ទីក្រុងហាណូយ៖ យោងតាមការចុះផ្សាយពីសារព័ត៌មាន Tuoi Tre អាជ្ញាធរវៀតណាមបានចោទប្រកាន់ជនសង្ស័យ ២២នាក់ ពាក់ព័ន្ធបណ្តាញរត់ពន្ធពេជ្រឆ្លងដែន ដែលដឹកនាំដោយជនជាតិឥណ្ឌាម្នាក់ និងរឹបអូសបានពេជ្រចំនួន ១,១០០គ្រាប់។
បណ្តាញនេះត្រូវបានអះអាងថា ទិញពេជ្រពីប្រទេសឥណ្ឌា ប្រមូលនៅហុងកុង មុនលួចនាំចូលទៅវៀតណាម ដើម្បីចែកចាយទៅទីផ្សារក្នុងស្រុក។
ប៉ូលិសបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២៤ បណ្តាញនេះបានធ្វើសកម្មភាពរត់ពន្ធ ១៤១លើក ដោយនាំចូលពេជ្រជាង ២៨,០០០គ្រាប់ និងមានទំហំជួញដូរប្រមាណ ជាង ១០,៦លានដុល្លារអាម៉េរិក។
ការស៊ើបអង្កេតកំពុងបន្ត ខណៈអាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋទិញពេជ្រតែពីអាជីវករស្របច្បាប់ និងមានវិញ្ញាបនបត្របញ្ជាក់គុណភាពប៉ុណ្ណោះ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