ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​ទាន​​សាច់​​ក្រ​ហម​​ច្រើន​​នាំ​​ឲ្យ​​កើត​​ជំ​ងឺ​​ទឹក​​នោម​​ផ្អែម​​ប្រ​ភេទ​​២​

12 ឆ្នាំ មុន

តាម​លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​មួយ​របស់​សហរដ្ឋ​អាមេរិក​បាននិយាយ​ថា ទទួល​ទាន​សាច់​ជ្រូ​ក​ប្រឡាក់​ (bacon)ត្រឹម​តែ​២ដុំ​​ ហត់​ដក​(hot dog)ឬក៏​សាច់​ផ្សេង​ៗ​ទៀត​ក្នុង​ចំនួន​ច្រើន​ជា​ប្រ​ចាំ​អាច​បង្កើន​អត្រា​ ប្រឈម​នឹង​ជំ​ងឺ​ទឹក​នោមផ្អែម​ប្រភេទ​២​ដល់​ទៅ​ជាង​៥០​ភាគ​រយ។

តាម​លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​មួយ​របស់​សហរដ្ឋ​អាមេរិក​បាននិយាយ​ថា ទទួល​ទាន​សាច់​ជ្រូ​ក​ប្រឡាក់​ (bacon)ត្រឹម​តែ​២ដុំ​​ ហត់​ដក​(hot dog)ឬក៏​សាច់​ផ្សេង​ៗ​ទៀត​ក្នុង​ចំនួន​ច្រើន​ជា​ប្រ​ចាំ​អាច​បង្កើន​អត្រា​ប្រឈម​នឹង​ជំ​ងឺ​ទឹក​នោមផ្អែម​ប្រភេទ​២​ដល់​ទៅ​ជាង​៥០​ភាគ​រយ។

ការ​សិក្សា​នេះ​បាន​​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាលក​វិទ្យា​ល័យ​ Harvard School of Public Healthហើយ​​ត្រូវបាន​គេ​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​​ American Journal of Clinical Nutrition បាន​ពិ​សោធន៍​លើ​មនុស្ស​ប្រមាណ​៤៤ម៉ឺននាក់​ ។​តាម​ការ​រៀប​រាប់​នៅ​ក្នុង​របាយ​ការ​ណ៍​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជា​ក់ថា ទទួល​ទាន​សាច់​ក្រហម​​កែ​ច្នៃរួច​មាន​ដូចជា៖​​សាច់​ចិញ្ច្រាំ​ សាច់​ក្រក​ឬក៏​ភ្លៅ​ជ្រូក​​​៥០​ក្រាម​រៀង​រាល់​ថ្ងៃ​អាច​បង្កើន​អត្រា​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ៥១ភាគ​រយ​ខណៈ​ទទួល​ទានសាច់​មិន​ទាន់​កែ​ច្នៃ​១០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ឬមាន​ទំ​ហំ​ប៉ុនសន្លឹក​​បៀរ​មួយ​ហ៊ូ​ មាន​​អត្រា​ប្រឈម​ត្រឹម​តែ​១៩​ភាគ​រយ​។

ទោះ​ជា​យ៉ាង​ណា​ការ​ប្រឈម​ទាំង​អស់​នេះ​អាច​ថយ​ចុះ​ប្រ​សិន​បើ​គេ​ទទួល​ទាន​ពពួក​សណ្តែក​  បាយ​អង្ករ​សម្រូប​រួម​នឹ​ង​អា​ហារ​ផ្សេង​ទៀត​​ដែល​មាន​សារ​ធាតុ​ប្រូ​តេអ៊ីន​ជំនួស​សាច់​ក្រហ​ម​។

សាស្ត្រា​ចារ្យ​ហ្វ្រែង ហ៊ូ ​អ្នក​សរ​សេរ​របាយ​ការ​ណ៍​​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា​៖«វា​ច្បាស់​ណាស់ លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​គឺ​បាន​បង្ហាញ​ពី​ភាព​ស្មុគ​ស្មាញ​យ៉ាង​ធំ​សម្បើម​មួយ​ក្នុង​បញ្ហា​សុខភាព​សាធា​រណៈ​ខណៈ​ដែល​ការ​ប្រើ​ប្រាស់​សាច់​ក្រហ​ម​លើ​សាកល​លោក​កំពុង​តែ​កើន​ឡើង​ស្របពេល​ដែល​​អ្នក​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២កំពុង​តែ​កើន​ដែរ​​​។ ដំណឹង​ល្អ​គឺ​ថា ការ​ប្រឈម​ទាំង​អស់​នេះ​វា​អាច​ទូ​ទាត់​គ្នា​បាន​ដោយ​ការ​ទទួល​ទាន​អា​ហារ​ដែល​សំបូរ​ដោយ​ប្រូ​តេអ៊ីន​ »។