ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥរិយា​បថ​នៃ​ការ​និយាយ​ទូរស័ព្ទ​​លើ​តុ​បង្ហាញ​​ពី​អត្ត​ចរិត

12 ឆ្នាំ មុន

បច្ចុ​ប្បន្ន​​មនុស្ស​ទូទៅ​និយម​ប្រើ​ប្រាស់​ទូរស័ព្ទ​​ចល័ត​ ឯទូរស័ព្ទ​លើ​តុ​​មិន​សូវ​មាន​ការ​ពេញ​​និយម​​ប៉ុន្មាន​ទេ ។ ​ខាង​ក្រោម​នេះ គឺ​ជា​ការ​បញ្ជាក់​ពី​អត្ត​ចរិត​​មួយ​ចំនួន​​របស់​អ្នក​​និយាយ​ទូរស័ព្ទ​លើ​ តុ​ស្រប​តាម​​ឥរិ​យា​បថ​រ​បស់​​គេ​។ *ការ​​​ប្រើ​ដៃ​ទាំង​សង​ខាង​ក្តោប​ទូរស័ព្ទ ៖

បច្ចុ​ប្បន្ន​​មនុស្ស​ទូទៅ​និយម​ប្រើ​ប្រាស់​ទូរស័ព្ទ​​ចល័ត​ ឯទូរស័ព្ទ​លើ​តុ​​មិន​សូវ​មាន​ការ​ពេញ​​និយម​​ប៉ុន្មាន​ទេ ។ ​ខាង​ក្រោម​នេះ គឺ​ជា​ការ​បញ្ជាក់​ពី​អត្ត​ចរិត​​មួយ​ចំនួន​​របស់​អ្នក​​និយាយ​ទូរស័ព្ទ​លើ​តុ​ស្រប​តាម​​ឥរិ​យា​បថ​រ​បស់​​គេ​។
*ការ​​​ប្រើ​ដៃ​ទាំង​សង​ខាង​ក្តោប​ទូរស័ព្ទ ៖ ជា​ប្រភេទ​មនុស្ស​ពូកែ​ខាង​ង៉ក់​ងរ និង​គិត​តែ ប្រយោជន៍​ផ្ទាល់​ខ្លួន ​ត្រូវការ​ឱ្យ​អ្នក​ផ្សេង​ស្រឡាញ់​​ និង​យក​ច​ិត្ត​ទុកដាក់​លើ​ខ្លួន ។ បើ​ស្រឡាញ់​អ្នក​ណា​ម្នាក់​ហើយ​មិន​ងាយ​ដក​ចិត្ត​វិញ​ឡើយ ប៉ុន្តែ​​ជា​មនុស្ស​​​​មិន​សូវ​ប្រាកដ​ប្រជា​ក្នុង​ចិត្ត និង​មិន​ហ៊ាន​​សម្រេច​ចិត្ត​លើ​បញ្ហា​ណា​មួយ​ដោយ​ខ្លួន​ឯង ។

*និយម​​និយាយ​ទូរស័ព្ទ​​ដាក់​នៅ​ឆ្ងាយ​​ពី​ត្រចៀក ៖ អាការ​បែប​នេះ​បង្ហាញថា ជា​មនុស្ស​ចេះ​សម្រប​តាម​សង្គម ​​ជឿ​ជាក់​លើ​ខ្លួន​ឯង ឧស្សាហ៍​ព្យា​យាម​ ឈា្លស​វៃ  និង​ហ៊ាន​ចេញ​មុខ​ដោះ​ស្រាយ ។ ជា​​​មនុស្ស​ហ៊ានពុះ​ពារ​គ្រប់​ឧបសគ្គ ប្រសិន​​ជា​ស្ត្រី​គឺ​ជាអ្នក​មាន​​មន្ត​ស្នេហ៍​ មាន​ចរិត​កាច​ឆ្នាស់ បើស្រឡាញ់​អ្នក​ណា​ម្នាក់​តែង​តែ​ធ្វើ​ការ​លះ​បង់​ខ្លួន​សម្រាប់​គូ​ស្នេហ៍ ។

*​ដៃ​ម្ខាង​​កាន់​ខ្សែ​​ទូរស័ព្ទ​លេង ៖ ជា​មនុស្ស​​​ពូកែ​​​ស្រមៃ ប្រច័ណ្ឌខុស​រឿង ​និង​ពូកែ​ខាង​និយាយ​ស្តី ចូលចិត្ត​ចង់​ដឹង​រឿង​រ៉ាវ​​របស់​គេ ។

*​និយម​កាន់​​ផ្នែក​ខាង​ក្រោម​ទូរស័ព្ទ​ ៖ ឥរិយា​បថ​ខាង​លើ​​បង្ហាញថា ជា​មនុស្ស​មាន​ថាម​ពល​ក្នុង​ខ្លួន​ខ្ពស់ និយាយ​ទៀង​ត្រង់ ចូលចិត្ត​​ការ​សប្បាយ​រីក​រាយ និង​ស្រឡាញ់​​សេរីភាព មិន​ចូលចិត្ត​មានអ្នក​​ផ្សេង​​មកឆា​ឆៅ ។

*ចូល​ចិត្ត​កាន់​ទូរស័ព្ទ​នៅ​ផ្នែក​ខាង​លើ ៖ ជា​​អ្នក​ដែល​មានអារម្មណ៍​ប្រែ​ប្រួល​ ឆាប់​ខឹង​ឆេវ​ឆាវ​ និង​មាត់​ដាច ប៉ុន្តែ​ចូល​ចិត្ត​រណេប​រណប​អ្នកផ្សេង ៕