ជនសង្ស័យ ឆេង ភារុណ ត្រូវបានប្រគល់ជូនសមត្ថកិច្ច ចាប់ខ្លួនពេលមកដល់ច្រកទ្វាព្រំដែនអន្តរជាតិបាវិត
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ព័ត៌មានបឋមបានឱ្យដឹងថា យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានបព្រ!ទ បានឱ្យដឹងថា នៅវេលាម៉ោង ១០និង៣៥នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកបានប្រគល់ជនសង្ស័យឈ្មោះ ឆេង ភារុណ ជូនលោកស្នងការរង ប៊ុន សត្យា ដើម្បីយកមកបន្តនីតិវិធីតាមផ្លូវច្បាប់។
ការប្រគល់ជនសង្ស័យនេះ ធ្វើឡើងដើម្បីឱ្យសមត្ថកិច្ចជំនាញបន្តការសាកសួរ ស្រាវជ្រាវ និងចាត់ការតាមនីតិវិធីពាក់ព័ន្ធទៅនឹងករណីដែលជនសង្ស័យត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធ។
សមត្ថកិច្ចនឹងបន្តនីតិវិធីតាមច្បាប់ និងបញ្ជូនជនសង្ស័យទៅកាន់ស្ថាប័នមានសមត្ថកិច្ច បន្ទាប់ពីការសាកសួរ និងបំពេញនីតិវិធីចាំបាច់រួចរាល់ ។
រៀបចំបែបបទរួចហើយ ពេលនេះ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន បាននាំខ្លួនឈ្មោះ ឆេង ភារុន ពីប៉ុស្តិ៍អន្តរជាតិបាវិតមកមកភ្នំពេញដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕










ចែករំលែកព័តមាននេះ