ទីភ្នាក់ងារបរទេសកាលពីថ្ងៃទី១១ សីហា ផ្សាយឱ្យដឹងថា រូបសំណាកតំណាងសេរីភាពនៃប្រជាធិបតេយ្យដ៏ធំនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រៀមបិទធ្វើការកែលំអដោយចំណាយរយៈពេល១ឆ្នាំ ដើម្បីភ្ជាប់ជណ្តើរថ្មើរជើង និងជណ្តើរយន្តថ្មី រួមទាំងប្រព័ន្ធសុវត្ថិភាព និងឧបករណ៍បង្កលក្ខណៈងាយស្រួលផ្សេងទៀត ដូចជាបន្ទប់អនាម័យ និងភ្លើងអគ្គិសនីជាដើម ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្ញៀវទេសចរអាចធ្វើដំណើរទៅទស្សនានៅលើកោះ «លីប៊ឺទី» បានជាប្រក្រតី ប៉ុន្តែមានការកំណត់តំបន់មិនឱ្យចូលក្បែរកន្លែងជួសជុល ។
លោកខេន សាឡាសា លេខាធិការក្រសួងការពារប្រទេសសហរដ្ឋអាមេរិក បង្ហើបឱ្យដឹងថា រូបសំណាកអនុស្សាវរីយ៍សេរីភាពដែលមានអាយុ១២៥ឆ្នាំ នៅថ្ងៃទី២៨ តុលា ខាងមុខ ត្រូវចំណាយថវិកាជួសជុលប្រហែល២៧,៥លានដុល្លារ ហើយនឹងបើកទទួលភ្ញៀវទេសចររហូតដល់ថ្ងៃទី២៩ តុលា ខាងមុខ នៅមុនពេលបិទធ្វើការជួសជុល ៕
ចែករំលែកព័តមាននេះ