ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! Smart TV នៅផ្ទះ​អាចត្រូវបាន Hacker លួចចូលបានទេ?

3 ថ្ងៃ មុន



បច្ចេកវិទ្យា៖ ទូរទស្សន៍ Smart TV ដែលភ្ជាប់អ៊ីនធឺណិត អាចប្រឈមនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ឬឆ្លងមេរោគ ដោយសារវាប្រើប្រព័ន្ធប្រតិបត្តិការ និងអាចដំឡើងកម្មវិធីបានស្រដៀងនឹងស្មាតហ្វូន។ នេះបើតាមអ្នកជំនាញសន្តិសុខតាមអ៊ីនធឺណិតរបស់ក្រុមហ៊ុន Kaspersky។

អ្នកជំនាញបានពន្យល់ថា Smart TV តែងតែភ្ជាប់ Wi-Fi ទោះបីអ្នកមិនកំពុងប្រើប្រាស់ក៏ដោយ ហើយឧបករណ៍មួយចំនួនអាចមានអាសយដ្ឋាន IP ដែលអាចធ្វើឱ្យវាប្រឈមនឹងការវាយប្រហារពីចម្ងាយ ប្រសិនបើមានចន្លោះប្រហោងផ្នែកសុវត្ថិភាព។

ក្រុមហ៊ុនផលិតទូរទស្សន៍ធំៗបានបង្កើនប្រព័ន្ធការពារសុវត្ថិភាព និងម៉ូដែលមួយចំនួនមានកម្មវិធីប្រឆាំងមេរោគ ប៉ុន្តែវាមិនអាចធានាថា Smart TV នឹងមិនអាចរងការវាយប្រហារបានទាំងស្រុងនោះទេ។ ឧបករណ៍ដែលឆ្លងមេរោគអាចត្រូវបានយកទៅប្រើជាផ្នែកមួយនៃបណ្តាញដែលគ្រប់គ្រងដោយអ្នកវាយប្រហារ។

ដើម្បីកាត់បន្ថយហានិភ័យ អ្នកប្រើប្រាស់គួរធ្វើបច្ចុប្បន្នភាពប្រព័ន្ធ និងកម្មវិធីរបស់ Smart TV ជាប្រចាំ ដំឡើងកម្មវិធីពីប្រភពដែលគួរឱ្យទុកចិត្ត និងជៀសវាងការចុចលើតំណ ឬដំឡើងកម្មវិធីដែលមិនស្គាល់ប្រភព៕