ពិសាទឹកត្រជាក់ (ទឹកកក) ទោះបីជាផ្តល់នូវអារម្មណ៍ឆ្ងាញ់ក៏ដោយ ប៉ុន្តែវាក៏ផ្តល់ផលមិនល្អដល់បេះដូង និងប្រឈមមុខការកើតមហារីកផងដែរ ដូច្នេះគួរសាកល្បងកែប្រែទង្វើខាងលើដើម្បីការពារការកើតរោគដ៏កាចសាហាវនេះ ។
មនុស្សជាច្រើននិយមពិសាទឹកកកក្រោយពេលទទួលទានអាហារ ប៉ុន្តែគួរយល់ថា ខ្លួនកំពុងប្រឈមមុខនឹងការកើតមហារីក ព្រោះទឹកត្រជាក់ ឬទឹកកក នឹងធ្វើឱ្យជាតិខ្លាញ់អាហារដែលយើងទទួលទានចូលចាប់ផ្តើមកក និងធ្វើឱ្យការរំលាយអាហារមានសភាពយឺតយ៉ាវ ។ នៅពេលកំណកជាតិខ្លាញ់ទាំងនេះមានប្រតិកម្មជាមួយជាតិអាស៊ីតវាបានបែកជាបំណែក និងត្រូវជ្រួតជ្រាបតាមពោះវៀនក្លាយជាខ្លាញ់ បណ្តាលឱ្យកើតមហារីកបាន ។ ដូច្នេះយើងគួរទទួលទានទឹកក្តៅឧណ្ហៗក្រោយពីទទួលទានអាហារទើបល្អ ។ គេអាចកត់សម្គាល់បានតាមរយៈជនជាតិចិន និងជប៉ុនដែលភាគច្រើនរមែងពិសាទឹកតែកឧណ្ហៗនៅពេលកំពុង ឬក្រោយពេលទទួលទានអាហារ ដោយមិនពិសាទឹកត្រជាក់ ឬទឹកកកឡើយ ។
ប្រការមួយទៀតលោកអ្នកគួរងូតទឹកក្តៅឧណ្ហៗនៅពេលយប់ព្រលប់ និងមិនគួរងូតទឹកនៅក្រោយម៉ោង៩យប់ឡើយ។ ប្រសិនបើងូតទឹកមុនការទទួលទានអាហារក៏ជារឿងល្អដែរ ព្រោះប្រព័ន្ធរំលាយអាហារ និងបេះដូងដំណើរការស៊ីសង្វាក់គ្នា។ ប្រសិនបើលោកអ្នកអនុវត្តតាមការណែនាំនេះជាប្រចាំនោះ លោកអ្នកនឹងអាចចៀសផុតពីជំងឺដ៏កាចសាហាវខាងលើមិនខាន៕
ចែករំលែកព័តមាននេះ