ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ផឹកកាហ្វេបែបណាដើម្បីបញ្ចេញជាតិពុល? តិចនិកមាស ៧ យ៉ាងជួយឱ្យថ្លើមរឹងមាំ និងជំរុញការដុតរំលាយអាហារ

15 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស កាហ្វេមិនត្រឹមតែជាភេសជ្ជៈសម្រាប់ដាស់ស្មារតីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ដែលជួយបន្សុទ្ធរាងកាយ និងការពារថ្លើមយ៉ាងមានប្រសិទ្ធភាព ប្រសិនបើអ្នកចេះរបៀបទទួលទានឱ្យបានត្រឹមត្រូវ។ ដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមា អ្នកគួរជ្រើសរើសគ្រាប់កាហ្វេធម្មជាតិ ​ដែលគ្មានសារធាតុគីមី…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស កាហ្វេមិនត្រឹមតែជាភេសជ្ជៈសម្រាប់ដាស់ស្មារតីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ដែលជួយបន្សុទ្ធរាងកាយ និងការពារថ្លើមយ៉ាងមានប្រសិទ្ធភាព ប្រសិនបើអ្នកចេះរបៀបទទួលទានឱ្យបានត្រឹមត្រូវ។

ដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមា អ្នកគួរជ្រើសរើសគ្រាប់កាហ្វេធម្មជាតិ ​ដែលគ្មានសារធាតុគីមី និងចៀសវាងការបន្ថែមស្ករ ឬទឹកដោះគោច្រើនហួសប្រមាណ។ ផ្ទុយមកវិញ ការបន្ថែមជាតិខ្លាញ់ល្អដូចជា ប្រេងដូង ឬប៊ឺដែលធ្វើពីទឹកដោះគោ(គោស៊ីស្មៅ​)នឹងជួយបង្កើនថាមពល និងជំរុញដំណើរការមេតាបូលីសឱ្យកាន់តែប្រសើរដោយមិនធ្វើឱ្យកម្រិតអាំងស៊ុយលីនឡើងខ្ពស់។

ពេលវេលានៃការផឹកក៏ជាកត្តាសំខាន់មិនអាចរំលងបានឡើយ ដោយចន្លោះម៉ោង ៩:៣០ ដល់ ១១:៣០ ព្រឹក គឺជាពេលដ៏ល្អបំផុតដែលរាងកាយមានតុល្យភាពអ័រម៉ូន Cortisol។ អ្នកគួរចៀសវាងការផឹកកាហ្វេនៅពេលពោះទទេភ្លាមៗក្រោយភ្ញាក់ពីគេង ឬនៅពេលយប់ជ្រៅ ដែលអាចប៉ះពាល់ដល់ដំណេក និងបង្កើនស្ត្រេសដល់រាងកាយ។ ក្រៅពីនេះ ដោយសារកាហ្វេមានប្រសិទ្ធភាពជម្រុញការបញ្ចេញទឹកនោម អ្នកចាំបាច់ត្រូវផឹកទឹកឱ្យបានច្រើនទាំងមុន និងក្រោយពេលផឹកកាហ្វេ ដើម្បីរក្សាតុល្យភាពជាតិទឹក និងជួយដល់មុខងារតម្រងនោមក្នុងការចម្រោះជាតិពុល។

ការរួមផ្សំកាហ្វេខ្មៅជាមួយរបបអាហារសុខភាព និងការធ្វើលំហាត់ប្រាណ នឹងជួយឱ្យរាងកាយដុតរំលាយជាតិខ្លាញ់ និងបញ្ចេញជាតិពុលបានយ៉ាងរហ័ស។ ទោះជាយ៉ាងណា អ្នកជំនាញណែនាំឱ្យកំណត់ការញ៉ាំត្រឹម ១ ទៅ ២ កែវក្នុងមួយថ្ងៃ ដើម្បីចៀសវាងបញ្ហារំលាយអាហារ ឬការអស់កម្លាំងរ៉ាំរ៉ៃ។ ការអនុវត្តតាមតិចនិកសាមញ្ញៗទាំងនេះ នឹងប្រែរូបមន្តកាហ្វេប្រចាំថ្ងៃរបស់អ្នក ឱ្យទៅជាឱសថធម្មជាតិសម្រាប់ជួយឱ្យថ្លើមរឹងមាំ និងមានសុខភាពល្អយូរអង្វែង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