ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយក្រែនចលាចល! បាតុកម្មផ្ទុះឡើងខ្លាំង ក្រោយការដកតំណែងរដ្ឋមន្ត្រីការពារជាតិវ័យក្មេង ខណៈមេបញ្ជាការដ្រូនដ៏ល្បីប្រកាសលាលែងពីតំណែង​តាម

1 ថ្ងៃ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បាតុកម្ម​នានា​បាន​ផ្ទុះ​ឡើង ​កាលពី​ថ្ងៃ​ទី​១៦​ កក្កដា នៅ​តាម​ទីក្រុង​ជា​ច្រើន​របស់​អ៊ុយ​ក្រែ​ន ​ពិសេស​នៅ​ក្រុង​គៀវ ក្រោយ​ការ​ដក​តំណែង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​វ័យក្មេង​ដ៏​មាន​ប្រជាប្រិយភាព​របស់​ប្រទេស​នេះ លោក​មី​ខា​អ៊ី​ល​ឡូ​ហ្វេ​ដូ​រ៉ូ​វ​អាយុ​៣៥​ឆ្នាំ​ ដែលលោក​ទើប​កាន់​តំណែង​នោះ​បាន​៦​ខែ​ប៉ុណ្ណោះ​ ។

រដ្ឋមន្ត្រី​វ័យក្មេង​រូប​នេះ ​មុន​ចាកចេញ​បាន​ថ្លែង​វាយប្រហារ​អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន ​ឧត្ដមសេនីយ​ អូ​ឡេ​ក​សាន់​ដ្រ៍​សៀ​ស្គី​ ។ លោក​ថា ​រាល់​ការ​ផ្ដួចផ្ដើម​គំនិត​ដែល​យើង​បាន​ស្នើ​ត្រូវ​បាន​ប្លុក​ចោល ហើយ​ឧត្ដមសេនីយ​សៀ​ស្គី​ មិន​បាន​ត្រៀម​ឲ្យ​លោក​​អ្នក​បានឃើញ​ផ្ទាល់​ភ្នែក ​និង​និយាយ​ដោយ​ចំហ​បញ្ហា​ទាំងនេះ​ឡើយ​ ។

តាម​ពិត​ទៅ ​ទំនាស់​កើត​មាន​ដោយសារ​ប្រធានាធិបតី​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​ តែងតាំង​លោក​ស័​រ​ហ្គី​អ៊ី​កូ​រេ​ត​ស្គី អាយុ​៤៨​ឆ្នាំ​ ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​ ក្រោយ​នាយក​រដ្ឋមន្ត្រី​មុន​នេះ​លាលែង​ ។ លោក​ជា​ប្រមុខ​សហគ្រាស​រដ្ឋ​NAFTOGAZ មានបទ​ពិសោធន៍​នយោបាយ​តិចតួច​ តែ​ចាត់​ទុក​ថា​ជា​អ្នកបច្ចេកទេស ដែល​អាច​គ្រប់គ្រង​វិបត្តិ ពិសេស​ក្នុង​ផ្នែក​ថាមពល​ដែល​រង​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​ពី​សំណាក់​រុ​ស្ស៊ី ​។

ដោយ​ប្រឆាំង​នឹង​ការ​ដក​តំណែង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​រូប​នេះ មេបញ្ជាការ​រង​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​បាន​សុំ​លាលែង​ពី​តំណែង​។ លោក​វរសេនីយ​ឯង​ប៉ាវ​ឡូ​អេ​លី​ហ្សា​រ៉ូ​វ​ដែល​គេ​ស្គាល់​ថា ​ជា​អ្នក​បង្កើត​អង្គភាព​ដ្រូ​ន​ដ៏​ល្បី បាន​បរិហារ​ការ​ដក​តំណែង​រដ្ឋមន្ត្រី​ការពារ​ប្រទេស ដែល​លោក​ចាត់​ទុក​ថា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ការពារ​ប្រទេស​។ លោក​ជា​អ្នកឯកទេស​ខាង​វិស័យ​ដ្រូ​ន​។

ដោយឡែក ​និយាយ​ពី​ចំនួន​សាកសព​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​ស្លាប់​ក្នុង​ទីលានប្រយុទ្ធ ប្រទេស​នេះ​អះអាង​នា​ថ្ងៃ​ទី​១៦​ កក្កដា​ ថា តាំងពី​ដើមឆ្នាំ​នេះ​ មក​សាកសព​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​រុ​ស្ស៊ី ​ប្រគល់​ឲ្យ​មាន​ដល់​ជាង​៤០០០​នាក់​ហើយ​ ៕