បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ទម្លាប់កំណត់ការសាកថ្មត្រឹម ៨០% ដើម្បីការពារកុំឱ្យឆាប់ខូចថ្ម គឺជាការខ្ជះខ្ជាយថាមពលទូរស័ព្ទឥតប្រយោជន៍។
តាមការវិភាគជាក់ស្តែង ថ្មទូរស័ព្ទត្រូវចំណាយពេលរហូតដល់ ៥ឆ្នាំ ទើបថយចុះគុណភាពអស់ ២០%។ ដូចនេះ ការកំណត់សាកត្រឹម ៨០% ស្មើនឹងការកាត់បន្ថយថាមពលម៉ាស៊ីនថ្មីចោលអស់មួយភាគប្រាំតាំងពីថ្ងៃដំបូង ដែលមិនមែនជាដំណោះស្រាយឆ្លាតវៃនោះទេ។
ក្រុមហ៊ុនផលិតស្មាតហ្វូនបានរចនាស៊ីភីយូគ្រប់គ្រងចរន្តភ្លើងដោយស្វ័យប្រវត្តិ ដោយទម្លាក់ល្បឿនសាក និងកាត់បន្ថយកម្ដៅពេលថ្មជិតពេញ។
អ្នកអាចប្រើប្រាស់ទូរស័ព្ទបានពេញលេញដោយសេរី ដោយគ្រាន់តែប្រយ័ត្នសាកភ្លើងមុនពេលកម្រិតថ្មធ្លាក់ចុះក្រោម ២០% ជាការស្រេច៕
ចែករំលែកព័តមាននេះ