ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកប្រើ iPhone ត្រៀមខ្លួន! Apple អាចដំឡើងតម្លៃ iPhone 18 ប្រមាណ ១០០ដុល្លារ

1 អាទិត្យ មុន

បច្ចេកវិទ្យា៖ Apple ត្រូវបានរាយការណ៍ថា អាចនឹងដំឡើងតម្លៃ iPhone ប្រមាណ ១០០ដុល្លារ ដោយសារថ្លៃបន្ទះឈីប និងអង្គចងចាំកំពុងកើនឡើង ខណៈក្រុមហ៊ុន Samsung និង Google ក៏បានដំឡើងតម្លៃស្មាតហ្វូនរបស់ខ្លួនរួចហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ ​Bloomberg និង CNET។

អ្នករាយការណ៍របស់ Bloomberg ​បានលើកឡើងថា ការដំឡើងតម្លៃ iPhone ឥឡូវនេះហាក់ដូចជា ​ពិបាកជៀសវាង​ ដោយសារកង្វះ Memory និង Silicon ដែលកំពុងប៉ះពាល់ដល់ថ្លៃផលិត។

ប្រសិនបើ Apple ដំឡើងតម្លៃប្រហែល ១០០ដុល្លារ នោះ ​iPhone 18 Pro អាចចាប់ផ្តើមពី ១,១៩៩ដុល្លារ​ ធៀបនឹង iPhone 17 Pro ដែលមានតម្លៃចាប់ពី ១,០៩៩ដុល្លារ ឬកើនប្រមាណ ៩%។

ទោះជាយ៉ាងណា អ្នកវិភាគបានបញ្ជាក់ថា ការឡើងថ្លៃអាចធ្វើឱ្យអ្នកប្រើប្រាស់រំពឹងខ្ពស់ជាងមុន ដោយ Apple ត្រូវបង្ហាញការកែលម្អមានន័យលើ AI កាមេរ៉ា ថ្ម និងការរចនាម៉ូដែលថ្មីៗ ដើម្បីជំរុញឱ្យអតិថិជនសម្រេចចិត្តប្តូរទូរស័ព្ទ។

Apple ត្រូវបានរំពឹងថា នឹងបង្ហាញ ​iPhone 18 Pro, 18 Pro Max និង iPhone បត់ដំបូងរបស់ខ្លួន​ នៅខែកញ្ញា ខណៈ iPhone 18 ម៉ូដែលធម្មតា ត្រូវបានរាយការណ៍ថា អាចពន្យាររហូតដល់ឆមាសទី១ ឆ្នាំ២០២៧៕