ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វិ​ស្វ​ករ​ត្រូវ​រៀប​ចំ​ខ្លួន​យ៉ាង​ដូច​ម្តេ​ច ដើម្បី​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​គ​ម្រោង​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាល​ពីព្រឹក​ថ្ងៃ​ទី​១ សី​ហា កន្លង​មក ​នៅ​ក្នុង​សាល​ប្រ​ជុំ​ក្នុង​សាកល​វិទ្យា​ល័យ​​ពុទ្ធិ​សាស្ត្រ​ស្ថិត​ក្នុង​ សង្កាត់​​បឹង​រាំង ខណ្ឌ​ដូន​ពេញ​​មាន​ប្រា​រព្ធ​ពិ​ធី​បើក​​វគ្គ​បណ្តុះ​បណ្តា​ល​ស្តី​ពី​ តើ​វិស្វ​ករ​ត្រូវ​​រៀប​ចំ​ខ្លួន​យ៉ាង​ដូច​ម្តេច​ ដើម្បី​​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​គម្រោង​» ក្រោម​អធិ​ប​តី​​ភាព​លោក​ប្រាក់ មិន

រាជធានី​ភ្នំពេញ ៖ កាល​ពីព្រឹក​ថ្ងៃ​ទី​១ សី​ហា កន្លង​មក ​នៅ​ក្នុង​សាល​ប្រ​ជុំ​ក្នុង​សាកល​វិទ្យា​ល័យ​​ពុទ្ធិ​សាស្ត្រ​ស្ថិត​ក្នុង​សង្កាត់​​បឹង​រាំង ខណ្ឌ​ដូន​ពេញ​​មាន​ប្រា​រព្ធ​ពិ​ធី​បើក​​វគ្គ​បណ្តុះ​បណ្តា​ល​ស្តី​ពី​ តើ​វិស្វ​ករ​ត្រូវ​​រៀប​ចំ​ខ្លួន​យ៉ាង​ដូច​ម្តេច​ ដើម្បី​​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​គម្រោង​» ក្រោម​អធិ​ប​តី​​ភាព​លោក​ប្រាក់ មិន អគ្គ​​លេ​ខា​ធិ​ការ​គណៈ​វិ​ស្វ​ករ​កម្ពុជា​។ ចូល​រួម​ក្នុង​ពិ​ធី​នោះ​ មាន​លោក​សុខ ពុទ្ធិ​វុធ​ សា​កល​វិទ្យា​ធិ​​ការ​នៃ​សា​កល​វិទ្យា​ល័យ​ពុទ្ធិ​សាស្ត្រ​ លោក Frankie Chong Kwet Hin ​ជន​ជាតិ​ម៉ា​ឡេ​ស៊ី  IEM Training Center  ​ជា​អ្នក​បង្រៀន​ ព្រម​​ទាំង​សិក្ខា​កាម​​ដែល​អញ្ជើញ​មក​ពី​ស្ថា​ប័ន​​នានា​ ដែល​ជា​ស​មា​ជិក​ ស​មា​ជិកា ​នៃ​គណៈ​វិ​ស្វ​ករ​កម្ពុជា ដែល​អញ្ជើញ​មក​ពី​​បណ្តា​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រ​ទេស​។

លោក​សុខ ពុទ្ធិ​វុធ ​សា​កល​វិទ្យា​ធិ​ការ​នៃ​សា​កល​វិទ្យា​ល័យ​​ពុទ្ធ​ិ​សាស្ត្រ​ និង​ជា​គណៈ​គ្រប់​គ្រង​​វគ្គ​បណ្តុះ​បណ្តាល​មាន​​ប្រ​សាសន៍​ថា សាកល​វិទ្យា​ល័យ​ពុ​ទ្ធិ​សាស្ត្រ​ជា​គ្រឹះ​ស្ថាន​​ឧត្តម​សិក្សា​​​ដែល​មាន​តួ​នាទី​រួម​ចំណែក​បង្កើត​​ធន​ធាន​បញ្ញវ័ន្តជាតិ​​​ប្រ​​ក​ប​ដោ​សម្បទា​គ្រប់​គ្រាន់​ទាំង​ចំណេះ​ដឹង​ ចំណេះ​ធ្វើ ​និង​គុណ​ធម៌​។​​ សា​កល​វិទ្យា​ល័យ​បាន​ធ្វើ​​សហ​ប្រ​តិ​បត្តិ​ការ​ជា​មួយ​គ្រឹះ​ស្ថាន​​​ឧត្តម​សិក្សា​​អន្តរ​ជាតិ​ល្បី​ៗមួយ​ចំនួន​ ពី​បណ្តាប្រទេស​រីក​ចម្រើន​​លើ​សាកល​លោក​។ ដោយ​ឡែក​ដើម្បី​ធានាបាន​ភាព​ជោគ​ជ័យ​ក្នុង​​សេដ្ឋ​កិច្ច​​ទី​ផ្សារ​ពិ​សេស​ស​មា​ហរណ​កម្ម​ក្នុង​តំបន់​អាស៊ាន​ វិ​ស័យ​សេវា​កម្ម​ វិ​ស្វ​កម្ម សាកល​វិទ្យា​​ល័យ​​ពុទ្ធិ​សាស្ត្រ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គណៈ​វិ​ស្វ​ករ​កម្ពុជា​ និង​​រិត​ចំណង​​សហ​ប្រ​តិ​បត្តិ​ការ​នេះ​មាន​ដំ​ណើរ​ការ​ល្អ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាពខ្ពស់នា​ពេល​បច្ចុប្ប​ន្ន និង​ទៅ​អនា​គត​។

