ប្រទេសចិន ៖ ក្រុមមួយនៃសាកលវិទ្យាល័យជាតិបច្ចេកវិទ្យាការពារ NUDT ចិន បានចេញផ្សាយក្នុងខែនេះ ក្នុងទស្សនាវដ្ដីHIGH POWER LASER AND PARTICLE BEAMS នូវភាពលម្អិតនៃ GENERATEURS D’IMPULSIONS ជាច្រើនដែលផលិតដោយកងទ័ពចិនរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

តាមអត្ថបទនោះថា ក្នុងចំណោមGENERATEURS ទាំងនោះGENERATEUR មួយមានថាមពលដល់១០០GIGAWATTS ពេលរួមបញ្ចូលគ្នាជាមួយGENERATEURS D’IMPULSIONSច្រើនទៀត។ នេះជាការពន្យល់របស់ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោកZHANG JUN។ បណ្ដាអ្នកជំនាញការវាយតម្លៃថា IMPULSIONមួយមានថាមពលត្រឹមមួយGIGAWATTអាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរឬធ្វើឲ្យខួចខាតដោយផ្ទាល់ដល់គ្រឿងអេឡិចត្រូនិករបស់ផ្កាយរណបដែលហោះហើរក្នុងតារាវិថីទាប។ ចំណែកប្រព័ន្ធដែលសាកលវិទ្យាល័យNUDTលើកមកនិយាយអាចបង្កើនសមត្ថភាពនោះដល់គុណនឹង១០០។ ក្រុមអ្នកសិក្សានោះបញ្ជាក់ថា ការផលិតគ្រោងបង្កើនកម្លាំងបន្ថែមទៀត ។
តាមពិតទៅ ផលប្រយោជន៍យុទ្ធសាស្ត្ររបស់បច្ចេកវិទ្យានោះ មិនមានអ្វីថ្មីសម្រាប់ចិនឡើយ ។ ចិនធ្លាប់បានចេញផ្សាយរួចហើយកាលពីខែកុម្ភៈ តាមរយៈការសិក្សាមួយទៀត ពីវត្តមាននៃគ្រឿងឧបករណ៍កម្លាំង២០GIGAWATTSដែលជាអាវុធមួយអាចរំខានបណ្ដាញផ្កាយរណបដូចជាប្រព័ន្ធSTARLINKជាដើម ៕

ចែករំលែកព័តមាននេះ