ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក-អ៉ីរ៉ង់ បើកការចរចា៦០ថ្ងៃនៅស្វ៊ីស ចំពេលច្រក​​សមុទ្រហ័រមូសត្រូវបិទជាថ្មី​ដោយសារជម្លោះលី​បង់

2 ថ្ងៃ មុន

សង្គ្រាមអ៉ី​រ៉​ង់ ៖ ការ​ចរចា​រវាង​អា​មេ​រិ​ក​ និង​អ៉ី​រ៉​ង់ ដើម្បី​ស្វែងរក​សន្តិភាព​ដ៏​ស្ថិតស្ថេរ​មួយ​នៅ​ម​ជ្ឈឹ​ម​បូព៌ា ចាប់ផ្ដើម​នា​រសៀល​ថ្ងៃ​ទី​២១ ​មិថុនា នៅ​សណ្ឋាគារ​ដ៏​ទំនើប​មួយ ក្នុង​តំបន់​ភ្នំ​ALPES ស្វ៊ី​ស​៤​ថ្ងៃ​ បន្ទាប់​ពី​ការ​ចុះហត្ថលេខា​លើ​ពិសារ​នៃ​កិច្ចព្រមព្រៀង​ដ៏​ផុយ​ស្រួយ​មួយ​ដោយសារ​សភាពការណ៍​នៅ​លី​បង់​ ។

ការ​ចរចា​គ្រោង​ធ្វើ​សម្រាប់​រយៈពេល​៦០​ថ្ងៃ​ ។ មុន​បើក​ការ​ចរចា​នោះ​ ការ​វាយប្រហារ​សម្លាប់​មនុស្ស​យ៉ាងច្រើន​នៅ​បន្ត​នៅ​
លី​បង់ ពិសេស​ កាលពី​ថ្ងៃ​ទី​១៩​ និង​២០​ មិថុនា​ ​​ទោះបី​ក្នុង​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​រួច​ហើយ​មាន​​មួយ​ចែង​ពី​ការ​បញ្ចប់​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​លើ​គ្រប់​រណសិរ្ស​ក៏​ដោយ​ ។ អ៉ី​រ៉​ង់​បាន​ប្រកាស​ពី​ការ​សងសឹក​ចំពោះ​ការ​វាយប្រហារ​ថ្មី​ៗ​របស់​អ៉ី​​ស្រា​អែ​ល​នៅ​ភាគ​ខាងត្បូង​លី​បង់​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​សិប​នាក់​ស្លាប់​ និង​របួស ដោយ​ប្រកាស​ពី​ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស​ជា​ថ្មី​។ កង​ទ័ព​អ៉ី​រ៉​ង់​ប្រកាស​ថា បាន​បិទ​ជា​ថ្មី​ច្រក​សមុទ្រ​ហ័​រ​មូស​ កាលពី​ថ្ងៃ​ទី​២០ ​មិថុនា ក្រោយ​អ៉ី​ស្រា​អែ​ល​បន្ត​វាយប្រហារ​លើ​ភាគ​ខាង​ត្បូង​លី​បង់​។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​អ៉ី​រ៉​ង់​FARS ។

កងទ័ព​អ៉ី​រ៉​ង់​គូសបញ្ជាក់​ថា សេចក្ដី​សម្រេចចិត្ត​នោះ​ត្រូវ​បាន​ប្រកាន់​យក ដោយសារ​ការ​ខ្វះ​ភាព​ទៀងត្រង់​ និង​ការ​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​របស់​អា​មេ​រិ​ក​ដែល​មិន​អនុវត្ត​ខ​ដំបូង​នៃ​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម និង​ជា​ប្រតិកម្ម​តប​ចំពោះ​ការ​បំពាន​មិន​ឈប់​ឈរ​និង​នៅ​បន្ត បទ​ឈប់​បាញ់​គ្នា​ពី​សំណាក់​របប​ស្យូ​នី​ស្ត​អ៉ី​ស្រា​អែ​ល​នៅ​ភាគ​ខាងត្បូង​លី​បង់​។ កងទ័ព​អ៉ី​រ៉​ង់​ព្រមាន​ថា វិធានការ​ដទៃ​ៗ​ទៀត​ក៏​នឹង​ចាត់​ដែរ ប្រសិនបើ​ការ​ឈ្លានពាន​នៅ​តែ​បន្ត​។

ការ​វាយប្រហារ​ថ្មី​ៗ​របស់​កងទ័ពអ៉ី​ស្រា​អែ​ល​នៅ​ភាគ​ខាងកើត​ និង​ភាគ​ខាងត្បូង​លី​បង់​ កាលពី​ថ្ងៃ​ទី​២០ ​មិថុនា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣០​នាក់ មុន​ស្ងប់ស្ងាត់​វិញ​នា​វេលា​ល្ងាច​បន្ទាប់​ពី​កងទ័ព​អ៉ី​ស្រា​អែ​ល​ទទួល​បទបញ្ជា​បញ្ឈប់​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​ ។ កងទ័ព​អ៉ី​ស្រា​អែ​ល​ពន្យល់​ថា ការ​វាយប្រហារ​ទាំងនេះ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ជាង​៥០​លើក​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ប្រឆាំង​កងទ័ព​ខ្លួន​នៅ​ភាគ​ខាងត្បូង​លី​បង់់់​។

ខាង​ផ្នែក​ការទូត​ស្វ៊ី​ស​គូសបញ្ជាក់​ថា គណៈប្រតិភូ​អា​មេ​រិ​ក​ដឹកនាំ​ដោយ​អនុ​ប្រធានាធិបតី​លោក​ឌី​ជីវ៉ា​ន និង​គណៈប្រតិភូ​អ៉ី​រ៉​ង់​ដឹកនាំ​ដោយ​លោក​ម៉ូ​ហា​ម៉ា​ដ​បាក់​ហ័​រ​ហ្គា​លី​បា​ហ្វ​ប្រធាន​សភា បាន​មក​ដល់​សណ្ឋាគារ​BURGENSTOCK ស្ថិត​នៅ​ក្បែរ​បឹង​LUCERNE​ដែល​ជ្រើសរើស​យក​ជា​កន្លែង​នៃ​ការ​ចរចា​គ្នា​ ។ ប្រទេស​ជា​អាជ្ញាកណ្ដាល​គឹ​ប៉ា​គី​ស្ថាន​ និង​កា​តា​ក៏​មាន​វត្តមាន​ដែរ​។
លោក​ឌី​ជីវ៉ា​ន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​កាលពី​យប់​ថ្ងៃ​ទី​២០​មិថុនា​ថា លោក​អាច​ស្ថិត​នៅ​ប្រទេស​ស្វ៊ី​ស​១​ថ្ងៃ​ ឬ​២​ថ្ងៃ​។ លោក​
ស​ង្ឈឹ​ម​ថា ​ការ​ចរចា​នឹង​មានការ​រីក​ចម្រើន​លើ​បញ្ហា​នុយក្លេអ៊ែរ​និង​បញ្ហា​ឈប់​បាញ់​គ្នា​នៅ​លី​បង់​។ នោះ​ជា​ចំណុច​សំខាន់​២​ដែល​ផ្ដោត​ក្នុង​ការ​ចរចា​នេះ​ ៕