ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Influencer​ម្នាក់ រ.ង.​រ.បួ.ស​ដោយសារ​ត្រី​ឆ្លាម​ខាំ ពេល​កំពុង​ព្យាយាម​ថត​វី​ដេ​អូ​​ត្រី​ឆ្លាមឱ្យ​​ល្អ​ឥត​ខ្ចោះ

2 ខែ មុន

លោកស្រី Tayane Dalazen មេធាវី និង​ជា​អ្នក​ល្បីឈ្មោះ​លើ​បណ្តាញ​សង្គម​ជនជាតិ​ប្រេ​ស៊ី​ល​ម្នាក់ អាយុ​៣៧​ឆ្នាំ បាន​ចែករំលែក​រឿងរ៉ាវ​ដ៏​រន្ធត់​មួយ បន្ទាប់​ពី​ត្រូវ​ត្រី​ឆ្លាម​ខាំ​ភ្លៅ ពេល​កំពុង​មុជទឹក​កម្សាន្ត ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC News ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ខែមេសា​នៅ​លើ​ឆ្នេរសមុទ្រ​ប្រេ​ស៊ី​ល ។ លោកស្រី Dalazen បានឃើញ​ភាព​មិន​ប្រក្រតី ដោយ​មាន​ត្រី​ឆ្លាម​ជា​ច្រើន​នៅ​លើ​ផ្ទៃ​ទឹក ។ ក្រោយមក ទើប​ដឹង​ថា អ្នក​រៀបចំ​ដំណើរ​កម្សាន្ត​បាន​ដាក់​ចំណី​ឱ្យ​ត្រី​ឆ្លាម​ស៊ី ដើម្បី​ទាក់ទាញ​ពួក​វា​ឱ្យមក​ជិត​ភ្ញៀវ​ទេសចរ ។

ពេល​កំពុង​ស្ថិត​ក្នុង​ទឹក លោកស្រី​ស្រាប់តែ​មាន​អារម្មណ៍​ថា មាន​សម្ពាធ​ខ្លាំង និង​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​នៅ​នឹង​ភ្លៅ ។ ត្រី​ឆ្លាម​ប្រវែង​ជាង​ពីរ​ម៉ែត្រ​បាន​ខាំ​ជាប់​ភ្លៅ​របស់​លោកស្រី ។ជំនួស​ឱ្យ​ការ​រើបម្រះ​ដែល​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់ លោកស្រី​បាន​ព្យាយាម​នៅ​ស្ងៀម ព្រោះ​ដឹង​ច្បាស់​ថា ខ្លួន​មិន​អាច​ប្រយុទ្ធ​ឈ្នះ​សត្វ​សមុទ្រ​នោះ​បាន​ឡើយ ។ បន្ទាប់​ពី​ជាប់​ក្រោម​ទឹក​អស់​រយៈពេល​ជា​ច្រើន​វិនាទី ត្រី​ឆ្លាម​ក៏​បាន​លែង ហើយ​លោកស្រី​ក៏​គេចខ្លួន​បាន​ដោយ​សុវត្ថិភាព ។

វី​ដេ​អូ​នៃ​ហេតុការណ៍​នេះ ត្រូវ​បាន​លោកស្រី​បង្ហោះ​តាម​អ៊ី​ន​ធើ​រ​ណេ​ត និង​ទទួល​បានការ​ទស្សនា​រាប់​សិប​លាន​ដង ។ ទោះ​បីជា​លោកស្រី​បញ្ជាក់​ថា មិន​បាន​ប៉ះពាល់ ឬ​ញុះញង់​ត្រី​ឆ្លាម​ផ្ទាល់​ក៏​ដោយ ក៏​លោកស្រី​បាន​ទទួលស្គាល់​ថា ខ្លួន​នៅ​ជិត​សត្វ​នោះ​ជ្រុល​ពេក​ដែរ ។