ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈអាច​បង្ហាញ​ពី​ចរិត​​លក្ខណៈ​របស់​អ្នកពិសា​

12 ឆ្នាំ មុន

*ចូល​ចិត្ត​​ពិសា​តែ ៖ អ្នក​ដែល​ចូល​ចិត្ត​ពិសា​តែ​​គ្រប់​​​ប្រភេទ​​ទាំង​តែ​ត្រជាក់​ តែ​ក្តៅ ​ឬ​តែ​​បៃតង ជា​ប្រភេទ​​មនុស្ស​មាន​ភាព​​ម៉ត់​ចត់​ក្នុង​ជីវិត​ មាន​លក្ខណៈ​​ទន់​ភ្លន់​ ពូកែ​​យក​ចិត្ត​​ទុក​ដាក់​ ធ្វើ​ឱ្យ​មនុស្ស​នៅ​ក្បែរ​ខ្លួន​សប្បាយ​រីក​រាយ ។ លើស​ពី​នេះ​ក៏ជា​មនុស្ស​ចុះ​សម្រុង​ជា​មួយ​គេ​ដោយ​ងាយ​ មាន​មន្ត​ស្នេហ៍​​ និង​សម្រប​ខ្លួន​បាន​ល្អ

*ចូល​ចិត្ត​​ពិសា​តែ ៖ អ្នក​ដែល​ចូល​ចិត្ត​ពិសា​តែ​​គ្រប់​​​ប្រភេទ​​ទាំង​តែ​ត្រជាក់​ តែ​ក្តៅ ​ឬ​តែ​​បៃតង ជា​ប្រភេទ​​មនុស្ស​មាន​ភាព​​ម៉ត់​ចត់​ក្នុង​ជីវិត​ មាន​លក្ខណៈ​​ទន់​ភ្លន់​ ពូកែ​​យក​ចិត្ត​​ទុក​ដាក់​ ធ្វើ​ឱ្យ​មនុស្ស​នៅ​ក្បែរ​ខ្លួន​សប្បាយ​រីក​រាយ ។ លើស​ពី​នេះ​ក៏ជា​មនុស្ស​ចុះ​សម្រុង​ជា​មួយ​គេ​ដោយ​ងាយ​ មាន​មន្ត​ស្នេហ៍​​ និង​សម្រប​ខ្លួន​បាន​ល្អ មិន​ចូល​ចិត្ត​ជំទាស់ មាន​ភាព​ស្មោះ​ត្រង់​ និង​យុត្តិ​ធម៌ ប៉ុន្តែ​នៅ​មាន​​ចំណុច​អន់​​ថយ​​មួយ គឺ​ចូល​ចិត្ត​​អែ​អង់​ក្នុង​​ការ​សម្រេច​ចិត្ត​​ធ្វើ​អ្វី​មួយ ។

*​ចូល​ចិត្ត​ពិសា​​កាហ្វេ ៖ ​ជា​មនុស្ស​មាន​ក្តី​សង្ឃឹម​​នៅ​ក្នុង​ជីវិត​​ដ៏​ខ្ពង់​ខ្ពស់ និង​ព្យា​យាម​​ឆ្ពោះ​​ទៅ​​រក​​គោល​ដៅ​​ដែល​បាន​គ្រោង​​ទុក​ មាន​​ចិត្ត​​ អំណត់​​​ក្នុង​ការ​ងារ​​ ប្រកាន់​លើ​​ហេតុ​ផល រួម​ទាំង​មាន​គោល​​ជំហរ​ល្អ ។ ទោះ​បីជា​យ៉ាង​​ណា​ក៏​ដោយ ​​អ្នក​ខាង​លើ​រមែង​​មិន​ចូល​ចិត្ត​ភាព​ស្មុគ​ស្មាញ​ គិតគូរ​អ្វី​​រក​តែ​ភាពងាយ​ស្រួល និង​មិន​ស៊ាំញាំ ។

*​​​ចូល​ចិត្ត​​​ពិសា​ទឹក​ស៊ីរ៉ូ ៖ ​ជា​មនុស្ស​ស្រឡាញ់​ការ​ស្ងប់​ស្ងាត់ ​តែង​​គេច​វេះ​​ពី​ភាព​​មាន​ចលា​ចល មាន​ការ​ព្យា​​យា​ម​ដ៏​​ខ្ពង់​ខ្ពស់​ ប្រកាន់​​យក​តែ​អ្វី​ដែល​ខ្លួន​បាន​គិត រមែង​សំឡឹង​ក្នុង​ទស្សនៈ​ល្អ ធ្វើ​ឱ្យ​​មាន​សេច​ក្តី​សុខ​ដល់​ខ្លួន ។

