ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​​បាត់​ការ​​ទាក់​ទង​ជា​មួយ​យាន​​សំកាំង​ដ៏​​ទំនើប​​ក្នុង​​គម្រោង​​វាយ​​ប្រហារ​​ពិភព​​លោក​​យ៉ាង​ឆាប់​

13 ឆ្នាំ មុន

ដោយ​ដក​ស្រង់​ប្រភព​ទី​ភ្នាក់​ងារ​ស្រាវ​ជ្រាវ​របស់មន្ទីរ​ប៉ង់​តា​ហ្គោន​ DARPA ទី​ភ្នាក់​ងារ​ព័ត៌​មាន​បារាំង​ AFP រាយការណ៍​ថា ពួក​អ្នក​ស្រាវ​ជ្រាវ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោន​បាន​បាត់​ការ​ទាក់​ទង​ជាមួយ​នឹង​យាន​សំកាំង​ដ៏​ទំនើប​បំផុត​ដែល​អាច​ហោះ​ហើរ​បាន​ក្នុង​ល្បឿន​ដល់​ទៅ​២៧.០០០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​កាល​ពី​ថ្ងៃ​ទី​១១ សីហា ក្នុង​ឱកាស​នៃ​ការ​ហោះ​

ដោយ​ដក​ស្រង់​ប្រភព​ទី​ភ្នាក់​ងារ​ស្រាវ​ជ្រាវ​របស់មន្ទីរ​ប៉ង់​តា​ហ្គោន​ DARPA ទី​ភ្នាក់​ងារ​ព័ត៌​មាន​បារាំង​ AFP រាយការណ៍​ថា ពួក​អ្នក​ស្រាវ​ជ្រាវ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោន​បាន​បាត់​ការ​ទាក់​ទង​ជាមួយ​នឹង​យាន​សំកាំង​ដ៏​ទំនើប​បំផុត​ដែល​អាច​ហោះ​ហើរ​បាន​ក្នុង​ល្បឿន​ដល់​ទៅ​២៧.០០០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​កាល​ពី​ថ្ងៃ​ទី​១១ សីហា ក្នុង​ឱកាស​នៃ​ការ​ហោះ​សាក​ល្បង​លើក​ទី​២​របស់​យាន​ពិសោធន៍​នោះ។

ផលិត​ដោយ​ក្រុម​ហ៊ុន LOCKHEED MARTIN ជា​សហ​គ្រាស​ការ​ពារ​ និង​សន្តិ​សុខ​សំខាន់​មួយ​ក្នុង​ចំណោម​សហ​គ្រាស​ការ​ពារ​ និង​សន្តិ​សុខ​សំខាន់ៗ​របស់​អាមេរិក​ យាន​គ្មាន​មនុស្ស​បើក​នោះ​​មាន​ឈ្មោះ​ថា HYPERSONIC TECHNOLOGY VEHICLE-2 (HTV-2) ផលិត​ដើម្បី​ធ្វើ​ការ​ហោះ​ហើរ​ក្នុង​កំពស់​យ៉ាង​ខ្ពស់​នៃ​បរិយា​កាស​ផែន​ដី​មាន​ល្បឿន​អាច​ដល់​២២​ដង​លឿន​ជាងសម្លេង​ទៅ​ទៀត។

យាន​នេះ​ឆ្លើយ​តប​ចំពោះ​គម្រោង​យោធា​អាមេរិក​ឱ្យ​មាន​មធ្យោ​បាយ​វាយប្រហារ​គោល​ដៅ​ទាំង​ឡាយ​ទោះ​បី​ជា​នៅ​កន្លែង​ណា​ក៏​ដោយ​នៃ​ផែន​ដី​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​បំផុត​ត្រឹម​តែ​១​ម៉ោង​ប៉ុណ្ណោះ ​ដែល​គ​ម្រោង​នេះ​មាន​ឈ្មោះ​ថា «វាយ​ប្រហារ​ពិភព​លោក​យ៉ាង​រហ័ស​»។​ រយៈ​ពេល​នៃ​ការ​ហោះ​ហើរ​របស់​វា​រវាង​ក្រុងញូវ​យ៉ក និង​ក្រុង​ឡូស​អេន​ចឺ​ឡេស​ប្រើ​ពេល​​មិន​ដល់​១២​នាទី​ផង៕