ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រកាស​ឧបត្ថម្ភ​បន្ថែម ៥០០ លាន​រៀល ដល់​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង ត្រៀម​ដណ្តើម​មេដាយ​ទ្វេ​ដង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ធំ​ៗ ឆ្នាំ ២០២៦

4 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ស្រប​ពេល​ដែល​ទង់ជាតិ​ខ្មែរ​កាន់តែ​លេចធ្លោ​លើ​ឆាក​អន្តរជាតិ កីឡាករ​-​កីឡាការិនី​កាន់តែ​មាន​សមត្ថភាព អាច​ដណ្តើម​យក​ជើងឯក​ពី​ព្រឹត្តិការណ៍​ខ្នាត​អន្តរជាតិ​ជា​បន្តបន្ទាប់ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ឧបត្ថម្ភ​បន្ថែម ៥០០…

រាជធានីភ្នំពេញ​ ៖ ស្រប​ពេល​ដែល​ទង់ជាតិ​ខ្មែរ​កាន់តែ​លេចធ្លោ​លើ​ឆាក​អន្តរជាតិ កីឡាករ​-​កីឡាការិនី​កាន់តែ​មាន​សមត្ថភាព អាច​ដណ្តើម​យក​ជើងឯក​ពី​ព្រឹត្តិការណ៍​ខ្នាត​អន្តរជាតិ​ជា​បន្តបន្ទាប់ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ឧបត្ថម្ភ​បន្ថែម ៥០០ លាន​រៀល ទៅ​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ដើម្បី​ស្វែងរក​គ្រូបង្វឹក​ពូកែ​ៗ ស្រាវជ្រាវ​ក្បួនខ្នាត យុទ្ធសាស្ត្រ​ក្នុង​ការ​ហ្វឹកហាត់​ផ្សេង​ៗ ដើម្បី​បណ្តុះ​កីឡាករ​-​កីឡាការិនី ឱ្យ​កាន់តែ​មាន​សមត្ថភាព​ខ្លាំង​ថែម​ទៀត ​។

អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ពី​ចំនួន​ប្រាក់​ឧបត្ថម្ភ​ភ្លាម​ៗ ក្នុង​ពិធី​សំ​ណះ​សំ​ណា​ល​ជាមួយ​គ្រូបង្វឹក គ្រូ​ជំនួយ កីឡាករ​-​កីឡាការិនី​ប្រដាល់​ឃី​ក​បុក​ស៊ី​ង ដែល​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯ​ឝ​អាស៊ី ឆ្នាំ ២០២៤​ ។

គួរ​រំលឹក​ផង​ដែរ​ថា ដំណើរការ​ប្រកួត​ព្រឹត្តិការណ៍​ខ្នាត​អន្តរជាតិ​រយៈពេល ៨ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ០៦ ដល់​ថ្ងៃ​ទី ១៣ ខែតុលា ឆ្នាំ ២០២៤ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ គឺ​មានការ​ឧបត្ថម្ភ​ផ្តាច់មុខ​ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​លទ្ធផល កម្ពុជា ទទួល​បាន​មេដាយ​សរុប ៣៩ គ្រឿង រួម​មាន​៖ មេដាយមាស ៨, ប្រាក់ ៣, និង​សំ​រិ​ទ្ធ ២៨​ ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ ខ្មែរ ប៊ែ​វើ​រី​ជី​ស ទើបតែ​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចំនួន ៦ រូប​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គុន​ខ្មែរ ជើងឯក​ប្រចាំ​ទ្វីប​អ៊ឺ​រ៉ុ​ប ឆ្នាំ ២០២៦ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ដែល​កីឡាករ​-​កីឡាការិនី​ចំនួន ៥ រូប ដណ្តើម​បាន​ជ័យ​លា​ភី​ត្រឡប់​មក​មាតុភូមិ​វិញ​។ ជា​ការ​លើកទឹកចិត្ត​ដល់​ការ​ខិតខំ​របស់​កីឡាករ​-​កីឡាការិនី​ទាំង ៦ រូប ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​សម្រេច​ឧបត្ថម្ភ​បន្ថែម​សរុប ៤៧ លាន​រៀល​ដល់​កីឡាករ​-​កីឡាការិនី​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​ចូលរួម​សហការ​គ្រប់​ព្រឹត្តិ​កាណ៍​កីឡា​ថ្នាក់​ជាតិ និង​អន្តរជាតិ ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ ធ្វើ​យ៉ាងណា​ពង្រីក​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ ព្រមទាំង​ទាញ​ផលប្រយោជន៍​ដល់​វិស័យ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត ឱ្យ​បាន​រីក​ចម្រើន​ទន្ទឹម​គ្នា ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​អ្នក​ជំរុញ​កីឡាករ​កីឡា​ការ​នី​កម្ពុជា​ឱ្យ​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ខ្នាត​អន្តរជាតិ ៕ អត្ថបទសហការ