ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​​ខាង​ត្បូង​​​ទិញ​មាស​ធ្វើ​ជា​ទុនតម្កល់​​ ឬទុន​បំរុង​ចំនួន25តោន​ជា​លើក​ដំបូង

12 ឆ្នាំ មុន

តាមទីភ្នាក់​ងារ​ព័ត៌​មាន​​ AFP ​ផ្សាយ​ថា ​ធនាគារ​​កណ្តាល​​​របស់​កូរ៉េ​​​ខាង​ត្បូងបាន​ទិញ​​​មាស​​ជា​​លើកដំបូង​​ ក្នុងអំឡុង​ពេល​១៣​ឆ្នាំកន្លង​មក ដើម្បី​បង្កើត​​ឱ្យ​មានប្រាក់​​​ទុនតម្កល់​​បរ​ទេស​​​ជា​ច្រើន​ផ្នែក​ដោយ​ មុននេះ​មាន​តែ​ប្រាក់​ដុល្លារ​អាមេរិក ។ ការទិញ​មាស​​ជា​លើក​ដំបូង​​នេះ​មាន​ចំនួន២៥​​តោន ពីទីផ្សារ​​​

តាមទីភ្នាក់​ងារ​ព័ត៌​មាន​​ AFP ​ផ្សាយ​ថា ​ធនាគារ​​កណ្តាល​​​របស់​កូរ៉េ​​​ខាង​ត្បូងបាន​ទិញ​​​មាស​​ជា​​លើកដំបូង​​ក្នុងអំឡុង​ពេល​១៣​ឆ្នាំកន្លង​មក ដើម្បី​បង្កើត​​ឱ្យ​មានប្រាក់​​​ទុនតម្កល់​​បរ​ទេស​​​ជា​ច្រើន​ផ្នែក​ដោយ​មុននេះ​មាន​តែ​ប្រាក់​ដុល្លារ​អាមេរិក ។ ការទិញ​មាស​​ជា​លើក​ដំបូង​​នេះ​មាន​ចំនួន២៥​​តោន ពីទីផ្សារ​​​ពិភពលោក ក្នុងអំឡុង​ពេល​​ពី​ខែមិថុនា ដល់កក្កដាកន្លង​មក ធ្វើ​ឱ្យ​កូរ៉េ​ខាងត្បូង​មាន​មាស​សម្រាប់​​តម្កល់​កើន​ឡើង​​ចំនួន​៣៩​,៤​​តោន ។

លោកហុង​ ថេក​គី នាយក​គ្រប់គ្រង​​ទុន​តម្កល់​ ឬ​ទុនបម្រុង​​របស់​ធនាគារ​​កណ្តាល​កូរ៉េ​​ខាងត្បូង​​បានបញ្ជាក់​ប្រាប់​ទី​ភ្នាក់ងារ​​ «​ដោន​ចូន ញូវវ៉ាយ» ថា ​ការទិញ​​មាស​​អាច​ជួយទប់​ទល់​ទីផ្សារ​ហិរញ្ញ​វត្ថុ​ពិភពលោក​​ដែលប្រែប្រួល​ និង​បង្កើន​​ជំនឿ​ចិត្ត​អ្នក​វិនិ​យោគទុន​ក្នុង​កូរ៉េ​ខាង​ត្បូង​​​នៅ​ពេល​​មានវិបត្តិ​​សេដ្ឋកិច្ច​​កើត​ឡើង ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​លោកហុង​ ថេក​គី ​នៅ​មិន​ទាន់បង្ហាញ​​ពីការយល់​ឃើញ​ថា ប្រទេស​​​កូរ៉េ​​​ខាង​ត្បូង​ត្រូវការ​​ទិញ​​មាស​បន្ថែម​បន្ត​ទៀត​​ឬ​អត់? ​សម្រាប់​ពេលនេះ ​គឺជា​លើក​ដំបូង​​ដែល​ធនា​គារ​កណ្តាល​របស់កូរេ៉​​​ខាង​ត្បូង​ទិញ​មាស​ចាប់តាំង​ពី​ធនាគារ​ខាង​លើ​ធ្លាប់​ប្រមូល​ទិញពី​ប្រជាជន​កូរ៉េ​​ក្នុង​​ពេល​​កើត​វិបត្តិ​ហិរញ្ញវត្ថុ​​ក្នុង​អាស៊ីខាង​កើត ​កាលពី​ឆ្នាំ ​​១៩៩៧-១៩៩៨ ។ កាលណោះ​ជន​ជាតិកូរ៉េខាង​​ត្បូង​​ម្នាក់ៗ​​បាន​ប្រមែ​ប្រមូលមាស​ពី​ក្រុម​​គ្រួសារ​​របស់​ពួកគេ​​​សម្រាប់​ជួយឱ្យ​ប្រទេស​​ឆ្លង​ផុត​ពី​វិបត្តិ​​​ និង​ចាប់​តាំងពី​កើត​វិបត្តិ​​សេដ្ឋ​កិច្ច​​​នៅទូទាំង​ពិភពលោក កាលពីឆ្នាំ​២០០៨ ​មាស​បាន​ទទួល​​ចំណាប់​អារម្មណ៍​​ពីធនាគារ​​អន្ត​រជាតិ​កាន់តែ​ច្រើន ​ធ្វើ​ឱ្យ​​​តម្លៃ​មាស​កើន​ខ្ពស់​យ៉ាង​ឆាប់រហ័ស ។

គួរបញ្ជាក់​ថា ធនាគារ​​កូរ៉េ​ខាងត្បូង​​មាន​ទុន​​តម្កល់​​​ ឬទុន​បម្រុង​​ដំណាច់​ខែ​កក្កដាកន្លង​​មក​ចំនួន​​​​៣១១.០៣០​លានដ​ុល្លា​រ​អាមរិក​​ គឺ​ជា​ចំនួន​​មួយ​ដែលខ្ពស់​ជា​ប្រវត្តិ​សាស្ត្រ ៕