ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អនាគតនាវាដឹកទំនិញ៖ ប្រើកម្លាំងខ្យល់ ជំនួសប្រេងឥន្ធនៈ

4 ថ្ងៃ មុន



បច្ចេកវិទ្យាទំនើប៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នាវាមហាយក្សប្រវែង ២៣០ ម៉ែត្រ មួយគ្រឿង បានសាកល្បងបំពាក់ស្លាបក្តោងរឹងឆ្លាតវៃ ​កម្ពស់ ៤៦ម៉ែត្រ ដែលអាចប្រើកម្លាំងខ្យល់ជាថាមពលរុញនាវា ដោយមិនចាំបាច់ពឹងផ្អែកលើប្រេងឥន្ធនៈទាំងស្រុង។

បច្ចេកវិទ្យាដ៏ទំនើបនេះត្រូវបានរំពឹងថា អាចកាត់បន្ថយការប្រើប្រេង និងការបញ្ចេញឧស្ម័នកាបូនបានប្រហែល ១០% ក្នុងដំណាក់កាលដំបូង ខណៈគម្រោងរយៈពេលវែងមានគោលដៅឱ្យថាមពលខ្យល់ផ្គត់ផ្គង់កម្លាំងរុញលើស ៥០% សម្រាប់នាវាដឹកទំនិញជំនាន់ថ្មី ដែលជាជំហានសំខាន់ឆ្ពោះទៅការដឹកជញ្ជូនតាមសមុទ្របៃតង និងនិរន្តរភាព៕