រាជធានីភ្នំពេញ ៖ យានយន្តចំនួន ០៩គ្រឿង ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការរដ្ឋបាល ដកហូតរក្សាទុក ខណៈពេល ដែលយានយន្តទាំងនោះ បានឈប់ចតផ្ទេរទំនិញលើដងផ្លូវ នៅក្បែផ្សារដើមគរ ធ្វើអោយកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្លាប់សាធារណៈ ។
លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានអោយដឹងថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៣:០០នាទីរសៀល រូបលោក រួមនិងលោក ស៊ឹម សុផង់ អភិបាលរងខណ្ឌ បានដឹកនាំបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក និងក្រុមការងារសង្កាត់ផ្សារដើមគរ សរុបចំនួន២៥នាក់ ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់ និងអនុវត្តវិធានការរដ្ឋបាល ចំពោះបងប្អូនអាជីវករ ដែលលក់ដូរ និងការចតយានយន្តលើកដាក់ ផ្ទេរទំនិញនៅតាមផ្លូវលេខ២៤៥ និង២៣០ និងផ្លូវលេខ២១៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជាលទ្ធផល ក្រុមការងារបានចាត់វិធានការរដ្ឋបាល ដោយធ្វើការដកហូត យានយន្ត និងសម្ភារៈ បានមួយចំនួន រួមមាន៖ រថយន្តចំនួន ០៤គ្រឿង និង រ៉ឺម៉កចំនួន ០៥គ្រឿង ដើម្បីយកមករក្សាទុក និងអនុវត្តតាមគោលការដឹកនាំ ៕





ចែករំលែកព័តមាននេះ