ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ស្រី​លោក​​កា​ដា​ហ្វី​​ដែល​ថា​​ត្រូវ​សម្លា.ប់​​ក្នុង​ឆ្នាំ​​1986​សង្ស័យ​​នៅ​រស់

13 ឆ្នាំ មុន

កាសែត​អាល្លឺ​ម៉ង់​ DIE WELT ក្នុង​អត្ថ​បទ​មួយ​បក​ប្រែ​ជាភាសា​អង់​គ្លេស​ផ្សាយ​តាម​អ៊ីន​ធើរ​ណេត​រាយ​ការណ៍​ថា កូន​ស្រី​ចិញ្ចឹម​របស់​លោក​មូ​អាម៉ា កា​ដា​ហ្វី ដែល​ថា​ស្លា.ប់​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​របស់​កង​យន្ត​ហោះ​អាមេរិក​កាល​ពី​ឆ្នាំ​១៩៨៦​សង្ស័យ​នៅ​រស់​។ លោក​កា​ដា​ហ្វី​ធ្លាប់​បាន​រៀប​រាប់​ពី​ការ​ស្លា.ប់​របស់​នាង​ហាណា​ដែល​មាន​អាយុ​កាល

កាសែត​អាល្លឺ​ម៉ង់​ DIE WELT ក្នុង​អត្ថ​បទ​មួយ​បក​ប្រែ​ជាភាសា​អង់​គ្លេស​ផ្សាយ​តាម​អ៊ីន​ធើរ​ណេត​រាយ​ការណ៍​ថា កូន​ស្រី​ចិញ្ចឹម​របស់​លោក​មូ​អាម៉ា កា​ដា​ហ្វី ដែល​ថា​ស្លាប់​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​របស់​កង​យន្ត​ហោះ​អាមេរិក​កាល​ពី​ឆ្នាំ​១៩៨៦​សង្ស័យ​នៅ​រស់​។

លោក​កា​ដា​ហ្វី​ធ្លាប់​បាន​រៀប​រាប់​ពី​ការ​ស្លាប់​របស់​នាង​ហាណា​ដែល​មាន​អាយុ​កាល​ណោះ​ត្រឹម​តែ​ប៉ុន្មាន​ខែ​ ដែល​​អាច​ជា​និមិត្ត​រូប​មួយ​ប្រើ​ប្រាស់​ក្នុង​យុទ្ធ​សាស្ត្រ​នៃ​ការ​ឃោសនា​ដោយ​រៀប​ចំ​ឧទាហរណ៏ «​មហោ​ស្រព​ហាណា​នៃ​សេរី​ភាព​ និង​សន្តិ​ភាព​» សម្រាប់​​ខួប​២០​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​នាង​ជា​ដើ​ម។ ក៏​ប៉ុន្តែ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​ស្តាប់​ឮគេ​និយាយ​ពី​កុមារី​នោះ​ឡើយ​ ។​កូនស្រី​តែ​មួយគត់​របស់​លោក​កា​ដា​ហ្វី​ដែល​គេ​ស្គាល់​គឺ​នាង​អៃ​អ៊ីចា​ កើត​ឆ្នាំ​១៩៧៧​។ សាក​សព​របស់​ក្មេងស្រី​ម្នាក់​ពិត​ណាស់​ត្រូវ​គេ​បង្ហាញ​ដល់​អ្នក​កាសែត​អាមេរិក​ក៏​ប៉ុន្តែ​គេ​ពុំ​ដឹង​ថា នោះ​ជា​សាក​សព​របស់​កូនស្រី​លោក​កា​ដា​ហ្វី​ ឬ​ក៏​យ៉ាង​ណា​ឡើយ​។

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១ កាសែត DIE WELT ទទួល​បាន​ឯកសារ​ចម្លង​មួយ​ស្តី​ពី​ទ្រព្យ​សម្បត្តិ​នៅ​ប្រទេស​ស្វ៊ីស​របស់​លោក​កា​ដា​ហ្វី​ដែល​ត្រូវ​ផ្អឹប​ទុក​ក្នុង​ក្រប​ខណ្ឌ​នៃ​ទណ្ឌ​កម្ម​​អន្តរ​ជាតិ​។ នោះ​គឺ​ជា​បញ្ជី​ឈ្មោះ​សមា​ជិក​២៣​នាក់​របស់​សាច់​ញាតិ​គ្រួសារ​លោក​កា​ដា​ហ្វី ហើយ​នៅ​លេខ​រៀង​ទី​៧​មាន​ឈ្មោះ​ហា​ណា កា​ដា​ហ្វី ជាមួយ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ថ្ងៃ​ទី​១១ វិច្ឆិកា​ ១៩៨៥ ដែល​បើ​គិត​ពេល​អាមេរិក​ទម្លាក់​គ្រាប់​បែក​មាន​អាយុ​៦​ខែ​។

មាន​សញ្ញា​ឯទៀតៗ​ដែល​អាច​បញ្ជាក់​ថា នាង​ហាណា​ពិត​ជា​នៅ​រស់​។ ដូច​ជា​កាល​ពី​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​១៩៩៩​ទី​ភ្នាក់​ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួ​រាយ​ការណ៍​ថា ភរិយា​របស់​​លោក​កា​ដាហ្វី​ លោកស្រី​សា​ហ្វី​យ៉ា ហ្វារ​កាស់​អាល់​បារ៉ា​ស៊ី និង​កូន​ស្រី​លោក​កាដា​ហ្វី​នាង​អៃ​អ៊ីចា​ ឬ​អៃ​សា និង​នាង​ហាណា​បាន​ចូល​រួម​ក្នុង​ពិធី​ហូប​បាយ​ថ្ងៃ​ត្រង់​​មួយ​ជាមួយ​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង លោក​ណែល​សុន​ម៉ង់​ដឺ​ឡា​។ មាន​រូប​ថត​នា​ពេល​នោះ​ផង៕