ធនាគារ អេភីឌី ពង្រឹងសមត្ថភាពធនាគារអន្តរជាតិ តាមរយៈភាពជាដៃគូជាមួយ BNY
រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន (ធនាគារ អេភីឌី) បានប្រកាសពីសមិទ្ធផលយុទ្ធសាស្ត្រដ៏សំខាន់មួយ តាមរយៈការសហការជាមួយ BNY…
រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន (ធនាគារ អេភីឌី) បានប្រកាសពីសមិទ្ធផលយុទ្ធសាស្ត្រដ៏សំខាន់មួយ តាមរយៈការសហការជាមួយ BNY…
រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន (ធនាគារ អេភីឌី) បានប្រកាសពីសមិទ្ធផលយុទ្ធសាស្ត្រដ៏សំខាន់មួយ តាមរយៈការសហការជាមួយ BNY សម្រាប់ការបង្កើតគណនីប្រាក់ដុល្លាអាមេរិកទូទាត់ប្រតិបត្តិការអន្តរជាតិ ។

BNY គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដ៏ធំមួយ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយលើសកលលោក ។
ភាពជាដៃគូនេះបានបង្ហាញពីការបោះជំហានដ៏សំខាន់មួយក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធធនាគារអន្តរជាតិរបស់ធនាគារ អេភីឌី និងបង្កើនសមត្ថភាពក្នុងការប្រតិបត្តិការទូទាត់អន្តរជាតិប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។

លោក Chua Thiam Yew នាយកប្រតិបត្តិ នៃធនាគារ អេភីឌី បានមានប្រសាសន៍ថា ការបង្កើតទំនាក់ទំនងនេះ គឺជាជំហានយុទ្ធសាស្ត្រសំខាន់មួយ ក្នុងការអនុញ្ញាតឲ្យធនាគារ អេភីឌី បានផ្សាភ្ជាប់បន្ថែមទៀតទៅនឹងស្ថាប័នហិរញ្ញវត្ថុសកល ។ លោកបានបន្ថែមថា៖“យើងមានមោទនភាពដែលបានសហការជាមួយ BNY ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញប្បទាន ពាណិជ្ជកម្ម(Trade Finance)ស្តង់ដារអន្តរជាតិ ។ ការសហការ នេះបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំដឹកនាំដើម្បី បង្កើតនវានុវត្តន៍ដោយភាពជឿជាក់ និងផ្តល់សេវា ទូទាត់អន្តរជាតិយ៉ាងរលូនសម្រាប់អតិថិជនរបស់យើង” ។

ភាពជាដៃគូយុទ្ធសាស្ត្រនេះ ក៏ពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់ធនាគារ អេភីឌី ក្នុងការលើកកម្ពស់សមត្ថភាពធនាគារអន្តរជាតិ ពង្រីកវត្តមានជាសកល បង្កើនល្បឿនប្រតិបត្តិការទូទាត់ឆ្លងដែន និងធានាសេវាផ្ទេរប្រាក់ដែលមានសុវត្ថិភាពបំផុត និងអាចទុកចិត្តបាន ។
សម្រាប់ដំណើរការរីកចម្រើនប្រកបដោយនិរន្តរភាព ភាពជាដៃគូនេះគឺជាការពង្រីក វិសាលភាពនៃការផ្សារភ្ជាប់ទៅបណ្តាញធនាគារអន្តរជាតិ របស់ធនាគារ អេភីឌី ខណៈដែលបន្តគោរពតាមស្តង់ដារខ្ពស់បំផុតនៃសុចរិតភាព អភិបាលកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ។ សមិទ្ធផលនេះបញ្ជាក់បន្ថែមពីការផ្តោតសំខាន់នៃយុទ្ធសាស្ត្ររបស់ធនាគារ អេភីឌី លើនវានុវត្តន៍ ប្រសិទ្ធភាពប្រតិបត្តិការ និងដំណោះស្រាយហិរញ្ញវត្ថុផ្តោតលើអតិថិជន ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