ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​អាកាស​ចរណ៍ Cathay Pacific រក​ឃើញ​ពន្លឺ​ក្នុ​ង​ករណី​រូបថត​សិច​លើ​យន្ត​ហោះ

13 ឆ្នាំ មុន

តាម​ប្រភព​ពី AFP ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ សីហា បាន​ឱ្យ​ដឹង​ថា ក្រុម​​ហ៊ុន​​អាកាស​​ចរណ៍​ Cathay Pacific បាន​ចាប់​ខ្លួន​បុគ្គលិក​​​ចំនួន​ពីរ​នាក់​​ដោយ​ផ្អែក​លើ​​​រូបថត​បាន​​​បង្ហោះ​​តាម​​ប្រព័ន្ធ​អ៊ីន​ធើ​ណែតជា​ច្រើន​​សន្លឹក ដែល​​បង្ហាញ​ពី​សកម្មភាព​​ឱរ៉ាល់​សិច​ក្នុង​បន្ទប់​​អ្នក​​បើក​​យន្ត​​ហោះ ។​ កាល​ពី​សប្តាហ៍​មុន ក្រុម​ហ៊ុនដឹក​ជញ្ជូន​តាម​​ផ្លូវ​អាកាស

តាម​ប្រភព​ពី AFP ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ សីហា បាន​ឱ្យ​ដឹង​ថា ក្រុម​​ហ៊ុន​​អាកាស​​ចរណ៍​ Cathay Pacific បាន​ចាប់​ខ្លួន​បុគ្គលិក​​​ចំនួន​ពីរ​នាក់​​ដោយ​ផ្អែក​លើ​​​រូបថត​បាន​​​បង្ហោះ​​តាម​​ប្រព័ន្ធ​អ៊ីន​ធើ​ណែតជា​ច្រើន​​សន្លឹក ដែល​​បង្ហាញ​ពី​សកម្មភាព​​ឱរ៉ាល់​សិច​ក្នុង​បន្ទប់​​អ្នក​​បើក​​យន្ត​​ហោះ ។​ កាល​ពី​សប្តាហ៍​មុន ក្រុម​ហ៊ុនដឹក​ជញ្ជូន​តាម​​ផ្លូវ​អាកាស​​នៅទី​ក្រុង​​ហុង​កុង​​​បាន​បើក​ការ​ស៊ើប​​អង្កេត​មួយ​ជុំវិញ​ករ​ណីលេច​ធ្លាយនូវ​រូបថត​​ជា​ច្រើន​​សន្លឹក​​របស់​ស្ត្រីម្នាក់​​ក្នុង​សំលៀក​បំពាក់​​ពណ៌​​ក្រហម​ស្រដៀង​ទៅនឹង​ឯកសណ្ឋាន​​របស់​អ្នក​បម្រើតាម​យន្តហោះរ​បស់ក្រុម​ហ៊ុន​អាកាស​​ចរណ៍ Cathay ដែល​បាន​ប្រព្រឹត្ត​​ឱរ៉ាល់​សិច​ជា​មួយបុរស​ម្នាក់​នៅក្នុង​បន្ទប់បើក​យន្ត​ហោះ​ និង​ផ្អែក​តាម​របាយការណ៍​​ត្រូវ​បាន​​គេ​ដឹង​​ថា បុរស​នោះ​​​ជា​មិត្ត​​ប្រុស​របស់​នាង។

លោក​ John Slosar ប្រធានផ្នែកប្រតិបត្តិ​របស់ក្រុមហ៊ុន ​Cathay បាន​និយាយនៅក្នុង​សេចក្តីថ្លែងការណ៍មួយ​កាលពីថ្ងៃសុក្រ សប្តាហ៍​កន្លង​មកថា សមាជិកក្រុមអ្នកបើកយន្ត​របស់​ពួក​គេ​​ចំនួន២រូបដែលបានឃើញនៅក្នុងរូបថត ចេញ​ផ្សាយជាសាធារណៈនៅតាមបណ្តាញសារ​ព័ត៌​មាន​ក្នុងស្រុកកាលពីពេលថ្មីៗនេះ គឺមិនធ្វើជា​បុគ្គលិករបស់ក្រុមហ៊ុន Cathay Pacific តទៅ​ទៀតបានឡើយ។​ ​លោកបានបន្តថា មនុស្សជា​ច្រើនរងការ​អាម៉ាស់ដោយសារឧប្បត្តិហេតុ​នៅ​ក្នុង​​បន្ទប់​បើក​យន្ត​ហោះ​ ដែលបង្កឡើង​​​​ដោយ​អ្នកបម្រើរបស់​ពួក​គេ។

គេមិនទាន់ច្បាស់ថា តើបុគ្គលិកមួយគូ​នោះ ​ត្រូវ​គេបណ្តេញ ឬលាលែងពីការងារដោយ​ស្ម័គ្រ​ចិត្ត ខណៈពេល​ភ្នាក់ងារស៊ើបអង្កេត​ផ្នែ​ក​ដឹក​ជញ្ជូនតាម​ផ្លូវ​អាកាសពុំបាននិយាយបញ្ជាក់​ឱ្យ​បាន​ពិស្តារ ។ ស្របពេលជាមួយគ្នានោះដែរ ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវអាកាស​បានបដិសេធមិន​និយាយ​ផង​ដែរថា តើឧប្បត្តិហេតុដែលកើត​ឡើង​​នោះ​នៅក្នុងបន្ទប់បើកយន្ត​ហោះ​ឬយ៉ាង​ណាទេ​ ប៉ុន្តែគ្រាន់តែឱ្យដឹងថា ការស៊ើបអង្កេត​ពុំបានរក​ឃើញនូវភស្តុតាងដើម្បីបញ្ជាក់ថា សកម្មភាព​នោះ​វាកើតឡើងនៅជើង​ហោះ​ហើរ​ណា​មួយ​ ខណៈពេលកំពុងហោះហើរ ។

តាមប្រពភពព័ត៌មានពីកាសែតក្នុង​ស្រុក​មួយ​បានឱ្យដឹងថា​ បុរសដែលពុំទាន់បាន​កំណត់​អត្តសញ្ញាណនោះ​​ គឺជាអ្នកបើកយន្តហោះ ប៉ុន្តែ​មិនបានពាក់ឯក​សណ្ឋានរបស់ក្រុមហ៊ុន Cathay ទេ ​ហើយរូបថតទាំងនោះ​ត្រូវបានគេ​លួច​ពីកុំព្យូទ័រ​ផ្ទាល់​ខ្លួនរបស់គាត់ ។ លោក Slosar បានបន្ថែមថា អាកប្បកិ​រិយា​ទាំងនេះ​បានធ្វើឱ្យស្អុយកេរ្តិ៍ឈ្មោះក្រុម​ហ៊ុន​របស់លោក ព្រមទាំងក្រុមសមាជិកទាំង​អស់​មិន​អាចទទួលយកបាននូ​វទង្វើ​អសីលធម៌​របស់​បុគ្គលពីររូបនេះទេ ហើយ​ក្រុមហ៊ុន​បាន​បញ្ជូន​លទ្ធ​ផល​​នៃការស៊ើបអង្កេតទៅអាជ្ញាធរអាកាស​ចរណ៍​ក្រុង ដើម្បីចាត់ការតាមនីតិវិធី ៕