បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាទូរស័ព្ទរបស់អ្នកមានទំហំធំប៉ុណ្ណាក៏ដោយ ក៏វានឹងពេញបន្ទាប់ពីប្រើប្រាស់មួយរយៈ ដែលបណ្តាលឱ្យទូរស័ព្ទដំណើរការយឺត និងស៊ីថ្មខ្លាំង។ ខាងក្រោមនេះជាវិធីសាស្ត្ររហ័ស និងមានប្រសិទ្ធភាពខ្ពស់ក្នុងការសង្គ្រោះទំហំផ្ទុករបស់អ្នកឡើងវិញ៖
- លុបឃ្លាំងសម្ងាត់ (Cache): ចូលទៅកាន់ការកំណត់ (Settings) ដើម្បីសម្អាតទិន្នន័យបណ្តោះអាសន្នរបស់កម្មវិធី ឬកម្មវិធីរុករក Safari នៅលើ iPhone និង Android ដោយមិនបាត់បង់ទិន្នន័យសំខាន់ៗឡើយ។
- លុបសារនិងរូបភាពចាស់ៗ៖ ត្រួតពិនិត្យ និងលុបឯកសារ ឬរូបភាពដែលមិនចាំបាច់ចេញពីទូរស័ព្ទ។ អ្នកក៏អាចកំណត់មុខងារលុបសារស្វ័យប្រវត្តិនៅលើកម្មវិធីផ្ញើសារផងដែរ។
- បិទមុខងារទាញយកស្វ័យប្រវត្តិ (Auto-Download): ការបិទមុខងារនេះនៅលើកម្មវិធីជជែកកម្សាន្ត (Chat Apps) ជួយការពារកុំឱ្យរូបភាព និងវីដេអូដែលមិនចាំបាច់ត្រូវបានរក្សាទុកដោយស្វ័យប្រវត្តិក្នុងម៉ាស៊ីន។
- ប្រើប្រាស់សេវាកម្មផ្ទុកលើពពក (Cloud Storage): ផ្ទេររូបភាព ឬឯកសារទៅកាន់ Google Drive, Google Photos ឬ iCloud ដើម្បីសន្សំសំចៃអង្គចងចាំក្នុងម៉ាស៊ីន។
- អាប់ដេតប្រព័ន្ធប្រតិបត្តិការ៖ ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធថ្មីជួយឱ្យទូរស័ព្ទដំណើរការកាន់តែរលូន និងគ្រប់គ្រងអង្គចងចាំបានល្អជាងមុន៕
ចែករំលែកព័តមាននេះ