ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជួយ​សង្គ្រោះ​ស្ត្រី​មាន​ផ្ទៃពោះ​​ដែល​មាន​ជំងឺ​ថ្លើម​ធ្ងន់ធ្ងរ

13 ឆ្នាំ មុន

ថ្លើមមានតួនាទីដូចជារោងចក្រគីមីមួយ​នៅ​ក្នុងរាងកាយរបស់យើង។ វាដើរតួរយ៉ាង​សំខាន់​មិនត្រឹមតែក្នុងការផ្តល់ប្រូតេអីុន គ្លីកូហ្សែន និង​លីពីត ស៊ីនដឺស៊ីស និងការ​រំលាយអាហារក្នុង​រាង​កាយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានតួនាទី​បន្សាប​ជាតិពុល និង​បង្កើតគីមីសរីរាង្គសំខាន់ៗសម្រាប់ការឃាត់ឈាមផងដែរ។

ថ្លើមមានតួនាទីដូចជារោងចក្រគីមីមួយ​នៅ​ក្នុងរាងកាយរបស់យើង។ វាដើរតួរយ៉ាង​សំខាន់​មិនត្រឹមតែក្នុងការផ្តល់ប្រូតេអីុន គ្លីកូហ្សែន និង​លីពីត ស៊ីនដឺស៊ីស និងការ​រំលាយអាហារក្នុង​រាង​កាយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានតួនាទី​បន្សាប​ជាតិពុល និង​បង្កើតគីមីសរីរាង្គសំខាន់ៗសម្រាប់ការឃាត់ឈាមផងដែរ។ ប្រសិនបើថ្លើម​មាន​ជំងឺមុខងាររបស់វានឹងដំណើរការមិន​ប្រក្រតី។ រាងកាយរបស់យើងនឹងទន់ខ្សោយក្នុង​ការ​ឃាត់ឈាម ហើយការរំលាយអាហារក្នុង​រាង​កាយ​អាចឈានទៅរកការបាត់បង់ឈាម​ជា​បន្ត​បន្ទាប់ បាត់បង់ស្មារតី និងអាចរហូតដល់​បាត់​បង់ជីវិត។ ចំពោះស្រ្តីមានផ្ទៃពោះ​ដែល​មាន​ជំងឺថ្លើមធ្ងន់ធ្ងរ ឬជំងឺថ្លើមពីកំណើត ក្នុងពេល​សម្រាលបុត្រ​សុខភាព និង​អាយុជីវិតរបស់គាត់ គឺមានការប្រឈមមុខខ្ពស់។ នៅក្នុងខែមីនា ឆ្នាំ​២០១១ មន្ទីរពេទ្យ FV បានជួយសង្គ្រោះ​ជីវិត​ស្រ្តីមានផ្ទៃពោះចំនួនពីរនាក់ដែលមានជំងឺថ្លើម។

ការវះកាត់ទាន់ពេល គឺជាការជួយសង្គ្រោះ​អាយុជីវិតទាំងមាតា និងទារកអ្នកជំងឺដំបូងបង្អស់ គឺជាស្ត្រីកម្ពុជាដែល​មាន​នាមត្រកូលឃីង។ គាត់ធ្លាប់មាន​បទ​ពិសោធន៍​ក្នុងការសម្រាលបុត្រដោយការវះកាត់​ម្តង​រួច​មកហើយ ក្នុងឆាកជីវិតរបស់​គាត់។ អ្នក​ស្រី ឃីង បានបញ្ជូនមកកាន់មន្ទីរពេទ្យនៅពេល​មាន​គ័ររហូតដល់សប្តាហ៍ទី​៣៣ ។ ស្បែក និង​កែវ​ភ្នែករបស់គាត់ឡើងពណ៌លឿង​ដែលជា​រោគ​សញ្ញាទូទៅនៃជំងឺ​ថ្លើមកម្រិតធ្ងន់ ដោយសារ​ផល​ប៉ះពាល់នៃការប្រើឱសថសម្រាប់ព្យាបាល​រោគរបេង។ បន្ថែមលើនេះ អ្នកស្រី ឃីង ធ្លាប់​បានធ្វើរោគវិនិច្ឆ័យជាមួយទារកក្នុងស្បូនផងដែរ ​ហេតុដូច្នេះអាចរងផលប៉ះពាល់ពីការហូរឈាម​ច្រើនគ្រប់ពេល។

