ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ២០២៦ លើកកម្ពស់​សិទ្ធិ​នារី បង្កើត​អនាគត​កាន់តែ​ប្រសើរ​!

8 ម៉ោង មុន

រាជធានីភ្នំពេញ៖ ក្នុង​ឱកាស​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ក្រុមហ៊ុន TODAY internet ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អុី​ន​ធឺណិ​ត ​កម្រិត​ខ្ពស់​នៅ​កម្ពុជា​បាន​រៀបចំ​ជា​ការ​ដូរ​អនុស្សាវរីយ៍​ដល់​ក្រុមការងារ​នារី​ទាំងអស់​ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​សម្រាប់​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​ក្រុមហ៊ុន ​។ កម្មវិធី​នេះ​ដែរ​គឺ​ធ្វើ​ឡើងនៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន ដែល​ស្ថិត​នៅ​ក្នុង​អគារ The…

រាជធានីភ្នំពេញ៖ ក្នុង​ឱកាស​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ក្រុមហ៊ុន TODAY internet ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អុី​ន​ធឺណិ​ត ​កម្រិត​ខ្ពស់​នៅ​កម្ពុជា​បាន​រៀបចំ​ជា​ការ​ដូរ​អនុស្សាវរីយ៍​ដល់​ក្រុមការងារ​នារី​ទាំងអស់​ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​សម្រាប់​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​ក្រុមហ៊ុន ​។ កម្មវិធី​នេះ​ដែរ​គឺ​ធ្វើ​ឡើងនៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន ដែល​ស្ថិត​នៅ​ក្នុង​អគារ The Edge តំបន់​បឹង​កក់ ​។

ទិវា​នេះ​ជា​ការ​រំលឹក​អំពី​ការ​រីក​ចម្រើន ​ក្នុង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ជំរុញ​ឱ្យ​យើង
បន្ត​ការ​ខិតខំ ​ប្រឹងប្រែង​បន្ថែម​ទៀត​ ។ ក្រុមហ៊ុន TODAY internet ជឿជាក់​ថា​ការ​គាំទ្រ និង​អភិវឌ្ឍ​ស្ត្រី គឺជា​គន្លឹះ​សម្រាប់​ការ​រីក​ចម្រើន​យ៉ាង​ចីរភាព និង​ភាព​ច្នៃប្រឌិត​របស់​សង្គម ​។

ស្ត្រី​មាន​តួនាទី​ដ៏​សំខាន់​ ក្នុង​ការ​អភិវឌ្ឍ​គ្រួសារ​សហគមន៍ និង​សេដ្ឋកិច្ចជាតិ ​។ ក្នុង​នាម​ជា​ក្រុម
ហ៊ុន​ដែល​ទទួលខុសត្រូវ ​សង្គម​យើង​បន្ត​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​ចូលរួម​ផ្តល់​ឱកាស​ស្មើភាព​ ក្នុង​ការងារ និង​ភាព​ជា​អ្នកដឹកនាំ លើកទឹកចិត្ត​ការ​អភិវឌ្ឍ​ជំនាញ និង​ការ​បណ្តុះបណ្តាល​ស្ត្រី និង​ចូលរួម​គាំ
ទ្រ​កម្មវិធី​សង្គម​ដែល​ជួយ​លើកកម្ពស់​ស្ត្រី និង​កុមារី ​។

ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះ ​ក្រុមហ៊ុន TODAY internet សូម​ថ្លែងអំណរគុណ​និង​សរសើរ​ដល់
ក្រុមការងារ​ស្ត្រី​ទាំងអស់ ​ដែល​បាន​បំពេញភារកិច្ច​ដោយ​ភាព ​ឧស្សាហ៍​ព្យាយាម​ការ​ទទួលខុសត្រូវ និង​វិជ្ជាជីវៈ​ខ្ពស់​។ ការ​ចូលរួម​របស់​ពួក​គាត់ ​ជា​ចំណែក​ដ៏​សំខាន់ ​ក្នុង​ការ​រីក​ចម្រើន និង​ភាពជោគជ័យ​របស់​ក្រុមហ៊ុន ​។

អបអរសាទរ ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ២០២៦! សូម​ជូនពរ​ឱ្យ​ស្ត្រី​គ្រប់​រូប​ទទួល​បាន​ភាព
ជោគជ័យ សុខភាព​ល្អ និង​កម្លាំងចិត្ត​ដ៏​រឹង​មាំ​ក្នុង​ការ​បន្ត​សម្រេច​ក្តី​សុបិន​របស់​ខ្លួន ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង ​តាម​រយៈ​ទូរស័ព្ទ​លេខ​៖ Hotline Number 070 21 55 77 ឬ​តាម​រយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬ​គេហរ​ទំព័រ www.today.com.kh​ ៕ អត្ថបទសហការ