ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​​បរិភោគ​​ផេះ​​​សព​ប្តី​​របស់​ខ្លួន​​ក្រោយ​​បូជា​

13 ឆ្នាំ មុន

កាល​ពី​២​ខែមុន​លោក​ស្រី CASIE បាន​បាត់​បង់​ស្វាមី​របស់​គាត់​លោក SHAWN ក្រោយ​ពី​ប្តី​​គាត់​មា​ន​ជំងឺ​ហឺត​ធ្ងន់​ធ្ងរ​មក​។ ចាប់​តាំង​ពី​ពេល​នោះ​មក​នារី​រូប​នេះ​ពុំ​ទៅ​ណា​ឆ្ងាយ​ពី​កោណ​ដែល​ដាក់​ផេះ​សាក​សព​ប្តី​គាត់​ឡើយ​ ហើយ​គាត់​តែង​បរិភោគ​ផេះ​ធាតុ​ប្តី​នោះ​។ ថ្ងៃ​ទី​៩ សីហា ទូរ​ទស្សន៍​ TLC បាន​ចាក់​ផ្សាយ​ពី​រឿង​នេះ​។ ទូរ​ទស្សន៍​នោះ​បង្ហាញ​​ករណី​នាង CASIE អាយុ​២៦​ឆ្នាំ ជា​​ភរិយា​មេ​ម៉ាយ​របស់​លោក SHAWN

កាល​ពី​២​ខែមុន​លោក​ស្រី CASIE បាន​បាត់​បង់​ស្វាមី​របស់​គាត់​លោក SHAWN ក្រោយ​ពី​ប្តី​​គាត់​មា​ន​ជំងឺ​ហឺត​ធ្ងន់​ធ្ងរ​មក​។ ចាប់​តាំង​ពី​ពេល​នោះ​មក​នារី​រូប​នេះ​ពុំ​ទៅ​ណា​ឆ្ងាយ​ពី​កោណ​ដែល​ដាក់​ផេះ​សាក​សព​ប្តី​គាត់​ឡើយ​ ហើយ​គាត់​តែង​បរិភោគ​ផេះ​ធាតុ​ប្តី​នោះ​។

ថ្ងៃ​ទី​៩ សីហា ទូរ​ទស្សន៍​ TLC បាន​ចាក់​ផ្សាយ​ពី​រឿង​នេះ​។ ទូរ​ទស្សន៍​នោះ​បង្ហាញ​​ករណី​នាង CASIE អាយុ​២៦​ឆ្នាំ ជា​​ភរិយា​មេ​ម៉ាយ​របស់​លោក SHAWN ចាប់​តាំង​ពី​២​ខែមក​ហើយ។​ រស់​នៅ​ទី​ក្រុង FAYETIEVILLE សហ​រដ្ឋ​អាមេរិក​នាង​ CASIE និង​លោក​ SHAWN បាន​រៀប​ការ​នឹង​គ្នា​​កាល​ពី​ឆ្នាំ​២០០៩។ លោក​ SHAWN បាន​ទទួល​មរណ​ភាព​ដោយ​សារ​ជំងឺ​ហឺត​ធ្ងន់​ធ្ងរ​។ តាំង​ពី​ប្តី​គាត់​ស្លាប់​មក​នាង CASIE ពុំ​ចេញទៅ​ឆ្ងាយ​​ពី​កោណ​ដាក់​ធាតុ​ ឬ​ផេះ​សព​ស្វាមី​​គាត់​ឡើយ។ គាត់​និយាយ​ថា ប្តី​គាត់​នៅ​ជាមួយ​គាត់​ជានិច្ច​គ្រប់​កន្លែង​។

គាត់​និយាយ​ថា ពេល​ខ្ញុំ​ចេញ​ទៅ​ផ្សារ​ខ្ញុំ​បាន​ទិញ​របស់​ផ្សេងៗ​ដែល​ប្តី​ខ្ញុំ​ចូល​ចិត្ត​។ ពេល​ខ្ញុំ​ធ្វើ​ម្ហូប​ខ្ញុំ​តែង​ធ្វើ​ម្ហូប​ណា​ដែល​គាត់​ចូល​ចិត្ត​។ ខ្ញុំ​ពុំ​បរិភោគ​ម្ហូប​ទាំង​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ចម្អិន​សម្រាប់​គាត់​។ ផ្ទុយ​ទៅ​វិញ​នាង CASIS បែរ​ជា​បរិភោគ​ផេះ​ធាតុ​ប្តីនៅ​ក្នុង​​​កោណ​។ គាត់​យក​ចង្អុរ​ដៃ​ដាក់​​ឱ្យ​ជាប់​ផេះ​ហើយ​លិត​។ ពេល​គាត់​លូក​ដៃ​ចូល​ក្នុងកោណ​ ហើយ​ផេះ​ជាប់​ម្រាម​ដៃ​គាត់​មិន​លាង​ ឬ​ជូត​ចេញ​ទេ គាត់​លិត​វា​។ គាត់​ថា នេះ​ជា​ប្តី​របស់​ខ្ញុំ​ពុំ​អាច​ជូត​ឬ​លាង​ចេញ​ទេ ។ គាត់​ធ្វើ​បែប​នេះ​២​ខែ​មក​ហើយ​ ហើយ​គាត់​អះ​អាង​ថា នឹង​មិន​បញ្ឈប់​វា​ដែរ៕