ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការស្ងោរពងមើលទៅងាយ ប៉ុន្តែពងខ្លះអាចបែកសំបក ឬសំបកជាប់នឹងសាច់ពង ធ្វើឱ្យពិបាកបក។ ល្បិចមួយដែលគេនិយមប្រើ គឺដាក់ ចំណិតក្រូចឆ្មារស្រស់ពីរបីចូលក្នុងទឹកពេលស្ងោរ។
ក្រូចឆ្មារមានអាស៊ីតស៊ីទ្រិក ដែលអាចមានអន្តរកម្មជាមួយសំបកពងដែលមានសមាសធាតុកាល់ស្យូមកាបូណាត។ វាអាចជួយឱ្យការបកសំបកពងក្រោយស្ងោរងាយស្រួលជាងមុន។ ក្លិនក្រូចឆ្មាក៏អាចជួយកាត់បន្ថយក្លិនមិនល្អបន្តិច និងផ្តល់ក្លិនស្រស់ស្រាយ។
ទោះជាយ៉ាងណា ក្រូចឆ្មារមិនមែនជាវិធីសំខាន់បំផុតក្នុងការការពារពងបែកសំបកទេ។ មូលហេតុសំខាន់មួយគឺការប្រែប្រួលសីតុណ្ហភាពភ្លាមៗ។ ប្រសិនបើពងទើបយកចេញពីទូទឹកកក គួរទុកនៅខាងក្រៅប្រហែល ១៥–២០នាទី មុនពេលយកទៅស្ងោរ ជំនួសឱ្យដាក់ពងត្រជាក់ចូលក្នុងទឹកកំពុងពុះភ្លាមៗ។
៣ ចំណុចគួរចងចាំពេលស្ងោរពង
មួយ៖ ប្រើឆ្នាំងដែលមានទំហំសមស្រប ដើម្បីឱ្យពងអាចរៀបជាស្រទាប់មួយ និងមិនប៉ះទង្គិចគ្នាខ្លាំងពេលទឹកពុះ។
ពីរ៖ ពងដែលរក្សាទុកប្រហែល ១–២សប្តាហ៍ អាចបកសំបកបានងាយជាងពងថ្មីខ្លាំង។
បី៖ កុំស្ងោរយូរពេក ព្រោះអាចធ្វើឱ្យស៊ុតលឿងមានពណ៌បៃតងប្រផេះជុំវិញ និងធ្វើឱ្យរសជាតិ និងសាច់ពងប្រែប្រួល។
សរុបមក ការដាក់ក្រូចឆ្មារបន្តិចក្នុងទឹកស្ងោរពង អាចជាល្បិចជួយឱ្យបកសំបកងាយ និងកាត់បន្ថយក្លិនមួយផ្នែក ប៉ុន្តែការគ្រប់គ្រងសីតុណ្ហភាព និងពេលវេលាស្ងោរ គឺសំខាន់ជាង៕
ចែករំលែកព័តមាននេះ