ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​​ស្រា​បៀរ​ឃីរីន​របស់ជប៉ុន​ទិញ​ក្រុមហ៊ុន​ភេសជ្ជៈ​​​​ឈាន​មុខ​ក្នុង​ប្រទេស​ប្រេស៊ីល

12 ឆ្នាំ មុន

ក្រុម​ហ៊ុន​ផលិត​ភេសជ្ជៈ​​​ដ៏ធំ​បំផុត​​របស់​ប្រទេស​ជប៉ុន ​«ឃីរីន ហូលឌីង» បាន​ប្រកាស​ទិញ​​ក្រុម​ហ៊ុន «​ឈីន​ការៀល» ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​​នៅ​​ប្រទេស​ប្រេស៊ីល​ក្នុង​តម្លៃ​​១,៩​សែន​លាន​ យេន គឺប្រហែល​២,៥៦​​ពាន់លាន​​ដុល្លារ​​ក្នុងគោល​បំណង​ជំរុញ​​ការរីកចម្រើន​ទី​ ផ្សារ​​នៅ​បរ​ទេស​​ក្រោយ​ពី​​

ក្រុម​ហ៊ុន​ផលិត​ភេសជ្ជៈ​​​ដ៏ធំ​បំផុត​​របស់​ប្រទេស​ជប៉ុន ​«ឃីរីន ហូលឌីង» បាន​ប្រកាស​ទិញ​​ក្រុម​ហ៊ុន «​ឈីន​ការៀល» ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​​នៅ​​ប្រទេស​ប្រេស៊ីល​ក្នុង​តម្លៃ​​១,៩​សែន​លាន​យេន គឺប្រហែល​២,៥៦​​ពាន់លាន​​ដុល្លារ​​ក្នុងគោល​បំណង​ជំរុញ​​ការរីកចម្រើន​ទី​ផ្សារ​​នៅ​បរ​ទេស​​ក្រោយ​ពី​​ទីផ្សារ​​​​នៅក្នុង​​ស្រុក​ចាប់ផ្តើម​​ធ្លាក់ចុះ ។

ទីភ្នាក់​ងារ​ AFP ​ផ្សាយ​ថា «ឈីន កា​រៀល» ​​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​​លំដាប់ទី២ ​​របស់​ប្រទេស​ប្រេស៊ីល​ និងលំដាប់ទី៣ ​​ផ្នែក​ភេសជ្ជៈ​​​ទឹកក្រូច​ ដោយ​មាន​បុគ្គ​លិកប្រហែល​​១​ម៉ឺន​នាក់​ និង​មាន​អត្រា​​​​​លក់​កាលពីឆ្នាំមុន​ចំនួន​២,៨៥​​ពាន់​​លានរីយ៉ាល (ប្រាក់​របស់​ប្រេស៊ីល) គឺប្រហែល១,​៨២​ពាន់​លាន​​ដុល្លារ។​ក្រុម​ហ៊ុន​​ខាង​លើ ​ជា​ម្ចាស់​​លើស្លាក​សញ្ញា​​ផលិត​ផល​ដ៏ពេញ​និយម​ដូច​ជា​ «ណូវ៉ាឈីន» «បេម​ លួរ៉ា» ​​«ក្លា​ស៊ី​យ៉ាល» និង «​ប៉ា​ដេន បាដេន» ។

ការ​ទិញ​​ក្រុមហ៊ុន​ភេសជ្ជៈ​​ខាង​លើ​​ នឹង​ជួយ​​ឱ្យ​​ក្រុម​ហ៊ុនឃីរីន​ពង្រីក​ការរីក​ធំធាត់​ក្នុងទីផ្សារ​​នៅ​​ក្រៅ​ប្រទេស​​​សម្រាប់​​​ផ្គត់ផ្គង់​​ទីផ្សារ​​​ក្នុង​ប្រទេស​ដែល​​ធ្លាក់ចុះ​ ដោយ​សារ​តម្លៃ​​ប្រាក់​យេន​​​​ឡើង​ខ្ពស់​​​ ចំនួន​ប្រជាជន​ធ្លាក់ចុះ​​​ និង​មិនពេញ​និយម​​​ពិសា​ស្រាបៀ​រច្រើន​​ដូច​កាលពីមុន ៕