កម្ពុជាជាអតិថិជនចម្បងមួយនៃគោលដៅទាក់ទាញទេសចរសុខភាព៧៥ម៉ឺននាក់ដែលវៀតណាមបានកំពុងតែកំណត់គោលដៅនៅមុនឆ្នាំ២០៣០ខាងមុខ ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន VN Express បានឲ្យដឹងថា វៀតណាមដាក់គោលដៅទាក់ទាញអ្នកជំងឺឲ្យមកព្យាបាលនៅក្នុងប្រទេសខ្លួនឲ្យបាន៧៥ម៉ឺននាក់ ជាមួយនឹងចំណូលពីសេវាព្យាបាលនិងថែទាំសុខភាពតម្លៃ១ពាន់លានដុល្លារ ។
ក្រសួងសុខាភិបាលវៀតណាមបានអះអាងថា នេះគឺជាគោលដៅសម្រាប់អ្នកជំងឺ ប៉ុន្តែប្រសិនបើបូកជាមួយនឹងអ្នកមកកំដរអ្នកជំងឺ ខ្លួនរំពឹងថា នឹងកើបចំណូលពីសេវាកម្មស្នាក់នៅ ដឹកជញ្ជូន អាហារ កំសាន្តនិង សេវាផ្សេងៗទៀត យ៉ាងហោចណាស់រកចំណូលបាន២,៥ពាន់លានដុល្លារបន្ថែមទៀត ។
គោលដៅដែលវៀតណាមកំពុងតែទាក់ទាញគឺមានកម្ពុជា ឡាវ កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និង បណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