បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស សារប្លែកៗដូចជាលេខកូដ OTP ដោយមិនបានស្នើសុំ តំណភ្ជាប់បន្លំ ម៉ាស៊ីនឡើងកម្ដៅឬស្រកថ្មលឿនខុសប្រក្រតី ស៊ីទិន្នន័យអ៊ីនធឺណិតច្រើន និងសញ្ញាមេរ៉ាឬមីក្រូហ្វូនដំណើរការដោយឯកឯង គឺជាសញ្ញាបញ្ជាក់ថាម៉ាស៊ីនរបស់អ្នកកំពុងផ្ទុកមេរោគលួចមើល។
វិធីសាស្ត្រទប់ទល់ជាបន្ទាន់មានដូចជា៖
កាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតឬបិទបើករបៀបជិះយន្តហោះភ្លាមៗ
រាវរកនិងលុបកម្មវិធីណាដែលមិនស្គាល់ប្រភពឬសង្ស័យចេញពីម៉ាស៊ីន
ធ្វើការលុបនិងកំណត់ទូរស័ព្ទឡើងវិញទៅទ្រង់ទ្រាយដើមប្រសិនបើស្ថានភាពនៅតែបន្ត៕
ចែករំលែកព័តមាននេះ