត់​​​ចុង​បើពិតមែនមិនបានផ្តល់​ផល​ប្រយោជន៍​​ច្រើន​ក្នុងការ​​ការពារ​ជំងឺ​​​តម្រង​នោម លើ​ទារក​​​ទើបនឹងកើត​​ ​​ប៉ុន្តែ​​វាផ្តល់​​ផល​ប្រយោជន៍​​ក្នុង​ការ​​​​ការពារមហារីក​លិង្គ ​លើ​មនុស្ស​​ពេញវ័យ​ និងកាត់​បន្ថយ​​នូវការ​ប្រឈម​​នឹង​ជំងឺ​ឆ្លង​តាម​រយៈ​កា​ររួមភេទច្រើនជាង​​​​អ្នក​ដែល​មិន​បានកាត់​ចុង​។

ការឡើង​ហើម​មួយចំនួន​លើ​លិង្គ គឺជារឿង​​​​ធម្មតា​​​​ទេ ក្រោយ​​ពេលកាត់​ចុង​រួច ដែលវាត្រូវ​ការ​ចំណាយពេល​ពី​​​៧ទៅ​១០ថ្ងៃ​ក្នុង​​​ការធ្វើ​​​ឱ្យ​លិង្គ​​​ជា​សះស្បើយមក​វិញ (សម្រាប់​​​ក្មេង និង​​​មនុស្សពេញ​វ័យ​)​។ បន្ទាប់ពីការ​​កាត់ចុង​ហើយ​​អ្នក​​ត្រូវពិនិត្យ​​មើល​ឈាម​​ដែលប្រឡាក់​​​លើ​ខោ ទឹកនោម​​កូន​របស់អ្នក​។ ​ប្រសិនបើ​​ឈាមដែល​ប្រឡាក់​មានទំហំធំ​ជាង​មួយ​​ភាគ​បួន​ ចូរ​​ទូរស័ព្ទ​​ប្រាប់គ្រូពេទ្យ​​​​ ព្រោះ​វា​​មាន​បញ្ហា​​​ហើយ​​​គឺ​​ដរ​ស្នាម​​​របួសហើយ ​​សញ្ញា​នេះ​​​​មានដូចជាក្តៅ​​ខ្លួន ​​ឡើង​​ក្រហម ហើម ឬ​​ហៀរទឹក​​​​ចេញពណ៌លឿង​។

ចំពោះក្មេង​​ និង​មនុស្ស​​​ពេញវ័យ​​ការ​ដែល​ស្បែ​ក​នៅ​គ្រប​ក្បាល​​​លិង្គ​​ជាប់​រហូត​​​​ត្រូវព្យា​បាល​​​លាត់​វា​ចេញ​​ ដើម្បី​​​ធ្វើការ​សំអាត​ក្បាល​លិង្គ​។ ​ក្មេង​ប្រុសដែល​​​​អាយុ២-៣​ឆ្នាំ ធ្វើ​ឱ្យស្បែក​​ដែល​គ្រប​ក្បាល​​​លិង្គ មិន​លាត់ឡើង​បានទេ ។ ​មិន​ត្រូវព្យាយាម​​​ទាញ​ពន្លាត់​ស្បែក​​​គ្រប​ក្បាល​លិង្គ​​ចេញដោយ​​កំរោលនោះទេ ​​ព្រោះ​ការធ្វើ​ដូច​នេះ អាចធ្វើ​ឱ្យ​​​លិង្គ​របស់​អ្នកខូចខាត និងបង្ក​បញ្ហា​ទៀត​​​ផង ​ចូរពិភាក្សា​​​​​ជាមួយគ្រូពេទ្យ​​​ឯកទេ ដើម្បី​​ជួយរកវិធី​​​ព្យាបាល និង​​​ការកាត់​ចុង​​ (កាត់​ស្បែក​ដែល​គ្រប​លើ​​លិង្គ)​ ឱ្យបាន​​​ល្អប្រសើរ​៕