ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកច្រានចោលការប្រកាសរបស់អ៉ីរ៉ង់ ដោយអះអាងថាច្រកសមុទ្រហ័រមូសនៅតែបើកចំហ សម្រាប់នាវាចរណ៍អន្តរ​ជាតិ

4 ថ្ងៃ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ កងទ័ព​អា​មេ​រិ​ក​អះអាង​ នា​ថ្ងៃ​ទី​១២ ​កក្កដា​ ថា ច្រក​សមុទ្រ​ហ័​រ​មូស​នៅ​តែ​បើក​និង​ថា ចរាចរណ៍​របស់​បណ្ដា​នាវា​នៅ​ដំណើរការ ​​ទោះបី​មានការ​ប្រកាស​របស់​អ៉ី​រ៉​ង់​នា​ពេល​មុន​នេះ​ ពី​ការ​បិទ​ច្រក​សមុទ្រ​ជា​ថ្មី​ ក្រោយ​ផ្ទុះ​ការ​វាយប្រហារ​គ្នា​ថ្មី​ក៏​ដោយ​ ។

តាម​បណ្ដាញ​សង្គម​X ទីបញ្ជាការដ្ឋាន​កណ្ដាល​កងទ័ព​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ាសរសេរ​ថា ច្រក​សមុទ្រ​ហ័​រ​មូស​នៅ​តែ​បើក សម្រាប់​គ្រប់​នាវា ដែល​ចង់​ឆ្លងកាត់​ស្របច្បាប់​ផ្លូវ​សមុទ្រ​អន្តរជាតិ​នោះ​។ កងទ័ព​អា​មេ​រិ​ក អះអាង​ថា អ៉ី​រ៉​ង់​មិន​បាន​ត្រួតត្រា​ច្រក​សមុទ្រ​នេះ​ទេ ហើយ​ចរាចរណ៍​នៅ​តែ​ដំណើរការ​ ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​ កាលពី​ថ្ងៃ​ទី​១២​ កក្កដា​ ថា ច្រក​សមុទ្រ​ហ័​រ​មូស​នៅ​តែ​បើក​ចំពោះ​នាវាចរណ៍​ពាណិជ្ជកម្ម ចំណែក​កងទ័ព​អា​មេ​រិ​ក​គូសបញ្ជាក់​ថា ត្រៀម​ធានា​ដល់​ការ​ធ្វើ​នាវាចរណ៍​ដោយ​សេរី ក៏​ទោះបី​​អ៉ី​រ៉​ង់​ប្រកាស​ពី​ការ​បិទ​ច្រក​សមុទ្រ​ប​នោះ ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ថ្មី​ៗ​ក៏​ដោយ​។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​ NBC ​លោក​ត្រាំ​ថ្លែង​ថា ច្រក​សមុទ្រ​ហ័​រ​មូស​នៅ​តែ​បើក សម្រាប់​ចរាចរណ៍​ពាណិជ្ជកម្ម​។ កងទ័ព​អា​មេ​រិ​កបាន​ត្រៀម​ធានា​ថា ការ​ធ្វើ​នាវាចរណ៍​នៅ​តែ​ប្រព្រឹត្ត​ទៅ​ ទោះបី​មានការ​គំរាមកំហែង​ និង​សេចក្ដីថ្លែងការណ៍​នានា​របស់​អ៉ី​រ៉​ង់​ក្ដី​។ អ៉ី​រ៉​ង់​មិន​បាន​ត្រួតត្រា​ច្រក​សមុទ្រ​នោះ​ទេ​ ៕