ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន! ​AI ជំនាន់ថ្មី អាចវាយប្រហារប្រព័ន្ធបច្ចេកវិទ្យាដោយស្វ័យប្រវត្តិ​

1 ខែ មុន

បច្ចេកវិទ្យា៖​ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រុមហ៊ុនសន្តិសុខព័ត៌មាន ​Sysdig​ បានរាយការណ៍ថា បានរកឃើញ AI ស្វ័យប្រវត្តិ ​មួយឈ្មោះ ​JadePuffer​ ដែលអាចរៀបចំផែនការ ស្វែងរកចន្លោះប្រហោងសុវត្ថិភាព ជ្រៀតចូលប្រព័ន្ធ កែតម្រូវកំហុសដោយខ្លួនឯង និងបន្តការវាយប្រហារតាមអ៊ីនធឺណិត ដោយមិនចាំបាច់មានការបញ្ជាពីមនុស្សជាបន្តបន្ទាប់។ ក្នុងករណីមួយ AI នេះបានចំណាយពេលត្រឹម ​៣១វិនាទី​ ដើម្បីកែបញ្ហាការចូលប្រើប្រព័ន្ធ ហើយបន្តប្រតិបត្តិការដោយជោគជ័យ។

ទោះបីជាយ៉ាងណា អ្នកស្រាវជ្រាវបានបញ្ជាក់ថា AI នេះនៅមានកំហុសមួយចំនួន ដូចជាការប្រើអាសយដ្ឋានកាបូប Bitcoin គំរូ និងការអនុវត្តវិធីសាស្ត្រអ៊ិនគ្រីបទិន្នន័យមិនដូចអ្វីដែលបានអះអាង។

ក្រុមអ្នកជំនាញចាត់ទុកការរកឃើញនេះជាសញ្ញាព្រមានថ្មីថា AI អាចក្លាយជាឧបករណ៍គំរាមកំហែងសន្តិសុខសាយប័រដ៏ស្មុគស្មាញនាពេលអនាគត៕