ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​រញ្ជួយ​ដី​​ និង​ស៊ូណា​មី​​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ហុងដា​បាត់​បង់​​ប្រាក់​ចំណេញ​ចំនួន​88%

13 ឆ្នាំ មុន

តាម​ប្រភពពី​ BBC ផ្សាយ​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ហុងដា (Honda Motor) របស់​ជប៉ុន ​បាន​​ឱ្យ​ដឹង​ពី​លទ្ធ​ផល​ប្រាក់​ចំណេញ​​ក្នុង​ត្រី​មាស​ទី២ ឆ្នាំ​២០១១ (​មេសា-មិថុនា) ​របស់​ក្រុម​ហ៊ុន​​ថា បាន​ថយ​ចុះ​៨៨% ​ក្រោយ​ពី​កើត​ហេតុ​រញ្ជួយ​ដី​ និង​ស៊ូណា​មី កាល​ពី​ខែ​មីនា កន្លង​មក ដោយ​ប្រាក់​​ចំណេញ​​ក្នុង​ត្រី​

តាម​ប្រភពពី​ BBC ផ្សាយ​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ហុងដា (Honda Motor) របស់​ជប៉ុន ​បាន​​ឱ្យ​ដឹង​ពី​លទ្ធ​ផល​ប្រាក់​ចំណេញ​​ក្នុង​ត្រី​មាស​ទី២ ឆ្នាំ​២០១១ (​មេសា-មិថុនា) ​របស់​ក្រុម​ហ៊ុន​​ថា បាន​ថយ​ចុះ​៨៨% ​ក្រោយ​ពី​កើត​ហេតុ​រញ្ជួយ​ដី​ និង​ស៊ូណា​មី កាល​ពី​ខែ​មីនា កន្លង​មក ដោយ​ប្រាក់​​ចំណេញ​​ក្នុង​ត្រី​មាស​នេះ​មាន​ចំនួន​៣,១៧​សែន​លាន​យេន​គឺធ្លាក់​ចុះ​​ចំនួន​២,៧៤​សែន​លាន​យេន បើ​ប្រៀប​​ធៀប​នឹង​ឆ្នាំ​មុន។

មូល​ហេតុ​​នៃ​វិបត្តិ​​​នេះ​ គឺ​បញ្ហា​គ្រឿង​​បន្លាស់​​រថយន​្ត​​មាន​កង្វះ​ខាត​ក្រោយ​​ពេល​កើត​​ហេតុ​គ្រោះ​​ធម្ម​ជាតិ​​ខាង​លើ​ធ្វើ​ឱ្យ​ការ​ផ្គត់​ផ្គង់​​បាន​ផ្អាក ។ ទោះ​បី​ជា​បែប​ណា​ក៏​ដោយ ក្រុម​​ហ៊ុន​ហុង​ដា បាន​ធ្វើ​ការ​កែ​​ទម្រង់​​បង្កើន​ប្រាក់​ចំណូល​​ពេញ​រយៈ​ពេល​១​ឆ្នាំ​នេះ​​ឱ្យ​កើន​ឡើង​៣៥% ព្រោះ​បច្ចុ​ប្ប​ន្ន​​សេដ្ឋ​កិច្ច​​រ​បស់​​ជប៉ុន​​មាន​សញ្ញា​​កើន​ឡើង ។

ក្រៅ​ពី​នេះ ​តួ​លេខ​ផល​ចំណេញ​​នៅ​ក្នុង​ត្រី​មាស​បន្ទាប់​​នៅ​មាន​ចំនួន​ច្រើន​ជាង​ការ​រំពឹង​ទុក​​របស់​អ្នក​វិភាគ​ ។ លោក​ណា​អូគី ហ្វូ​​ជី​វ៉ា​​រ៉ា អ្នក​គ្រប់​គ្រង​​មូល​និធិ​បាន​ថ្លែងថា ក្រុម​​ហ៊ុន​ហុង​ដា ​គួរ​​តែ​បាន​ទទួល​​ការ​​កោត​សរសើរ​សម្រាប់​លទ្ធ​ផល​​ក្នុងត្រីមាស​ទី២នេះ​ ព្រោះ​ជា​ត្រីមាស​​ដែល​មនុស្ស​​ទូទៅ​គិតថា ​ក្រុម​ហ៊ុន​​បាន​ខាត​ដើម​ដ៏​សន្ធឹក​សន្ធាប់ ៕