ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ទួល​​ទាន​​សម្ល​កា​រី​​អាច​​ជួយ​​ព្យា​​បាល​​​រលាក​​សន្លាក់​​កែង​​ដៃ​​

13 ឆ្នាំ មុន

ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ទទួល​ទាន​សម្ល​ការី​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​សន្លាក់​កែង​ដៃ​ព្រម​ ទាំង​ការ​ឈឺ​ចាប់​តាម​សរសៃ​ពួរ។ រមៀត​ដែល​ជា​គ្រឿង​ផ្សំ​សំ​ខាន់​នៅ​ក្នុង​សម្ល​ការី​ជា​ពិសេស​ការី​របស់​ ឥណ្ឌា​មាន​សមត្ថភាព​ទប់​ស្កាត់​ការ​រលាក​សន្លាក់​នានា ។

ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ទទួល​ទាន​សម្ល​ការី​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​សន្លាក់​កែង​ដៃ​ព្រម​ទាំង​ការ​ឈឺ​ចាប់​តាម​សរសៃ​ពួរ។ រមៀត​ដែល​ជា​គ្រឿង​ផ្សំ​សំ​ខាន់​នៅ​ក្នុង​សម្ល​ការី​ជា​ពិសេស​ការី​របស់​ឥណ្ឌា​មាន​សមត្ថភាព​ទប់​ស្កាត់​ការ​រលាក​សន្លាក់​នានា ។

រមៀត​គឺ​ជា​សា​រធាតុ​ដ៏​សំ​ខាន់​ដែល​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា អាច​ទប់​ទល់​នឹង​ការរលាក​បាន​​។ លោក​វេជ្ជ​បណ្ឌិត​អាលី ម៉ូ​បាសេរី​ មក​ពី​សាកល​វិទ្យា​ល័យ​ University’s School of Veterinary Medicine& Scienceបាននិយា​យ​ថា​៖«លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​យើង​គឺ​មិន​មែន​ចង់​បង្ហាញ​​ថា សម្លការី​ដែល​មាន​គ្រឿង​ផ្សំ​សំ​ខាន់​ពី​​រមៀត​គឺ​ជា​ថ្នាំ​ព្យាបាល​ការ​រលាក​គ្រប់​ប្រភេទ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​វា​គ្រាន់​តែ​​​ជា​ការ​នាំ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​ក្នុង​ការ​រាវ​រក​ការ​ព្យា​បាល​ប្រភេទ​ជំ​ងឺ​សន្លាក់​តាម​រយៈ​ចំណី​អាហារ​តែ​ប៉ុណ្ណោះ​។ ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​លើ​អត្ថ​ប្រ​យោជន៍​នៃ​មើម​រមៀត​នឹង​ត្រូវ​ធ្វើ​ជា​បន្ត​នៅ​ថ្ងៃ​អនាគត »។

ការ​សិក្សា​ពី​លើក​មុន​ ក៏​បាន​រក​ឃើញ​ផងដែរ​ថា រមៀត​មាន​អត្ថ​ប្រយោជន៍​ជួយ​ព្យា​បាល​ជំ​ងឺ​ផ្សេង​ៗ​ទៀត​មាន​ដូចជា មហារីក ជំ​ងឺ​សន្លាក់​ព្រម​ទាំង​ជំ​ងឺ​ភ្លេច​ភ្លាំង​ ។លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​ត្រូវ​បាន​គេ​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ ​Journal of Biological Chemistry ៕