ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​​​​ទឹកនោម​ផ្អែម​មិនត្រូវ​ឱ្យ​​​​មាន​សម្ពាធ​​​ឈាមឡើង​ខ្ពស់ឡើយ​

12 ឆ្នាំ មុន

​អ្នកជំងឺ​​​ទឹកនោមផ្អែម​ទាំងឡាយ​មិនត្រូវ​​ធ្វេសប្រហែស​ទុក​ឱ្យសម្ពាធ​​ ឈាមឡើង​​ខ្ពស់​នោះ​ទេ ពីព្រោះ​​ថា ​​វា​ងាយ​នឹង​​រង​នូវ​​​ហានិភ័យ​​ច្រើន ដូចជា​ដាច់​​សរសៃ​ឈាម​ក្នុងខួរ​ក្បាល​​​ មានបញ្ហា​បេះ​ដូង ស្ទះ ខ្សោយ​​ ឬអាច​​ឈានទៅ​គាំង​ក៏​ថា​បាន​។​
ជាធម្មតា​​​​សម្ពាធ​​ឈាមរបស់​​អ្នក​​​អាច​មាន​កម្រិត​​​ត្រឹម​​​ 140/90mmhg (មីល្លីម៉ែត្រ​​បារ៉ត) មានន័យ​ថា ​​​ថត​លើ​​នៃ​បេះដូង​ត្រូវមានសម្ពាធ​ឈាម​​ត្រឹម​​​​

អ្នកជំងឺ​​​ទឹកនោមផ្អែម​ទាំងឡាយ​មិនត្រូវ​​ធ្វេសប្រហែស​ទុក​ឱ្យសម្ពាធ​​ឈាមឡើង​​ខ្ពស់​នោះ​ទេ ពីព្រោះ​​ថា ​​វា​ងាយ​នឹង​​រង​នូវ​​​ហានិភ័យ​​ច្រើន ដូចជា​ដាច់​​សរសៃ​ឈាម​ក្នុងខួរ​ក្បាល​​​ មានបញ្ហា​បេះ​ដូង ស្ទះ ខ្សោយ​​ ឬអាច​​ឈានទៅ​គាំង​ក៏​ថា​បាន​។

ជាធម្មតា​​​​សម្ពាធ​​ឈាមរបស់​​អ្នក​​​អាច​មាន​កម្រិត​​​ត្រឹម​​​ 140/90mmhg (មីល្លីម៉ែត្រ​​បារ៉ត) មានន័យ​ថា ​​​ថត​លើ​​នៃ​បេះដូង​ត្រូវមានសម្ពាធ​ឈាម​​ត្រឹម​​​​១៤០ និង​ថត​ក្រោម​​​៩០​ ហើយ​​​ប្រសិនបើ​​​អ្នក​មាន​​​សម្ពាធ​​ឈាម​លើសពី​នេះ​​​​វិញ ​​គឺ​​ជា​សញ្ញា​​មួយបង្ហាញ​​ថា ​ភាពធ្ងន់​​ធ្ងរ​​​ចាប់​ផ្តើម​​​​កើត​ឡើង​​​លើស​រីរាង្គ​​របស់​អ្នកហើយ ។ មិន​ពិបាក​​យល់​ទេ ​ការ​ដែលអ្នក​​កំពុង​​កើតជំងឺ​ទឹកនោម​ផ្អែម​​​​ស្រាប់​នោះ ​លុះ​សម្ពាធ​​​ចាប់​ផ្តើម​​ឡើងខ្ពស់​ថែមទៀត​​វា​ហាក់ដូចបន្ថែម​​​ជំងឺ​​​​ដល់​រូប​អ្នក​​​​អ៊ីចឹង​។

អ្នក​​គួរ​​យល់ថា ​នៅពេលបេះដូង​​របស់​អ្នក​​​​​លោត គឺ​​​វា​​ចាប់​ផ្តើម​បូមឈាម​​ទៅក្នុង​សរសៃ​ឈាម​​សព្វសារ​ពាង្គ​​​ ដែលពេលនោះ​​​​វាបង្ក​​ឱ្យ​មានសម្ពាធ​​​​ឈាម​ហូរ​តាមរយៈសរសៃ​ទៅ​តាម​ចង្វាក់​បេះ​ដូង ហើយ​ប្រសិន​​​​បើ​អ្នក​មាន​ជំងឺ​ទឹក​នោម​​ផ្អែម ​​វា​នឹង​​ធ្វើ​ឱ្យ​បេះ​ដូង​របស់​អ្នក​​ចុះ​ខ្សោយ​​​ ឆាប់ស្ទះ ឬ​​ឈានទៅ​​​គាំង​ មួយវិញ​ទៀត ​អាច​ប៉ះពាល់​​​​ ឬ​​​ដាច់សរសៃ​​ឈាមក្នុងខួរក្បាល៕