ផ្នែកសម្រាលដោយ​ការ​វះ​កាត់​ត្រូវបានស្នើសុំ និងគួរអនុវត្តឲ្យបានឆាប់រហ័ស​បំផុត។ តែទោះជាយ៉ាងណា ក្នុងលក្ខខណ្ឌដែល​ថ្លើម​របស់គាត់ខ្សោយដែលបង្ក​ប្រព័ន្ធ​ឃាត់​ឈាម​ដំណើរការខុស​ប្រក្រតី ដូច្នេះ​ការវះ​កាត់​អាចជាជម្រើសមួយដ៏គ្រោះថ្នាក់។

ការប្រឹក្សាយោបល់ដ៏ច្បាស់លាស់ត្រូវបាន​ធ្វើឡើងបន្ទាន់ ដោយមានការចូលរួមពីក្រុម វេជ្ជបណ្ឌិតផ្នែកសម្ភព​ផ្នែកក្រពះពោះវៀន ផ្នែក​ថ្នាំស្ពឹក ផ្នែកសុខភាពទារក និងផ្នែក​វេជ្ជ​សាស្ត្រ​ប្រចាំនៅមន្ទីរពេទ្យ។ បន្ទាប់ពីការសម្រចចិត្ត​យ៉ាង​យកចិត្តទុកដាក់ទៅលើ​ជម្រើសជាច្រើន ក្រុមវេជ្ជបណ្ឌិតបានសម្រេចផ្តល់ការវះកាត់ដល់​អ្នកស្រី ឃីង ជាមួយ​ការត្រៀមឧបករណ៍ពេទ្យ​ទំនើបៗគ្រប់គ្រាន់បំផុត​រាប់ចាប់តាំងពីការ​ជួយ​សង្គ្រោះ​បន្ទាន់ ម៉ាស៊ីនលាងថ្លើម​ ឱសថ និង​ជំនួយ​ការវេជ្ជបណ្ឌិត។ អ្នកបកប្រែជនជាតិខ្មែរ ក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមជាមួយក្រុមវេជ្ជ​បណ្ឌិតផងដែរ ដើម្បីផ្តល់ការពន្យល់ និង​ព័ត៌​មានច្បាស់លាស់ដល់អ្នកជំងឺ និងក្រុមគ្រួសារ​របស់គាត់។

បន្ទាប់មកអព្ភូត​ហេតុក៏បានកើតឡើង។ ផ្នែកវះកាត់បានឆ្លងផុតដោយជោគជ័យ​ទទួល បាននូវភាពរីករាយ សុវត្ថិភាព និងសុខភាព​ល្អ​ទាំងមាតា និងទារក។ ការ​បាត់បង់ឈាម​ធ្ងន់ធ្ងរ​​មិនបានកើតឡើងឡើយចំពោះមាតា។ ហើយ​ទារក​ក៏ត្រូវបានបញ្ជូនទៅកាន់ផ្នែក​ថែរក្សាទារក​ភ្លាមៗ ដើម្បីមើលថែយ៉ាងយក​ចិត្តទុក​ដាក់​ផង​ដែរ។ អ្នកស្រី ឃីង បាន​បន្តការព្យាបាលថ្លើម និងទទួលបានការសង្គ្រោះយ៉ាងល្អបំផុត។

ការសម្រាលបុត្រដ៏គួរឲ្យស្មុគស្មាញបំផុត​មួយ​សម្រាប់មាតាកើតជំងឺថ្លើមធ្ងន់ធ្ងរថ្មីៗបន្ទាប់ពីដំណោះស្រាយយ៉ាងជោគជ័យ​ចំពោះករណីដ៏ស្មុគស្មាញរបស់អ្នកស្រី ឃីង ក្នុង​វេលាព្រឹក​ផ្នែកសម្ភពនៃមន្ទីរពេទ្យ FV ក៏​ទទួល​បានករណីពិសេសមួយផ្សេងទៀត នៅពេល​រសៀល។ អ្នកស្រី V.T.N អាយុ៣៣ឆ្នាំ ជន​ជាតិវៀតណាម ធ្លាប់ទទួលការ​សម្រាល​ដោយ​ការវះកាត់ម្តងរួចមកហើយ។ លទ្ធផលនៃ​ការ​ពិនិត្យសុខភាពមុនពេល​សម្រាលបុត្រក្នុងរយៈ​ពេលមានគភ៌ គឺគ្រប់យ៉ាងធម្មតា។