*​ចូល​ចិត្ត​ពិសា​ទឹក​ក្រូច ៖ ​​ជា​មនុស្ស​ចូល​ចិត្ត​​ធ្វើ​អ្វី​ៗ​តាម​ចំណង់​របស់​ខ្លួន មិន​សម្រប​ខ្លួន​ឱ្យ​ស្ថិត​នៅ​ក្រោម​ច្បាប់​ទម្លាប់​​ និង​មិន​ចាប់​អារម្មណ៍​​លើ​អ្នក​ជិត​ខាង​។ ​អ្នក​ជា​ប្រភេទ​មនុស្ស​ចូល​ចិត្ត​សិក្សា​ស្វែង​យល់​ជា​ពិសេស​លើ​រឿង​ចម្លែក​​ដែល​មិន​ធ្លាប់​​ដឹង​ពី​មុន ​ចូល​ចិត្ត​ធ្វើ​ដំណើរ​​ទៅ​ឆ្ងាយ​ ​និង​ប្រថុយ​ប្រថាន​​ក្នុង​ភាព​​គ្រោះ​ថ្នាក់​​ មិន​រា​ថយ​​ចំពោះ​ឧបសគ្គ​ឡើយ។

*​ចូល​ចិត្ត​ពិសាស្រា​ដែល​មាន​តម្លៃ​ខ្ពស់ ឬ Red Label ៖ ​ជា​​មនុស្ស​និយម​​ភាព​ស្តុក​ស្តម្ភ ឬ​មាន​យស​ស័ក្តិ​ខ្ពង់​ខ្ពស់​ មាន​លក្ខណៈ​ប្រាកដ​ប្រជា​ក្នុង​ជីវិត រួម​ទាំង​ប្រកាន់​​ខ្ជាប់​លើ​​ទំនៀម​ទម្លាប់។ ​ជា​មនុស្ស​ស្គាល់​​កាលៈ​ទេសៈ​​អាច​ចូល​រួម​ក្នុង​សង្គម​​បាន​ល្អ ​ជា​អ្នក​អភិរក្ស​និយម និង​រមែង​​​មាន​បញ្ហា​ជា​មួយ​មនុស្ស​​ដែល​ស្រឡាញ់​សេរី​ភាព និង​ការ​​ផ្លាស់​ប្តូរ។

*​ចូល​ចិត្ត​ពិសា​​ស្រា​ស ៖ ​ជា​មនុស្ស​​ស្រឡាញ់​​​ការ​សប្បាយ​រីក​រាយ ចូល​ចិត្ត​ស្វែង​រក​ការ​កម្សាន្ត​សប្បាយ​នៅ​ក្នុង​ចិត្ត និង​មាន​ចិត្ត​ទូលាយ ។ ​ជា​មនុស្ស​ចាប់​អារម្មណ៍​​តែ​លើ​រឿង​សំខា​ន់ៗ​ ប៉ុន្តែ​​មិន​យក​​ចិត្ត​ទុក​ដាក់​លើ​រឿង​តូច​តាច​​​នៅ​ក្បែរ​ខ្លួន ។ ​មាន​ន័យ​ថា ​ប្រសិន​​បើ​ពិនិត្យពី​បុគ្គ​លិក​លក្ខណៈ​​ខាង​ក្រៅ​ គឺ​​ជា​មនុស្ស​រឹង​ប៉ឹង ​ប៉ុន្តែ​ធាតុ​ពិត​មាន​ទឹក​ចិត្ត​​ទន់​ជ្រាយ ។

*ចូល​ចិត្ត​ពិសា​ស្រា​បៀរ ៖ ​ជា​មនុស្ស​មាន​ទឹក​ចិត្ត​​ក្លាហាន​ ស្រឡាញ់​លើ​ភាព​ប្រថុយ​ប្រថាន​ មាន​ចិត្ត​ឆេវ​ឆាវ និង​មិន​ចាប់​អារម្មណ៍​​លើ​ស្ថាន​ការណ៍​ណា​មួយ​ដែល​កើត​ឡើង​នៅចំពោះ​មុខ ។ ជា​មនុស្ស​មិន​សូវ​​យក​ចិត្តទុកដាក់​ក្នុង​ការ​ងារ រមែង​​ប្តូរ​ចិត្ត​គិត​តែ​ពី​ប្រយោជន៍​​ខ្លួន និង​ស្រឡាញ់​លើ​សេរីភាព​ ចូល​ចិត្ត​សម្តែង​ចេញ​ពី​ភាព​ហ៊ឺហា ៕