ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ក្រុមហ៊ុន​ ជាំ​ង​ស៊ូ​ណា​ន​តុង សប្បាយចិត្ត និង​ពេញចិត្ត​ ជាមួយ​ដំណោះស្រាយ​ ប្រកបដោយ​ប្រសិទ្ធភាព លឿន​រហ័ស ត្រឹមត្រូវ និង​យុត្តិធម៌​របស់​ក្រសួង​ការងារ​

11 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ទីបំផុត​ការ​ទាមទារ​របស់​បងប្អូន​កម្មករ​នៃ​ក្រុមហ៊ុន​ជាំ​ង​ស៊ូ​ណា​ន​តុង ត្រូវ​បាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោះស្រាយ​ចប់​សព្វគ្រប់​នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ ដែល​ធ្វើ​ឱ្យ​កម្មករនិយោជិត​ទាំងអស់ ​ពេញចិត្ត​សប្បាយចិត្ត​ជាមួយនឹង…

រាជធានីភ្នំពេញ​ ៖ ទីបំផុត​ការ​ទាមទារ​របស់​បងប្អូន​កម្មករ​នៃ​ក្រុមហ៊ុន​ជាំ​ង​ស៊ូ​ណា​ន​តុង ត្រូវ​បាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោះស្រាយ​ចប់​សព្វគ្រប់​នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ ដែល​ធ្វើ​ឱ្យ​កម្មករនិយោជិត​ទាំងអស់ ​ពេញចិត្ត​សប្បាយចិត្ត​ជាមួយនឹង ​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព លឿន​រហ័ស ត្រឹមត្រូវ និង​យុត្តិធម៌ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា​៖ «​ក្រោម​ការ​យកចិត្តទុកដាក់​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ករណី​ទាមទារ​របស់​បងប្អូន​កម្មករ​ផ្នែក​សាងសង់ បាន​ទទួល​ដំណោះស្រាយ​។ ហើយ​កម្មករ​ដែល​មានឈ្មោះ ២៧៩​នាក់​កំពុង​បាន​បើក​លុយ​គ្រប់​គ្នា​នៅ​ទីស្តីការក្រសួង​ការងារ​នៅ​ថ្ងៃនេះ​ផង​ដែរ​»​ ។

ជា​បុគ្គលិក​ក្រុមហ៊ុន​សំណង់ ជាំ​ង​ស៊ូ ណា​ន​តុង លោក​  ម៉ៅ ដា​រ៉ា ដែល​ជា​បុគ្គលិក​ ដែល​ខាន​បើក​ប្រាក់ខែ ៣​ខែ​ហើយ​នោះ បាន​ត្រេកអរ​រំភើប​ក្រោយ​បាន​ទទួល​ដំណោះស្រាយ​របស់​ក្រសួង​ការងារ​ដែល​ប្រើ​ពេល​ត្រឹមតែ​រយៈពេល ២​ស​ប្តា​ហ៍​ក្រោយ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​អន្តរាគមន៍​ជួយ​ដោះស្រាយ ​។

លោក​ថ្លែង​ថា​៖ «​ក្រសួង​ការងារ​លោក​ស្ទុះស្ទា​រាប់​ពី​ថ្ងៃ​ ដែល​យើង​បាន​ដាក់​ពាក្យ​ធ្វើ​របាយការណ៍​ ត្រឹមត្រូវ​បញ្ជូន​ឱ្យ​គាត់ ២​ស​ប្តា​ហ៍​ពួក​យើង​ទទួល​បាន​លទ្ធផល​។ ពួក​ខ្ញុំ​មាន​សេចក្តី​ត្រេកអរ និង​មាន​អំណរ​អរគុណ​ជា​ខ្លាំង​ដល់​ក្រុមការងារ​ក៏​ដូច​ជា ឯកឧត្តម​រដ្ឋលេខាធិការ ដែល​លោក​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ការងារ​នេះ​» ​។

បន្ថែម​ពី​នេះ លោក ចាន់ ជាង រីករាយ​ជា​ខ្លាំង​ចំពោះ​ដំណោះស្រាយ​ ដ៏​មាន​ប្រសិទ្ធភាព និង​លឿន​រហ័ស​របស់​ក្រសួង​ការងារ ​ដែល​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​កម្មករ​ទាំងអស់​ ។

លោក​ថ្លែង​ថា​៖ «​ក្រសួង​ដោះស្រាយ​បាន​ដោយ​យុត្តិធម៌ ត្រឹមត្រូវ និង​ដោះស្រាយ​បាន​ឆាប់ ​។ ខ្ញុំ​សប្បាយចិត្ត​ខ្លាំង ក្នុង​នាម​ខ្ញុំ​ជា​បុគ្គលិក​ក្រុមហ៊ុន ដែល​តំណាង​ឱ្យ​ជាង កម្មករ ដូច​ៗ​គ្នា​សូម​អរគុណ​ក្រសួង​ដែល​ប្រឹង​ធ្វើការ​សស្រាក់សស្រាំ​ ដើម្បី​ដោះស្រាយ​ឱ្យ​បងប្អូន ជាង កម្មករ ដែល​ជា​អ្នក​រង​គ្រោះ​ពាក់ព័ន្ធ​លុយ​ប្រាក់ខែ​ជាមួយ​ក្រុមហ៊ុន​នេះ​»​ ។

សូម​បញ្ជាក់​ថា កាលពី​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០២៦​កន្លង​ទៅ​នេះ កម្មករនិយោជិត​នៃ​ក្រុមហ៊ុន​សំណង់ ជាំ​ង​ស៊ូ ណា​ន តុង បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់​នេះ បើកប្រាក់​ឈ្នួល​ជូន​ពួក​គាត់ ​ដែល​បាន​អាក់ខាន​រយៈពេល ៣​ខែ​មក​ហើយ ​។

ជាមួយនឹង​ដំណោះស្រាយ​លឿន និង​មាន​ប្រសិទ្ធភាព​នេះ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា​ដោយសារ​តែ​មានការ​ ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ជា​ពិសេស​គឺ​ការ​យកចិត្តទុកដាក់​របស់ ឯកឧត្តម​រដ្ឋមន្ត្រី​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​កម្មករ ហើយ​ដំណោះស្រាយ​នេះ កើត​ចេញពី​ការ​ជឿ​ទុកចិត្ត​របស់​បងប្អូន​កម្មករនិយោជិត​ទាំងអស់​ដែល​បាន​សហការ​បាន​យ៉ាង​ល្អ​ផង​ដែរ ​៕ អត្ថបទសហការ