លោក​សុខ ពុទ្ធិវុធ ​បាន​ស្វ​ា​គមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ទំនាក់​ទំនង​​សហ​ប្រ​តិ​បត្តិ​ការ​មុំ​ចង្ក្រាន​នៃ​ស្ថា​ប័ន​​ទាំង​បី​រួម​មាន​គណៈ​វិ​ស្វ​ករ​កម្ពុជា  (B.E.C) ​សា​កល​វិ​ទ្យា​​ល័យ​ពុទ្ធិ​សាស្ត្រ  (U.P) ​និង IEM Training Center ​នៃ​ប្រ​ទេស​ម៉ា​ឡេស៊ី​។

លោក​ប្រាក់​ មិន អគ្គ​លេខា​ធិ​ការ​​នៃ​គណៈ​វិ​ស្វ​ករ​កម្ពុជា​បាន​ប្រ​កាស​បើក​វគ្គ​​បណ្តុះ​បណ្តាល​​បញ្ជាក់​​ថា ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​ទៅ​តាម​​ទស្ស​ន​វិស័យ​ និង​គោល​ការណ៍​នៃ​​ការ​បង្កើត​ចំណេះ​ដឹង​ថ្មី​ៗ ​ពង្រឹង​គុណ​ភាព​ធន​ធាន​វិស្វ​ករ​ដល់​វិ​ស្វ​ករ​ជា​សមា​ជិក​ សមា​ជិ​កា​នៃ​គណៈ​វិ​ស្វ​ករ​កម្ពុជា​។ លោកសុំ​គាំ​ទ្រ​ចំពោះ​​សម្តី​លោក​សុខ ពុទ្ធិ​វុធ ដែល​បាន​ចូល​រួម​ស​ហ​ការ​ជា​មួយ​គណៈ​វិ​ស្វ​ករ​កម្ពុជា ដើម្បី​ពង្រឹង​គុណ​ភាព​ ធនធាន​បញ្ញ​វ័ន្ត​​ ជា​វិ​ស្វ​ករ​កម្ពុជា​ឱ្យ​មាន​បច្ចេក​វិទ្យា​​ទំនើប​ និង​បទពិ​សោធន៍​ថ្មី​បន្ថែម​ទៀត។ ​ជាក់​ស្តែ​ង​ដូច​ជា​វគ្គ​បណ្តុះ​បណ្តាល​​នា​ពេល​នេះ​ជា​សក្ខី​ភាព និង​ដើម្បី​ធានា​បាន​​នូវ​ការ​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព​ក្នុង​បរិ​បទ​កម្ពុជា​​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ និង​ទទួល​ខុស​ត្រូវ​​ខ្ពស់​​របស់​សម្តេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ហ៊ុន ​សែន​ នាយ​ក​រដ្ឋ​​​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ដែល​បាន​អនុវត្ត​​ជា​ជំ​ហាន​ៗ និង​ដោយ​ជោគ​ជ័យ​នូវ​យុទ្ធ​សាស្ត្រ​ចតុ​កោណ​របស់​រាជរដ្ឋា​ភិបាល​ក្នុង​នោះ​មាន​ការ​ក​សាង​​​សម​ត្ថ​​ភាព​ធន​ធាន​មនុស្ស​ជា​កត្តា​​ចម្បង​។ លោក​បាន​ថ្លែង​​អំណរ​​គុណ​ដល់​លោក​វិ​ស្វ​ករ​ Frankie Chong Kwet Hin ​ដែល​​បាន​ជួយ​បង្ហា​ត់​បង្រៀន និង​បំ​ភ្លឺ​ឱ្យ​បាន​ច្បាស់​បន្ថែម​ទៀត​ក្នុង​រយៈ​ពេល​២​ថ្ងៃ​នេះ​។

បន្ទាប់​មកលោក​ប្រាក់​ មិន បាន​​​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​គណៈ​វិ​ស្វ​ករ​កម្ពុជា​កន្លង​មក លោក​បាន​​បិទ​ប្រ​កាស​ផ្សព្វ​ផ្សាយ​ដល់​បញ្ញ​វ័ន្ត​​ទូ​ទាំង​ប្រ​ទេស​អញ្ជើញ​មក​ចុះ​ឈ្មោះ​​ចូល​ក្នុង​បញ្ជី​ជា​សមា​ជិក​ សមា​ជិកា​នៃ​គណៈ​​​វិ​ស្វ​ករ​កម្ពុជា​តាម​ទូ​រ​​ទស្សន៍​​ តាម​​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព ​រស្មី​ក​ម្ពុជា​ ដើម្បី​ប្រ​មូល​​​អ្នក​ដែល​មាន​ចំណេះ​ដឹង​ ព្រោះ​ប្រ​ទេស​​ជាតិ​ដែល​​មាន​ភាព​រី​កចម្រើន​​លូត​លាស់ និង​អភិវឌ្ឍន៍​​ជឿន​លឿន​ទៅ​មុខ​​អាស្រ័យ​ដោយ​ប្រ​ទេស​នេះ​ មាន​អ្នក​ចេះ​ដឹង​ច្រើន​។

គណៈវិ​ស្វ​ករ​កម្ពុជា​សង្ឃឹម​​ទុក​ជា​មុន​ថា ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​មាន​ចំណេះ​ដឹង​​ខ្ពស់​ៗ គឺ​មិន​យកចំណេះ​វិជ្ជា​របស់​ខ្លួន​ទៅ​បោះ​បង់​ចោល​នោះ​ទេ​៕