ពីមុនមក​លទ្ធ​ផលតាមដាន​ស្មារតីរបស់គាត់នៅថ្ងៃទី​១៦ ខែ​មីនា បង្ហាញថា មិនមានអ្វីខុសប្រក្រតីឡើយ។ ប៉ុន្តែនៅពេលគាត់បញ្ជូនមកកាន់មន្ទីរពេទ្យដើម្បី​សម្រាល​វេជ្ជបណ្ឌិត Nguyen Thị Lam Giang ជាអ្នកជំនាញនៅមន្ទីរពេទ្យ FV បាន​រក​ឃើញ​ថា កម្រិតឈាមរបស់គាត់មានការ​ចុះទាប​យ៉ាង​ខ្លាំង និងជីពចរយឺតជាងធម្មតា។ វេជ្ជបណ្ឌិត Giang ក៏សម្រេចយកឈាម​ទៅពិនិត្យ​នៅ​ពេល​ឃើញស្បែករបស់គាត់ឡើងពណ៌លឿង។ លទ្ធ​ផល​នៃការពិនិត្យ​ឈាមបង្ហាញថា អ្នកស្រី V.T.N ប្រព័ន្ធឃាត់ឈាមដំណើរការប្រក្រតី ហើយ​អង់ស៊ីមរបស់ថ្លើមនៅត្រឹម (1000 mmol/l) ខណៈដែលថ្លើមធម្មតាមានកម្រិត​អង់​ស៊ីមយ៉ាងហោចណាស់លើសនេះរាប់សិបដង។

វេជ្ជបណ្ឌិត Hieu រំលឹកឡើងវិញថា «អ្នក​ស្រី V.T.N រងឥទ្ធិពលពីជំងឺថ្លើមធ្ងន់ធ្ងរក្នុង​អំឡុង​ពេលមានគភ៌ ដែលជាធម្មតាកើតឡើង​ចំពោះស្ត្រីមានគភ៌នៅ​ខែចុង​ក្រោយ​មុន​ពេល​សម្រាល។ ការសម្រាលបុត្រនៅក្នុងករណីនេះ គឺ​ជួបឧបសគ្គបំផុត។ ជំងឺថ្លើម​ធ្ងន់ធ្ងររបស់​គាត់​បង្កឲ្យខ្សោយក្រលៀន និងប្រព័ន្ធឃាត់ឈាម​ចុះ​ខ្សោយ​ដែលធ្វើឲ្យ​ករណីនេះកាន់តែធ្ងន់ធ្ងរ ហើយ​គាត់អាចប្រឈមមុខនឹងការបាត់បង់ជីវិត​គ្រប់ពេល»។

បន្ទាប់ពីការប្រឹក្សាយោបល់ច្បាស់លាស់ត្រូវ​បានធ្វើឡើងបន្ទាន់រួចមក​វេជ្ជបណ្ឌិត Giang និង Hieu បានសម្រេចបញ្ចូលគ្រាប់ឈាម​កក​ឲ្យគាត់ ដើម្បីជួយសម្រួល​ដល់ការសម្រាលតាម​ធម្មជាតិ ប៉ុន្តែផ្នែកវះកាត់ក៏ត្រូវបានត្រៀម​ទុក​ផង​ដែរ ដើម្បីជួយ​បន្ទាន់ក្នុងករណីចាំបាច់។ វេជ្ជ​បណ្ឌិត Hieu បានមានប្រសាសន៍ប្រកបដោយ​ភាព​រីករាយថា «យើងសម្រេចជួយគាត់ឲ្យ​សម្រាល​បុត្រតាមធម្មជាតិ ព្រោះយើងឃើញ​គាត់នៅមានកម្លាំងល្អនៅឡើយ ការវះកាត់ចុង​ក្រោយមិនបង្កឲ្យ​មានការឈឺចាប់​​ ទើប​មាត់​ស្បូនក៏​ចាប់បើកយ៉ាងឆាប់រហ័ស ហើយ​ក្បាល​ទារកក៏​ធ្លាក់ចុះទាបផងដែរ។ បន្ទាប់ពី​ការខិត​ខំ​ប្រឹង​ប្រែង​មួយ ខណៈពេលមកទារកដ៏មាន​សុខ​ភាព​ល្អទម្ងន់​៤.០៤៥​ក្រាម បាន​ប្រសូតដោយ​សុវត្ថិ​ភាព។ ហេតុដូច្នេះ​ការបញ្ចូលគ្រាប់ឈាម​កក​ឲ្យ​គាត់ ដើម្បីជួយ​ឃាត់ឈាម​ការពារមិនឲ្យ​គ្រោះ​ថ្នាក់ដល់ជីវិត»។

