រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសថា ដំណើការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ របស់បេក្ខជន និងបេក្ខនារី នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងបញ្ចប់រួចរាល់ទាំងស្រុកនៅថ្ងៃទី១ ខែកញ្ញា ហើយលទ្ធផលនឹងចេញស្អែកឡើងដោយមិនមានការយឺតយ៉ាវឡើយ ។
ប្រភពដដែល បានអះអាងថា ដំណើការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦មក ដោយដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានអ្វីជាបញ្ហាគួរឱ្យកត់សម្គាល់ឡើយ ។
សមាជិកអនុគណៈកម្មការគ្រប់គ្រងសន្លឹកកិច្ចការ និងអនុគណៈកម្មការស្រង់ បូកពិន្ទុ ដោយកុំព្យូទ័រ បានបំពេញភារកិច្ច ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ ប្រកបដោយការយកចិត្តទុកដាក់ ស្មារតីទទួលខុសត្រូវខ្ពស់ និងរក្សាភាពស្ងប់ស្ងាត់ល្អ ដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ ។
តាមការគ្រោងទុក ដំណើរការនេះ នឹងបញ្ចប់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ហើយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រោងនឹងផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ៕












ចែករំលែកព័តមាននេះ