បន្ទាប់ពីការសម្រាលបុត្របានពីរថ្ងៃ អ្នកស្រី ​V.T.N បានទទួលវេជ្ជបញ្ជាឲ្យប្រើឱសថ​ជំនួយ​ដល់មុខងាររបស់ថ្លើម។ អង់ស៊ីមថ្លើមរបស់​គាត់​បានធ្លាក់ចុះបន្ទាប់ពី​ការសម្រាលដែលបង្កដោយ​ជំងឺថ្លើមក្នុងពេលមានគភ៌។ អ្នកស្រី V.T.N និង​បុត្ររបស់គាត់​ទទួល​បាននូវភាពរីករាយ បន្ទាប់​ពីសម្រាកក្នុងមន្ទីរពេទ្យបានបួនថ្ងៃ។

វេជ្ជបណ្ឌិត Hieu បានធ្វើការវាយ​តម្លៃ​ជា​ចុងក្រោយថា «សូមអរគុណដល់កិច្ច​សហ​ការ​ដ៏ល្អរវាងផ្នែកទាំងបីដូចជា ផ្នែកសម្ភព និងទារក ផ្នែកថ្នាំស្ពឹក ផ្នែកក្រពះ ពោះវៀន ​និងថ្លើម​ដែល​បានជួយដល់ស្ត្រីមានផ្ទៃពោះទាំងពីររូបដែល​មានជំងឺថ្លើម​ឲ្យ​សម្រាលបុត្រដោយជោគជ័យ និងមានសុខភាពល្អបន្ទាប់ពីការសម្រាលបុត្រ»។
យោងទៅតាម​វេជ្ជបណ្ឌិត Nguyen Ngoc Son ប្រធានដឹកនាំផ្នែកក្រពះពោះវៀន និង​ថ្លើម​នៃមន្ទីរពេទ្យ FV បានឲ្យដឹងថា ការប្រែប្រួល​របស់​ថ្លើមចំពោះស្ត្រី​មានផ្ទៃពោះ​អាច​ខុសគ្នា និង​កើតមានជាធម្មតានៅអំឡុងពេលបីខែចុង​ក្រោយមុនពេលសម្រាល។ ស្ត្រី​មានផ្ទៃពោះ​ដែល​អាចទទួលរងផលប៉ះពាល់ពីជំងឺថ្លើម​មាន​រោគសញ្ញាដូចជា ស្បែក​ឡើងលឿង​ចង់ស្ទះទឹក​ប្រមាត់ ខ្វះឈាម ។ល។ ប្រព័ន្ធឃាត់ឈាមមិន​ប្រក្រតី​ក្នុងពេលសម្រាលបុត្រ​អាចគំរាម​កំហែង​ដល់អាយុ​ជីវិតទាំងមាតា និងទារក។ នៅក្នុង​ករណីធ្ងន់ធ្ងរមួយចំនួនស្ត្រីទាំងនោះត្រូវបាន​ណែនាំឲ្យយកបុត្រចេញ ដើម្បីជួយ​សង្គ្រោះ​អាយុជីវិតមាតា។ ដូច្នេះ​អ្នកជំងឺថ្លើម​ប្រភេទ B ប្រភេទ C ។ល។ មុនពេល​មានគភ៌​គួរតែអញ្ជើញ​មក​ជួបអ្នកជំនាញផ្នែកក្រពះពោះវៀន និងថ្លើម ដើម្បីតាមដាន​បញ្ហាថ្លើមរបស់​គាត់ជាមុនសិន។

ចំពោះករណីជំងឺថ្លើមកើតមានក្នុងអំឡុងពេល​មានគភ៌ គឺជាករណីកម្រមួយ ប៉ុន្តែបើកើតមាន វាពិតជាប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ទាំង​មាតា និងទារក ព្រោះពិបាករករោគសញ្ញាឃើញភ្លាមៗណាស់ ហើយវារីករាលដាល​ឆាប់រហ័សបំផុត។ ដូច្នេះយើងខ្ញុំសូមផ្តាំផ្ញើដល់ស្ត្រីគ្រប់រូបដែលមាន​គភ៌ ប្រសិនបើ​សង្កេតឃើញរោគសញ្ញាខុសពី​ធម្មតា​ត្រូវប្រញាប់មកពិនិត្យអង់ស៊ីមថ្លើម ដើម្បី​រក​រោគសញ្ញានៃជំងឺថ្លើមជាបន្ទាន់៕